Logo
អភិ វឌ្ឍន៍
តើប្រជាជនប្រើប្រាស់ទឹកក្នុងរូបភាពអ្វីខ្លះ? ចូរនិយាយ។
○ ប្រជាជនប្រើប្រាស់ទឹកក្នុងររូបភាព ដូចជា៖
• ការប្រើប្រាស់ក្នុងគេហដ្ឋាន
ទឹកដែលប្រើប្រាស់ក្នុងគេហដ្ឋាន មានដូចជា សម្រាប់ បរិភោគ ដំាស្ល ប្រើប្រាស់ក្នុងបង្គន់ បោកគក់សសម្លៀកបំពាក់ ងូត ស្រោចធ្លារមុខផ្ទះ និង រុក្ខជាតិ។ នៅទីក្រុង និង ទីប្រជុំជនក្នុងប្រទេសកម្ពុជា គេប្រើទឹក​ម៉ាស៊ីន ប៉ុន្តែ ប្រជាជនភាគច្រើននៅក្នុងប្រទេសប្រើប្រាស់ទឹកអណ្តូង ទន្លេ បឹង ស្ទឹ​ង និង ស្រះ។
• ការប្រើប្រាស់ក្នុងវិស័យកសិកម្ម
កសិដ្ឋានធំៗ ការផ្គត់ផ្គង់ទឹកឲ្យបានទៀងទាត់ គឺ មានសារៈសំខាន់ណាស់។ នៅតំបន់ខ្លះពុំទទួលបានទឹកភ្លៀងទៀងទាត់នោះទេ ដូច្នេះ ការសាងសង់​ប្រព័នធារាសាស្រ្តជាការចាំបាច់។ បច្ចុប្បន្ន នៅលើពិភពលោក ទឹកសម្រាប់ស្រោចស្រពដំណាំកសិក​ម្ម​ មានប្រមាណ ៧០% នៃបរិមាណទឹកប្រើប្រាស់សរុប។
• ការប្រើប្រាសក្នុងវិស័យឧស្សាហកម្ម
ទឹកជាវត្ថុធាតុដើមប្រើប្រាស់ ដើម្បីធ្វើឲ្យម៉ាស៊ីនចុះត្រជាក់ សម្អាតផលិតផល ទាញយកខនិជ បញ្ចេញសំណល់ចោល បង្កើតថា​មពលសម្រាប់រោងចក្រ និង ម៉ាស៊ីនផ្សេងៗ។ ឧទាហរណ៍ ដូចជា រោងចក្រផលិតថាមពលនុយក្លេអ៊ែ ត្រូវការទឹកក្នុងបរិមាណច្រើន ដើម្បីធ្វើឲ្យប៉មចុះត្រជាក់។ រោងចក្រឧស្សាហកម្មជាច្រើន បាននឹងកំពុងព្យាយាមសន្សំសម្ចៃទឹក ដោយការប្រើប្រាស់វាម្តងទៀតក្នុងដំណើរការផលិត។​
• ការប្រើប្រាស់ក្នុងវិស័យថាមពល
· ថាមពលទឹកហូរ និង ទឹកធ្លាក់អាចយកទៅប្រើប្រាស់សម្រាប់ផលិតអគ្គិសនីដែលហៅថា ​វារីអគ្គសនី។ ថាមពលរលកទឹកមហាសមុទ្រ និង ថាមពលទឹកសមុទ្រជោរ នាច ក៏អាចយកមកប្រើប្រាស់សម្រាប់ផលិតផលអគ្គិសនីដែរ។
· ថាមពលកម្តៅក្នុងដី ដែលបានមកពីទឹកក្នុងដី ប៉ះជាមួយសិលាក្តៅក៏ត្រូវបានគេយកមកប្រើប្រាស់ផងដែរ នៅតាមប្រទេសដែលមានភ្នំភ្លើងសកម្ម។ បច្ចុប្បន្ននេះតម្រូវការអក្គិសនីកើនឡើង ហើយលបញ្ហាបំពុលដោយសារឥន្ធនៈផូស៊ីល​ជាបញ្ហាចម្បង​។ ទើប​គេចាត់ទុក ថាមពលវារីអគ្គិសនីជាថាមពលជំនួសមួយ​។
• ការប្រើប្រាស់ក្នុងវិស័យគមនាគមន៍
តាំងពីសម័យដើមមក គេប្រើប្រាស់ផ្លូវទឹក ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរ និង ដឹកជញ្ជូនមនុស្ស ទំនិញដោយចំណាយសោហ៊ុយតិច។  ទីក្រុងធំៗនៅលើពិភពលោកភាគច្រើន គឺ មានទីតាំងនៅតាមមាត់ឆ្នេរ ឬ ទន្លេធំៗ។ ការដឹកជញ្ជូនតាមផ្លូវទឹក បាននាំឲ្យទីក្រុងកំពង់ផែទាំងនោះ ឈានទៅរកភាពរីកចម្រើនស្ទើរគ្រប់វិស័យ។​ ឧទាហរណ៍ ប្រទេសសិង្ហបុរី ទីក្រុងយ៉ក់ (សហរដ្ឋអាមេរិក)។
• ការប្រើប្រាស់ក្នុងវិស័យទេសចរណ៍
បឹង ទន្លេ​ ស្ទឹង ជ្រោះនានា ជា​ប្រភពនៃការទាក់ទាញ​អ្នកទេសចរ។ នៅប្រទេសកម្ពុជាយើង បឹងទន្លេសាប ជាបឹងមួយដែលមានសក្តានុពលយ៉ាងខ្លំាង ក្នុងវិស័យទេសចរណ៍ ដោយសារទេសភាពនៃបឹង និង ភូមិបណ្តែតទឹក។ បឹងនេះ​ ជា ជម្រកធម្មជាតិនៃសត្វស្លាបយ៉ាងច្រើន ក៏ដូចជាសត្វដទៃទៀត។ ដោយហេតុថាបឹងនេះ នៅជាប់នឹងព្រំប្រទល់ខេត្ត សៀមរាម ភ្ញៀវទេសចរណ៍ទាំងឡាយភាគច្រើន តែងតែបន្តទៅទស្សនាទេសភាព បឹងបន្ទាប់ពីទស្សនាប្រាសាទរួច។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it