ចូរនិយាយពីទ្រឹស្តីថ្មី នៃការផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេស (លោក ម៉ាយឃើ វិឃីរី)?
○ បានជាក្សត្រខ្មែរ ធ្វើការផ្លាស់ប្តូររាជធានីពីក្រុងអង្គរ មកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានអនុវត្តន៍នយោបាយ លើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំង នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍។ ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រ មិនអាចធ្វើជំនួញបាន ព្រោះការធ្វើជំនួញស្ថិតនៅតាមតំបន់មាត់សមុទ្រ។ ដូចនេះ កម្ពុជាក៏ផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេរចតុមុខ ដែលជាកន្លែងប្រសព្វគ្នា ៤ មុខ នឹងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្មតាមដងទន្លេមេគង្គ ចុះទៅសមុទ្រចិន ឬ ក៏ឡើងមកចតុមុខវិញ។ ស្របពេលនោះ កម្ពុជាមានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខ ព្រោះពេលនោះ គឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិន ឥណ្ឌា និង ពួកអឺរ៉ុប (ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិកនៃសមាគមន៍អាស៊ានអញ្ចឹងដែរ)។
° ហេតុផលសេដ្ឋកិច្ច គឺពង្រឹងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ហើយការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តាលរបស់កម្ពុជា គឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ចិន ជាមួយអាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹកដែលជាប់ជាមួយសមុទ្រ ដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសនេះឯង ព្រោះសម័យកាលនេះ គេធ្វើពាណិជ្ជកម្មតាមសមុទ្រ និង ទន្លេរធំជាមួយប្រទេសចិន អឺរ៉ុប ឥណ្ឌា និង អាស៊ីមួយចំនួន។ កំពង់ផែធំៗពេលនោះ គឺ អយុធ្យា និង ម៉ាឡាកា។

11 months ago