តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់ (មណ្ឌល)? អ្វីខ្លះ? ចូរអធិប្បាយ។
○ បរិយាកាសភពផែនដីមាន ៤ ស្រទាប់ ឬ ៤ មណ្ឌល) គឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និង មណ្ឌលកម្តៅ៖
• មណ្ឌលអាកាសរចល់៖
មណ្ឌលអាកាសរចល់ គឺជាស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល ៩០% នៃម៉ាស់សរុប។ នៅក្នុងមណ្ឌលអាកាសរចល់ គេបានប្រទះឃើញមាន ចំហាយទឹក ពពក ឧស្ម័ន និង ទម្រង់ជីវីតផ្សេងៗ។ កម្រាស់របស់វាប្រែប្រួលពី ១១៦ គីឡូម៉ែត្រ នៅអេក្វាទ័រនិង តិចជាង ៩ គីឡូម៉ែត្រ នៅប៉ូលខាងជើង និង ខាងត្បូង។ កាលណារយៈកម្ពស់កើនឡើង សីតុណ្ហភាពធ្លាក់ចុះ។ ជាមធ្យមនៅមណ្ឌលនេះ រយៈកម្ពស់កើនឡើង ១ គីឡូម៉ែត្រ ខ្យល់ចុះត្រជាក់ប្រហែល ៦.៥ អង្សាសេ។ នៅផ្នែកខាងលើនៃមណ្ឌលនេះដែរ សីតុណ្ហភាពឈប់ថយចុះ ហើយស្ថិតនៅប្រហែល ៦០ អង្សាសេ។
• មណ្ឌលអាកាសស្ងប់៖
នៅពិលើអាកាសរចល់ គឺមណ្ឌលអាកាសស្ងប់។ មណ្ឌលនេះលាតសន្ធឹង ចាប់ពីផ្នែកខាងលើនៃមណ្ឌលអាកាសរចល់ រហូតដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផ្ទៃដី។ មណ្ឌលអាកាសស្ងប់មានខ្យល់និង សំណើមតិច។ ផ្នែកខាងក្រោមនៃមណ្ឌលនេះ គឺត្រជាក់ខ្លាំងមានសីតុណ្ហភាពប្រហែល ៦០ អង្សាសេ។ សីតុណ្ហភាព ឡើងតាមរយៈកម្ពស់ដោយសារអូសូន។ ម៉ូលេគុលអូសូន មួយកើតពីអាតូមអុកស៊ីសែនបីភ្ជាប់គ្នា។ អូសូនក្នុងបរិយាកាសស្ទើតែទាំងអស់ គឺ នៅពេលអូសូនស្រូបថាមពលពីព្រះអាទិត្យ ថាមពលបំលែងទៅជាកម្តៅ ហើយបានធ្វើឲ្យខ្យល់ក្តៅ។ ស្រទាប់អូសូនក៏មានសារៈសំខាន់ផងដែរ ដោយវាបានការពារជីវីតទាំងឡាយនៅលើភពផែនដី ដោយការស្រូបយកកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។
• មណ្ឌលកណ្តាល៖
នៅពីលើមណ្ឌលអាកាសស្ងប់ គឺមណ្ឌលកណ្តាល។ វាជាស្រទាប់ដែលត្រជាក់ជាងគេបំផុតនៃបរិយាកាស ដូចជា មណ្ឌលអាកាសរចល់ដែរ សីតុណ្ហភាពធ្លាក់ចុះនៅរយៈកម្ពស់កើនឡើង។ សីតុណ្ហភាព អាចចុះរហូតដល់ ៩៣ អង្សាសេ នៅផ្នែកលើបំផុតនៃមណ្ឌលនេះ។ មណ្ឌលនេះ ស្ថិតនៅចន្លោះរយៈកម្ពស់ ៥០ គីឡូម៉ែត្រ ដល់ ៨០ គីឡូម៉ែត្រ។ ពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញខ្យល់ព្យុះធំៗ ដែលមានល្បឿនលើសពី ៣២០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅមណ្ឌលកណ្តាល។ ហើយវាជាស្រទាប់បរិយាកាស ដែលការពារផ្ទៃលើភពផែនដី ពីការប៉ះទង្គិចនៃអាចម៍ផ្កាយជាច្រើន។
• មណ្ឌលកម្តៅ៖
