Logo
អភិ វឌ្ឍន៍
ចូរអធិប្បាយពីការកកើតមហាសមុទ្រដំបូង?
○ ប្រហែល 4500 លានឆ្នាំមុន ផែនដីមានសណ្ឋានខុសពីបច្ចុប្បន្ន គឺ ពុំមានមហាសមុទ្រទេ។ ភ្នំភ្លើងបានព្រួសកំអែលផេះ និង ឧស្ម័នពាសពេញភពទាំងមូល។ នៅពេលនោះភព មានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់។ ឧស្ម័នភ្នំភ្លើង គួបផ្សំនឹងឧស្ម័នផ្សេងៗ និង ចំហាយទឹក បានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី។ នៅខណៈពេល បរិយាកាសបានវិវត្ត ផែនដីក៏បានចុះត្រជាក់។​ ប្រហែលជាមុន ៤ ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មម ដែលធ្វើឲ្យចំហាយទឹកក្លាយជាកំណក ហើយធ្លាក់មកជាភ្លៀង។ ទឹកភ្លៀង បានចាប់ផ្តើមចាក់បំពេញតំបន់ទាប និង កំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតឡើង។ មហាសមុទ្របានផ្លាស់ប្តូរជាច្រើន ទៅតាមប្រវត្តិសាស្រ្តភពផែនដី។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it