Logo
គ្រូ មន្ត្រី​ រាជការ​
តើត្រូវរៀបចំផែនការដូចម្តេច និង ចាប់ផ្តើមពីពេលណា ដើម្បីយុវជនកម្ពុជា ដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន?
○ ដើម្បីសម្រេចបាននូវគោលនយោបាយចតុកោណទី ៣ ក្នុងអាណត្តិទី ៤ រាជរដ្ឋាភិបាលបានយកចិត្ត​
ទុកដាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និង ជំនាញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិត ជំនាញ ប្រកួតប្រជែងក្នុងតំបន់អាស៊ាននាពេលខាងមុខ។ ក្រសួងក៏បានរៀបចំផែនការ ដូចខាងក្រោម៖

• ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា (៨ កម្រិត) ស្តង់ដាជាតិ សមត្តភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដែលមានសព្វថ្ងៃចំនួន ២១ មុខរបរលើ ៣ វិស័យ គឺ វិស័យសំណង់ (៧ មុខរបរ) មេកានិច (៧ មុខរបរ) វិស័យសេវាធុរកិច្ច និង បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (៧ មុខរបរ ) ចូលទៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាមានគុណភាព និង កម្រិតប្រហាក់ប្រហែលគ្នា។

• ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និង ព័ត៌មានទីផ្សារការងារ។

• ជំរុញ និង លើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ទាំងអស់ឱ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ឬ សាកលវិទ្យាល័យនៅបរទេសនានា ពិសេស ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនវិនិយោគបរទេស ដើម្បីពង្រីកការវិនិយោគ និង ទីផ្សារការងារ។

• ជំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញ ពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចជាសកលលោក រួមទាំង ឱ្យមានការទទួលស្គាល់គ្នា ដោយផ្អែកលើក្របខណ្ឌគុណវុឌ្ឍ យោងអាស៊ាន (ASEAN Qualification Reference Framework-AQRF)។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it