Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជាមានអ្វីខ្លះ? ចូររៀបរាប់?
○ ប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជា (តាមច្បាប់ហិរញ្ញវត្ថុ) មានដូចខាងក្រោម៖
° ក- ចំណូលចរន្ត
---១- ចំណូលសារពើពន្ធ៖ ចំណូលពន្ធគយ និង ចំណូលពន្ធ និង អាករគ្រប់ប្រភេទ (ឬ ចំណូលពន្ធគយ និង ចំណូលពន្ធដារ)។
---២- ចំណូលមិនមែនសារពើពន្ធ៖ ចំណូលពីការលក់ ជួលទ្រព្យសម្បត្តិរដ្ឋ ឬ ចំណូលពីលិខិតឆ្លងដែន និង ទិដ្ឋាការ ភាស៊ីផ្សារ។
° ខ- ចំណូលមូលធន
---១- ចំណូលពីប្រភពផ្ទាល់
· ជំនួយ (កំចី) និង ជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាប្រទេសនានា រួមមាន៖ ប្រទេសជប៉ុន ចិន សហគមន៍អឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា។ល។
· ចំណូលពីការលក់អចលនទ្រព្យ៖ (អគារ ដីធ្លី រោងចក្រ រថយន្ត...។ល។
---២- ចំណូលពីប្រភពខាងក្រៅ
ជំនួយ (កំចី) និង ជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាស្ថាប័ន្តហិរញ្ញវត្ថុ អន្តរជាតិនានាមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB)…។ល។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it