Logo
នីតិ សាស្ត្រ
តើចំណាត់ថ្នាក់នៃបទល្មើសមានប៉ុន្មាន? ដើម្បីកំណត់ថាបទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬ បទលហុ តើគេត្រូវពិនិត្យទៅលើអ្វី? ចូររៀបរាប់ពីប្រភេទនៃបទល្មើសនីមួយៗ។

○ ចំណាត់ថ្នាក់នៃបទល្មើសមាន ៣ ប្រភេទ។ ដើម្បីកំណត់ថា បទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬ បទលហុ គេត្រូវពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារ ដែលច្បាប់កំណត់សម្រាប់បទល្មើសនោះ។

• បទឧក្រិដ្ឋ៖ យោងទៅតាមមាត្រា ៤៦ នៃក្រមព្រហ្មទណ្ឌ ក្នុងបទឧក្រិដ្ឋគេមានកំណត់ ២ យ៉ាង៖ ១. ទោសដាក់ពន្ធនាគារអស់មួយជីវិត និង មួយទៀតគឺ ២. អតិបរមានៃទោសដាក់ពន្ធនាគារលើសពី ៥ ឆ្នាំឡើងទៅ និង ក្រោម ឬ ស្មើនឹង ៣០ ឆ្នាំ។ ឧទាហរណ៍៖ បទរំលោភសេពសន្ថវៈនៅក្នុងមាត្រា ២៣៩ ដោយត្រូវដាក់ពន្ធនាគារពី ៥ ឆ្នាំដល់ ១០ ឆ្នាំ។

• បទមជ្ឈិម៖ នៅក្នុងមាត្រា ៤៧ គឹ បទមជ្ឈិម គេបានកំណត់អតិបរមានៃទោសដាក់ពន្ធនាគារលើសពី ៦ ថ្ងៃ និង ក្រោម ឬ ស្មើនឹង ៥ ឆ្នាំ។ ឧទាហរណ៍៖ បទលួច នៅក្នុងមាត្រា ៣៥៦ ដោយត្រូវដាក់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ។

• បទលហុ៖ ក្នុងមាត្រា ៤៨ គឺ យើងមើលទៅលើគោលការណ៍ពីរយ៉ាង ដែលគោលការណ៍ ទី ១ ត្រូវមើលទៅលើអតិបរមានៃទោសដាក់ពន្ធនាគារ គឺ មានរយៈពេលក្រោម ឬ ស្មើ ៦ ថ្ងៃ។ ចំណែកគោលការណ៍ ទី ២ គឺ ត្រូវមើលទៅលើបទល្មើស ដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។ ឧទាហរណ៍៖ បទស្រវឹងជាក់ស្តែង ក្នុងមាត្រា ២៩៧ និង បទ​ជេរ​អ្នកដទៃនៅទីសាធារណៈក្នុងមាត្រា ២៩៨។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it