Logo
គ្រូ មន្ត្រី​ រាជការ​
តើលក្ខខណ្ឌហាមឃាត់ក្នុងការតែងតាំង ឬ ប្រគល់ភារកិច្ចមានអ្វីខ្លះ? ចូលរៀបរាប់។
○ ការតែងតាំង ឬ ប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈ និង មិនត្រូវបានអនុញ្ញាតក្នុងករណី ដូចខាងក្រោម៖
• អ្នកដែលគ្មានឈ្មោះក្នុងក្របខ័ណ្ឌ មុខងារសាធារណៈ។
• អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខ័ណ្ឌ។
• ការតែងតាំងក្នុងមុខតំណែង ដែលគ្មានក្នុងរចនាសម្ព័ន្ធនៃការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ន។
• ការតែងតាំងបន្ថែមចំនួនមន្ត្រីក្នុងមុខតំណែងអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ អនុប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ក្នុងករណីដែលនាយកដ្ឋាន ការិយាល័យ ឬ មន្ទីនោះមានអនុប្រធានចាប់ពី ០២ នាក់ឡើងរួចទៅហើយ។ ក្នុងករណីចាំបាច់ត្រូវពិគ្រោះជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលើរចនាសម្ព័ន្ធជាមុន។
* ក្នុងករណីពិនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជន ស្តីពីការតែងតាំងមន្ត្រីរាជការរបស់ក្រសួងស្ថាប័ន ធ្វើឡើងផ្ទុយនឹងច្បាប់ ឬ លិខិតបទដ្ឋានជាធរមាន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតលុបចោល ហើយត្រូវធ្វើការណែនាំក្រសួងស្ថាប័ននោះ ធ្វើឲ្យបានត្រឹមត្រូវឡើងវិញ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it