Logo
គ្រូ មន្ត្រី​ រាជការ​
តើលក្ខខណ្ឌនៃការតែងតាំង ឬ ប្រគល់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានអ្វីខ្លះ? ចូររៀបរាប់។
○ លក្ខខណ្ឌនៃការតែងតាំង ឬ ប្រគល់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័ន រួមមាន៖
• ការតែងតាំង ឬ ប្រគល់ភារកិច្ចឲ្យកាន់មុខតំណែងណាមួយ នៅក្នុងមុខងារសាធារណៈរបស់ក្រសួងស្ថាប័ន ជាគោលការណ៍ត្រូវអនុវត្ត ចំពោះមន្ត្រីរាជការក្របខណ្ឌនៃក្រសួងស្ថាប័ននោះ។
• ការតែងតាំង ឬ ប្រគល់ភារកិច្ចត្រូវផ្អែកលើសំណូមពរភារកិច្ចជាក់ស្ដែង សញ្ញាបត្រជំនាញ បទពិសោធន៍ការងាររបស់សាមីជន ឲ្យស្របតាមតួនាទីភារកិច្ច និង រចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ននីមួយៗ។
• ត្រូវធ្វើការពិគ្រោះយោបល់ឲ្យមានភាពឯកភាពគ្នា ជៀសវាងដាច់ខាតមិនឲ្យមានបាតុភាព នៅក្នុងក្រសួងស្ថាប័នរបស់ខ្លួន មុននឹងលើកលែងសំណើតែងតាំង ឬ ធ្វើសេចក្តីសម្រេចជាស្ថាបពរ។
• ការតែងតាំងឲ្យតាមមុខតំណែងណាមួយ ក្នុងក្របខណ្ឌមុខងារសាធារណៈ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្ដីពីការរៀបចំ និង ការប្រព្រឹត្តិទៅរបស់គណៈរដ្ឋមន្ត្រី ដែលមានចែងក្នុងមាត្រាទី ២៨ ជំពូកទី ៣ ស្ដីពីសិទ្ធិក្នុងការតែងតាំង។
• រាល់លិខិតបទដ្ឋាន ស្ដីពីការតែងតាំងមន្ត្រីរាជការស៊ីវិល មានដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ ប្រកាស ត្រូវដាក់ឆ្លងជាមុន ដើម្បីផ្ទៀងផ្ទាត់ផ្នែករដ្ឋបាល និង ឯកភាពដោយក្រសួងមុខងារសាធារណៈ និង ផ្នែកថវិកាដោយមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ដែលត្រូវចុះទិដ្ឋាការរៀងៗខ្លួន ហើយរាល់លិខិតឯកត្តជនណា ដែលគ្មានទិដ្ឋាការនេះ ត្រូវទុកជានិរាករណ៍។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it