Logo
គ្រូ មន្ត្រី​ រាជការ​
តើការតែងតាំងឬប្រគល់ភារកិច្ចដោយប្រធានស្ថាប័នមានអ្វីខ្លះ? ចូររៀបរាប់។
○ ប្រធានស្ថាប័ន​ មានអំណាចក្នុងការតែងតាំង ផ្លាស់ប្ដូរ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមាន ដោយប្រកាសសម្រាប់មន្ត្រីរាជការ ដែលមានឋានៈចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និង ថ្នាក់ប្រហាក់ប្រហែលចុះក្រោម។ មុខតំណែងក្នុងមុខងារសាធារណៈ ដែលត្រូវតែងតាំង ឬ ប្រគល់ភារកិច្ចដោយប្រកាស រួមមាន៖ អនុប្រធាននាយកដ្ឋាន អភិបាលរងក្រុង-ស្រុក-ខណ្ឌ ព្រឹទ្ធបុរសរង អធិការរង ប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ប្រធានការិយាល័យថ្នាក់កណ្ដាល អនុប្រធានមន្ទីរជំនាញរាជធានី-ខេត្ត អនុប្រធានការិយាល័យថ្នាក់កណ្ដាល ប្រធាន-អនុប្រធានការិយាល័យ ការិយាល័យនៅសាលារាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យនៃមន្ទីរជំនាញរាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យក្រុង-ស្រុក-ខណ្ឌ និង មុខតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងថ្នាក់ប្រហាក់ប្រហែលនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន។ (រាល់មុខដំណែងសម្រាប់ឋានន្តរស័ក្តិទី ៣ នៃក្របខណ្ឌប្រភេទ (ក) ចុះក្រោម )។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it