Logo
ដំបូន្មាន​ អប់រំ​
តើព្រះពុទ្ធសាសនាមហាយាន គេគោរពព្រះពោធិសត្វអ្វីខ្លះ?
○ ព្រះពុទ្ធសាសនាមហាយាន គេគោរពព្រះពោធិសត្វជាច្រើន ដូចជា៖
១. អវលោកេតិស្វរៈ ឬ អវលោកេស្វរៈ ជាអ្នកជួយសង្គ្រោះ អ្នកផ្តល់សេចក្តីសុខ អ្នកថែរក្សាលោក មានរូបក្មេងជានិច្ច មានព្រះពុទ្ធរូបអមិតាភៈតូចនៅលើភ្នួងសក់។
២. មញ្ចុស្រី អ្នកត្រួតត្រាផ្លូវយុត្តិធម៌ គង់លើសត្វសីហៈ កាន់សៀវភៅ ១ និង ព្រះខ័ន ១ ឬ ផ្កាឈូក ១ មានរូបក្មេងជានិច្ចដែរ មានឈ្មោះជាច្រើនទៀតដូចជា មញ្ចុភទ្រ មញ្ចុស្វរៈ...។
៣. សមន្តភទ្រ អ្នកថែរក្សា អ្នកកាន់សាសនា គង់លើសត្វដំរី។
៤. មៃត្រៃ អនាគតព្រះពុទ្ធ នៅចាំថែរក្សាសាសនាដែលព្រះសមណគោត្តមបានផ្សព្វផ្សាយ។
៥. ក្សិតិភគ៌ ជាព្រះពោធិសត្វស្រោចស្រង់សត្វលោកពីឋាននរក។
៦. វជ្របាណ៌ ជាព្រះពោធិសត្វមានវជ្រៈ ឬ រន្ទះជាអាវុធ ដើម្បីការពារសាសនា។
៧. ប្រាជ្ញាបារមីតា ជានិមិត្តរូបនៃបញ្ញាដ៏ឧត្តម ជាព្រះនាងទេវីខាងព្រះពុទ្ធសាសនា...។
* តាមរយៈព្រះពុទ្ធសាសនាមហាយាន ព្រះពុទ្ធជាអច្ឆរិយៈជាច្រើនអង្គ ហើយបែងភាគទៅពាសពេញគ្រប់ទីកន្លែង អាស្រ័យដោយឈាន មានព្រះពុទ្ធអង្គ ឈ្មោះ អមិតាភៈ អក្សោភ្យៈជាដើម។ ព្រះពុទ្ធសាសនាមហាយាមានគម្ពីរផ្ទាល់ខ្លួន ដូចជា គម្ពីរសុវណ៌ប្រភាស សម្ធម្មបិណ្ឌរីកលង្កាវតា ប្រាជ្ញាបារមីតា ជាដើម។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it