តើក្នុងករណីណាខ្លះ ដែលនីតិជន (អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) អាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ?
○ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ អាចកើតមានក្នុង ៥ ករណី ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៣៧ នៃក្រមព្រហ្មទណ្ឌ៖
• ការមិនទទួលខុសត្រូវ ដោយសារមូលហេតុវិបល្លាសស្មារតី៖
មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថា “កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ”។ ដូចជា ជនវិកលចរិតជាដើម មិនមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទេ។
• ការអនុញ្ញាតដោយច្បាប់ ឬ ដោយអាជ្ញាធរស្របច្បាប់៖
អ្នកប្រព្រឹត្តអំពើល្មើស ដោយមានការអនុញ្ញាតពីច្បាប់ ឬ ដោយមានបញ្ជាពីអាជ្ញាធរស្របច្បាប់ មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ។ ឧទាហរណ៍៖ ទាហានដែលសម្លាប់គូសត្រូវក្នុងសមរភូមិ មិនត្រូវជាប់ទោសពីបទឃាតកម្មទេ។ ប៉ូលិសដែលទម្លុះទម្លាយទ្វារ ចូលទៅឆែកឆេរលំនៅដ្ឋានឯកជន ទៅតាមសាលក្រមតុលាការ ក៏មិនត្រូវជាប់ទោសពីបទរំលោភលើលំនៅដ្ឋានដែរ។
• ការការពារស្របច្បាប់៖
ក្នុងករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីការពារខ្លួនឯង ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិ ពីការរំលោភឈ្លានពានណាមួយ អ្នកប្រព្រឹត្តល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ។
• ស្ថានភាពចាំបាច់៖
ករណីនេះ ស្រដៀងគ្នានឹងការការពារស្របច្បាប់ដែរ ប៉ុន្តែខុសត្រង់មិនមានអំពើឈ្លានពានណាមួយនោះទេ។ អ្នកប្រព្រឹត្តល្មើស ត្រូវប្រឈមមុខនឹងស្ថានភាពចាំបាច់ដែលកើតចេញពីលក្ខខណ្ឌធម្មជាតិ ឬ ហេតុការណ៍ណាមួយ ដូចជាក្នុងករណី៖
· មិនមានអ្វីទទួលទាន ឃ្លានខ្លាំងជិតដាច់ពោះស្លាប់ ហើយចាំបាច់ត្រូវលួចចំណីអាហារមកទទួលទាន។
· គ្រូពេទ្យ ក្នុងពេលជួយសម្រាលកូន ដើម្បីជួយជីវិតម្តាយ ចាំបាច់ត្រូវតែសម្លាប់ទារកដែលរៀបនឹងកើត។
· អ្នកបើកឡានដាច់ហ្វ្រាំងចុះជម្រាល ហើយបង្ខំចិត្តបើកចេញពីផ្លូវ ទៅបុកផ្ទះអ្នកស្រុក ដើម្បីចៀសវាងកុំឲ្យបុកមនុស្សនៅខាងមុខ។ល។
° ការលួច ការសម្លាប់ទារក ឬ ការបំផ្លាញផ្ទះអ្នកស្រុក សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារតែអំពើល្មើសនេះ ត្រូវបានប្រព្រឹត្តក្នុងស្ថានភាពចាំបាច់ ដើម្បីជួយសង្រ្គោះខ្លួនឯង ឬ ជួយសង្រ្គោះអ្នកដទៃ អ្នកប្រព្រឹត្តអំពើល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវ។
• អនុភាពនៃកម្លាំង ឬ ការបង្ខំ៖
ជនល្មើស ដែលប្រព្រឹត្តទង្វើល្មើស ក្រោមអានុភាពនៃកម្លាំងណាមួយ ឬ ក្រោមការបង្ខំពីអ្នកដទៃ ដូចជា ក្នុងករណីមានគេចាប់កូនភ្ជង់នឹងចុងកាំភ្លើង ហើយបង្ខំឲ្យឳពុកចូលទៅលួចលុយគេជាដើម មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើល្មើសនេះទេ។

16 days ago