Logo
ចំណេះដឹង ទូទៅ
ចូរប្អូននិយាយអំពីអត្តសញ្ញាណនៃវប្បធម៌ខ្មែរ?
○ មានន័យថាជាគ្រឿងសំគាល់ឬជាសញ្ញាសំគាល់ដែលបញ្ជាក់អំពីវប្បធម៌របស់ខ្មែរមានដូចជា សិល្បៈ ជំនឿ ទំនៀមទំលាប់ ប្រពៃណី សាសនា។ ចំណែកទាំងនោះមានលក្ខណៈខុសគ្នា ដូចតទៅ៖
• សិល្បៈ៖ សំដៅលើទេពកោសល្យ ឬ ភាពប៉ិនប្រសព្វរបស់មនុស្សនៅក្នុងការរស់នៅប្រចាំថ្ងៃ។
• សិល្បៈសំខាន់ៗ មានស្ថាបត្យកម្ម សិល្បៈចំលាក់ សិល្បៈគំនូរ តន្រី របាំ អក្សរ សិល្បៈភាពយន្ត។ ជំនឿ សំដៅទៅការជឿ ការដិតជាប់របស់ជនជាតិយើង តាំងពីបុរាណដល់បច្ចុប្បន្ន។ ជំនឿទាំងនោះ មានដូចជា​ ជំនឿអ្នកតា ជំនឿមេបា ជំនឿលើគ្រូ។
• ទំនៀមទំលាប់៖ សំដៅលើសកម្មភាពទាំងឡាយ ដែលជនជាតិបានអនុវត្តក្នុងពេលកន្លងមក ហើយបានក្លាយជាទំលាប់មួយ ក្នុងជីវភាពប្រចាំថ្ងៃ។ ទំនៀមទំលាប់:មានដូចជា ពេលកើត​ ពេលស្លាប់ បំបួសនាគ ចូលម្លប់។
• ប្រពៃណី៖ មានន័យថា ជា ទំលាប់ល្អរបស់ជនជាតិខ្មែរដែលបានអ​នុវត្តកន្លងមក ហើយបានក្លាយជាទំលាប់ដ៏ប្រពៃណីសំរាប់សង្គមជាតិទាំងមូល។ ប្រពៃណីទាំងនោះមានដូចជា ប្រពៃណីភារៈកិច្ច ប្រពៃណីស្លៀកពាក់ ប្រពៃណីការធ្វើបុណ្យ។
• សាសនា៖ សំដៅលើទ្រីស្តីទាំងពីរ (ព្រហ្មណ៌សាសនា ព្រះពុទ្ធសាសនា) ធំៗ ដែលបានចូលរួមផ្សព្វផ្សាយទៅសង្គមខ្មែរ ហើយធ្វើអោយមានការរីកចំរើន តាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ន។ ដូចនេះ ចំណុចសំខាន់ខាងលើ គឺជា គ្រឿងសំគាល់អត្តញាណរបស់ខ្មែរ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it