Logo
សេដ្ឋ កិច្ច
កម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ? ចូរលើកឡើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និង សហភាពសេដ្ឋកិច្ចដោយលើកឧទាហរណ៍មកបញ្ជាក់?
○ សមាហរណកម្មសេដ្ឋកិច្ចមាន ៦ កម្រិត រួមមាន៖
• កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA)
• ពាណិជ្ជកម្មសេរី
• សហភាពគយ
• ទីផ្សាររួម
• សហភាពសេដ្ឋកិច្ច និង
• សហភាព នយោបាយ

° ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និង សហភាពសេដ្ឋកិច្ច គឺ ស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬ លុបចោលពន្ធនាំចូល និង របាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម។ រីឯសហភាពសេដ្ឋកិច្ចវិញ គឺជា ប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងបន្ថែមទៀតពីលើការកាត់បន្ថយ ឬ លុបចោលពន្ធនាំចូល និង របាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូល តាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់។ ការចល័តដោយសេរីនូវកត្តា ផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និង ការធ្វើសុខដុមកម្មនៃស្តង់ដារ និង ការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើ ពន្ធ សង្គម និង ច្បាប់។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល ៧១ មុខ និង បានបង្កើនដល់ ១២៦៤៧ មុខ នៅឆ្នាំ ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ច កាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ ១៩៩២ ដែលលុបពន្ធនាំចូល ស្ទើរតែគ្រប់ផលិតផលទាំងអស់ និង របាំងមិនមែនពន្ធនាំចូលទៀត និង មានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុប គឺ មានលក្ខណៈជ្រាលជ្រៅខ្លាំង ពីព្រោះថា ក្រៅពីលុបពន្ធនាំចូល និង របាំងមិនមែនពន្ធនាំចូល សហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំចូល ដូចគ្នា ចំពោះផលិតផលនាំចូលពីក្រៅតំបន់គោលនយោបាយរូបិយវត្ថុ និង សារពើពន្ធរួម ដូចជាមាន រូបិយប័ណ្ណរួម (អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាំងពលកម្ម និង មូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដានីតិវិធីបែបបទ និង ការអនុវត្តផ្សេងៗ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it