ស្រទាប់បរិយាកាសដែលនៅលើគេបំផុត គឺ មណ្ឌលកម្តៅ។ សីតុណ្ហភាពនៅមណ្ឌលអាកាសនេះ កើតឡើងម្តងទៀតនៅពេលរយៈកម្ពស់កើនឡើង ពីព្រោះវាសម្បូរឧស្ម័នដែលស្រូបកាំរស្មីព្រះអាទិត្យ។ សីតុណ្ហភាពក្នុងស្រទាប់នេះ អាចកើតឡើងដល់ ១,៨០០ អង្សាសេ។
ចូរគិតពីរតំបន់ដែលមានសីតុណ្ហភាពខ្ពស់ នៅក្នុងមណ្ឌលកម្តៅអ្នកប្រហែលជាគិតថាតំបន់នោះ មានកម្តៅក្តៅខ្លាំងណាស់។ ប៉ុន្តែ មណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ នោះវាមិនមានន័យថាវាក្តៅទេ។ សីតុណ្ហភាព និង កម្តៅមិនដូចគ្នាទេ។ សីតុណ្ហភាព គឺជារង្វាស់នៃថាមពលររបស់ភាគល្អិតគិតថាមធ្យម។ សីកតុណ្ហភាពខ្ពស់មានន័យថា ភាគល្អិតកំពុងធ្វើចលនាយ៉ាងលឿន។ ម៉្យាងទៀត កម្តៅគឺជាបន្ទេរថាមពលរវាងវត្ថុទាំងឡាយដែលមានសីតុណ្ហភាពខុសគ្នា។ ប៉ុន្តែ ដើម្បីផ្ទេរថាមពលភាគល្អិត ត្រូវតែប៉ះនឹងភាគល្អិតមួយទៀត។
• មណ្ឌលអ៉ីយ៉ុង៖
នៅចន្លោះមណ្ឌលកណ្តាលផ្នែកខាងលើ និង មណ្ឌលកម្តៅផ្នែកខាងក្រោមអាតូមអាសូត និង អុកស៊ីសែន ស្រូបថាមពលគ្រោះថ្នាក់ពីព្រះអាទិត្យ ដូចជា កាំរស្មីអ៊ិចនិង កាំរស្មីហ្គាម៉ា។ ការស្រូបនេះ មិនត្រឹមតែធ្វើឲ្យមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យភាគល្អិតនៃឧស្ម័នមានបន្ទុកអគ្គិសនីថែមទៀតផង។ ភាគល្អិតដែលមានបន្ទុកអគ្គិសនីហៅថា អ៊ីយ៉ុង។ ដូច្នេះ ផែ្នកនៃមណ្ឌលកម្តៅត្រូវឲ្យឈ្មោះថា ថាមពលមណ្ឌលអ៊ីយ៉ុង។ ពេលខ្លះ អ៊ីយ៉ុងទាំងនេះ បំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នាដែលហៅថា មណ្ឌលអ៊ីយ៉ុង។ ពេលខ្លះ អ៉ីយ៉ុងទាំងនេះ បំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា សំរាងប៉ូល (Aurora)។ សំរាងប៉ូល ដែលមើលឃើញនៅអឌ្ឍគោលខាងជើង ហៅថាសំរាងប៉ូល បូរាលីស ឬ ពន្លឺខាងជើង (Aurora borealis) ចំណែកសំរាងប៉ូលខាងត្បូងហៅថា សំរាងប៉ូលអូស្រ្តាលី ឬ ពន្លឺខាងត្បូង (Aurora borealis)។ សំរាងប៉ូលកើងឡើងនៅក្នុងមណ្ឌលអ៊ីយ៉ុង។ មណ្ឌលអ៉ីយ៉ុអ ក៏មានតួនាទីចាំងផ្លាតរលកវិទ្យុផងដែរ ដូចជា រលកវិទ្យុ AM។ ប្រសិនបើអ្នកធ្លាប់ស្តាប់វិទ្យុប៉ុស្តិ៍ AM អ្នកអាចប្រាកដថា មណ្ឌលអ៉ីយ៉ុងបានជួបធ្វើវិទ្យុ ទទួលសំឡេងបានច្បាស់ល្អ។ នៅពេលលក្ខខណ្ឌអ៉ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដី។ សញ្ញាវិទ្យុទាំងនេះ បញ្ចូនទៅកាន់មណ្ឌលអ៉ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដីវិញ។

16 days ago