Logo
សេដ្ឋ កិច្ច
ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារ មាត្រានៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌។
○ ខ្លឹមសារសង្ខេប៖
• មាត្រា ១៖ ជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេចប្រកបដោយសេរីភាព ក្នុងការប្រកាន់យកគោលជំហរនយោបាយ និង ខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ខ្លួនដោយសេរី។
• មាត្រា ២៖ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន។
• មាត្រា ៣៖ បុរស និង ស្រ្តីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។
• មាត្រា ៤៖ រដ្ឋអាចដាក់សិទ្ធិទាំងនេះ ឱ្យមានព្រំដែនកំណត់ និង សម្រាប់តែដើម្បីលើកស្ទួយសុខមាលភាពទូទៅប៉ុណ្ណោះ។
• មាត្រា ៥៖ គ្មានរដ្ឋណាមួយ ក្រុមណាមួយ បុគ្គលណាមួយ ធ្វើសកម្មភាពបំផ្លិចបំផ្លាញសិទ្ធិ ឬ សេរីភាព ឬ ដាក់កម្រិតធំជាងកម្រិតដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។
• មាត្រា ៦​៖ សិទ្ធិធ្វើការងារ។
• មាត្រា ៧៖ មនុស្សគ្រប់រូបមានសិទ្ធិ ទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ។
• មាត្រា ៨៖ សិទ្ធិទទួលបានសន្តិសុខសង្គម ព្រមទាំងការធានារ៉ាប់រងសង្គមផង។
• មាត្រា ៩៖ កិច្ចគាំពារ និង ជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបាន ដល់គ្រួសារដែលទទួលខុសត្រូវ ចំពោះការថែរក្សា និង អប់រំកូន។ អាពាហ៍ពិពាហ៍ ត្រូវធ្វើឡើងដោយមានការយល់ព្រមដោយសេរី ពីអនាគតប្តីប្រពន្ធ។
• មាត្រា ១០៖ មនុស្សគ្រប់រូប ទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួន និង គ្រួសារ រួមមាន ចំណីអាហារ សម្លៀកបំពាក់ ទីលំនៅ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌរស់នៅរបស់គេ។
• មាត្រា ១១៖ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូប មានកម្រិតសុខភាព ទាំងខាងរាងកាយ និង ខាងស្មារតីខ្ពស់បំផុត តាមតែអាចធ្វើទៅបាន។
• មាត្រា ១២៖ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ដើម្បីទទួលបានការអប់រំ។
• មាត្រា ១៣៖ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូប ដើម្បីចូលរួមក្នុងជីវភាពវប្បធម៌ ទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព ការអនុវត្តវិទ្យាសាស្ត្រការពារផលប្រយោជន៍ខាងសីលធម៌ និង ខាងសម្ភារៈដែលពីផលិតកម្មខ្លួនជាអ្នកបង្កើត។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it