Logo
អភិ វឌ្ឍន៍
តើវត្តទឹកមានដំណាក់កាលសំខាន់ៗប៉ុន្មាន? អ្វីខ្លះ?
○ វត្តទឹកមានដំណាក់កាលសំខាន់ៗ ៣ គឺ៖
• រំហួត
ដំណើររំហួតនៃទឹក គឺ ទឹករាវប្រែក្លាយទៅជាឧស្ម័ន ​​ហៅថា ចំហាយទឹក។ រុក្ខជាតិ ក៏មានតួនាទីក្នុងដំណើររំហួតនេះផងដែរ​ ព្រោះវាបានទាញយកទឹកពីក្នុងដីតាមរយៈឬស ហើយបញ្ចេញមកវិញតាមរយៈស្លឹកក្នុងទម្រង់ចំហាយទឹក ចូលមណ្ឌលអាកាស។​
• កំណក
ចរន្តខ្យល់ក្តៅ នាំយកចំហាយទឹកស្ទុះឡើងលើដល់រយៈកម្ពស់ខ្ពស់​ ដែលមានសីតុណ្ហភាពត្រជាក់ ក៏ប្តូរទៅជាដំណក់ទឹក ដែលជាកំណក ប្រមូលផ្តុំគ្នាជុំវិញភាគល្អិតនៃធូលីតូចៗ ឬ ផ្សែងដែលមានតួនាទីជាស្នូល ហើយបង្កើតបានជាពពកនៅក្នុងមណ្ឌលអាកាស។
• កំណកអាកាស
នៅពេលដែលចំហាយកទឹក កកជាកំណកកាន់តែច្រើន មាឌដំណក់ទឹកនៅក្បុងពពកក៏កាន់តែរីកធំ ហើយចរន្តខ្យល់បានធ្វើឲ្យពពកផ្លាស់ទី។​ ទីបំផុតកំណកទឹកដែលជាកំណកធ្ងន់ ក៏ធ្លាក់មកលើភពផែនដីវិញ ជាកំណកអាកាស ក្រោមទម្រង់ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ឬ ជាដុំទឹកកក ហើយភាគច្រើនធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ កំណកអាកាស ដែលធ្លាក់មកលើដីមួយភាគស្រូបទៅក្នុងដី ក្លាយទៅជាទឹកក្នុងដី ហើយមួយភាគទៀតហូរចូលទៅក្នុងមហាសមុទ្រ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it