Logo
គ្រូ មន្ត្រី​ រាជការ​
បច្ចុប្បន្ននេះ បញ្ហាជំនាញ គឺ កំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច តើក្រសួងការងារ
និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានយន្តការអ្វីបន្ថែមទៀត ដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញ ដល់កម្លាំង
ពលកម្មថ្មី ជាពិសេសយុវជន?

○ ការអភិវឌ្ឍជំនាញ និង ការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដាអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការអប់រំបណ្តុះបណ្តាល ដោយចូលរួមផ្ទាល់ពីស្ថាប័នអប់រំវិស័យឯកជន អង្គការជាតិ និង អន្តរជាតិ។ បច្ចុប្បន្ននេះ បញ្ហាជំនាញ គឺ កំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដូចនេះហើយ ដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជន ក្រសួងមានយន្តការបន្ថែមទៀត រួមមាន៖

• ជំរុញ និង ពង្រីក ការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ រយៈពេលវែង សំដៅផលិតនូវធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេស គោលនយោបាយធ្វើពាណិកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានមហិច្ឆិតាប្រែក្លាយកម្ពុជា ទៅជាមូលដ្ឋានឧស្សាហកម្មបង្គំគ្រឿងបរិក្ខាអគ្គិសនី រថយន្ត និង បរិក្ខាបច្ចេកវិទ្យាផ្សេងៗទៀត។

• បង្កើតឱ្យមានគោលនយោបាយជំរុញ និង លើកទឹកចិត្តវិស័យឯកជន ចូលរួមអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ តាមរយៈការរួមចំណែកវិភាគទានវិនិយោគ លើការអភិវឌ្ឍជំនាញ ការរួមចំណែកផ្តល់ធាតុចូលក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និង ការបង្កើនឱកាសដល់សិក្ខាកាមសិស្ស និស្សិត អាចធ្វើកម្មសិក្សានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន។

• បន្តអភិវឌ្ឍស្តង់ដាជាតិ កម្មវិធីសិក្សាផ្អែកលើសមត្ថភាព ឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាព និង កញ្ចប់ឯកសាររៀន និង បង្រៀន ផ្អែកលើសមត្ថភាពសម្រាប់វិស័យសំណង់ មេកានិច អគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ច និង បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្ម និង ផលិតកម្មម្ហូបអាហារក៏ដូចជា វិស័យផ្សេងទៀត ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល។

• អនុវត្តនូវកម្មវិធីសិក្សាថ្មីលើវិស័យសំណង់ មេកានិចអគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ច និង បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្មផលិតកម្ម និង ផលិតកម្មម្ហូបអាហារ។

• រៀបចំក្របខណ្ឌ និង ស្តង់ដានៃការអប់រំ និង ការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដែលអាចទទួលស្គាល់ពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ទៅគ្រឹះស្ថានឧត្តមសិក្សា។

• សិក្សាស្រាវជ្រាវ និង វិភាគទៅលើគម្លាតនៃជំនាញព្រមទាំងចងក្រងជាកញ្ចប់សមត្ថភាពជំនាញថ្មី តាមមុខរបរនីមួយៗ ដែលទីផ្សារការងារត្រូវការក្នុងពេលបច្ចុប្បន្ន និង នាពេលអនាគត ដើម្បីធាតុចូលក្នុងការរៀបចំកម្មវិធីសិក្សា សម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ។

• បង្កើតក្រុមប្រឹក្សាអភិវឌ្ឍជំនាញតាមវិស័យ ដើម្បីប្រឹក្សាផ្តល់យោបល់ និង តម្រង់ទិស ក្នុងការអភិវឌ្ឍជំនាញសមត្ថភាព ឬ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it