Logo
ចំណេះដឹង ទូទៅ
តើទង់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌? តំណាងអោយអ្វីខ្លះ?
○ ទង់ព្រះពុទ្ធសាសនាមាន ៦ ពណ៌៖
• ពណ៌ខៀវ៖ តំណាងអោយ កាលព្រះពុទ្ធយោនកំណើតជាស្តេចស្រីពិរាស្រ្តី មានឥន្ទ្រព្រាហ្មណ៍មកសុំព្រះនេត្យទាំងគូររបស់ព្រះអង្គ ទ្រង់បានខ្វេះឆ្កៀលភ្នែកទាំងគូរនោះ ដាក់ទានដល់ឥន្ទ្រើព្រាហ្មណ៍​។
• ពណ៌លឿង៖ តំណាងកាលព្រះអង្គយាង​ចូលនិពាន្ត មានព្រះឥន្ទ្រនិម្មិតធ្វើជាជាងទងសុំសាច់ពីព្រះអង្គ ដើម្បីបិទបំពេញរូបពុទ្ធដិមាកដែលខ្វះខាត។ វៃបណ្ឌិតបានកាត់សាច់របស់ខ្លួន អោយជាងទងនោះយកទៅច្នៃតាមបំណង។
• ពណ៌ក្រហម៖ តំណាងកាលព្រះអង្គយោនកំណើតជាមាណពឈ្មោះ បុទមកុមារ មានមាតាត្រូវពស់ចឹកជិតមរណៈ ហើយគ្រូពេទ្យប្រាប់ថា មានតែឈាមដែលចេញពីបេះដូងមនុស្សមួយមុខគត់ ទើបអាចព្យាបាលបាន ហេតុនេះបទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួនដើម្បីបិទពិសពស់ ដែលខាំមាតាអោយមានជីវិតរស់វិញ។
• ពណ៌ស៖ តំណាងកាលព្រះអង្គយោនកំណើតជាព្រះវេស្សន្ត ហើយបានអោយដំរីស (បច្ច័យនាគ) ជាទានដល់ព្រះព្រាហ្មណ៍។
• ពណ៌ហង្សបាទ៖ តំណាងកាលព្រះអង្គយោនកំណើតជាវិជ្ជធរ ហើយមានយក្សមកចាប់យកមាតាខ្លួនវិ។ វិជ្ជធរបានអារសាច់របស់ខ្លួនអោយយក្សស៊ី ដើម្បីយកមាតាមកវិញ។
• ពណ៌ឥន្ធនូ៖ (ពណ៌ភ្លេជ ចំរុះ) តំណាងកាលព្រះអង្គយោនកំណើតជាសត្វទន្សាយ ហើយមានឥន្រ្ទព្រាហ្មណ៌មកសុំសាច់ជាអាហារ។ ទន្សាយពោធិសាត់ បានដាក់ទានសាច់របស់ខ្លួនទៅដល់ព្រាហ្មណ៍។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it