Logo
វប្បធម៌​ ទូទៅ
តើបារាយខាងលិច ឬ បារាយទឹកថ្លា កសាងដោយស្ដេចអង្គណា? គេកសាងអ្វីនៅ ឬ កណ្ដាលបារាយ?
○ បារាយខាងលិច ឬ បារាយទឹកថ្លា កសាងឡើងដោយព្រះបាទ ឧទយាទិត្យវរ្ម័ន ទី ២ ដែលមានបណ្ដោយ ៨ គ.ម x ២.២ គ.ម ដែលអាចដាក់ទឹកបាន ៤០ លានម៉ែត្រគូប។ នៅចំកណ្ដាលបារាយនេះ ព្រះអង្គបានកសាងប្រាសាទ ១ ឈ្មោះមេបុណ្យខាងលិច ដែលតម្កល់បដិមា ព្រះវិស្ណុផ្ទុំ ធ្វើពីលង្ហិន ១ យ៉ាងធំ (សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ) ដែលឧទ្ទិសចំពោះព្រះវិស្ណុ​ នៅពេលដែលទ្រង់បានផ្ទុំលើទឹកសមុទ្រ អស់រយៈពេលយ៉ាងយូរ រង់ចាំការបង្កើតលោកថ្មីរបស់ព្រះព្រហ្ម។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from វប្បធម៌​ ទូទៅ, click on at the bottom under it