Logo
វប្បធម៌​ ទូទៅ
តើព្រះបាទ ជ័យវរ្ម័ន ទី ៧ កសាងអរោគសាលា មន្ទីរពេទ្យ និង ធម្មសាលា (សាលាឆទាន) ចំនួនប៉ុន្មាន?
○ ព្រះបាទ ជ័យវរ្ម័ន ទី ៧ កសាងអរោគសាលាចំនួន ១០២ នៅពាសពេញផ្ទៃប្រទេស។ ចំណែកធម្មសាលាមានចំនួន ១២១ នៅតាមបណ្ដោយផ្លូវគមនាគមន៍កម្ពុជា ពី៖
• អង្គរទៅចម្ប៉ា៖ ៥៧ ធម្មសាលា។
• អង្គរទៅភិម៉ៃ៖​ ១៧ ធម្មសាលា។
• អង្គរទៅសូយ៌្យាទ្រិ (ភ្នំជីសូរ)៖ ១ ធម្មសាលា។
• អង្គរទៅកន្លែងផ្សេងទៀត ៤៤ ធម្មសាលា។
* យោងតាមសិលាចារឹកតាព្រហ្ម មនុស្សគ្រប់ស្រទាប់មានសិទ្ធិចូលព្យាបាលជម្ងឺ និង សម្រាកនៅតាមធម្មសាលាបានស្មើរៗគ្នា។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from វប្បធម៌​ ទូទៅ, click on at the bottom under it