Logo
សិទ្ធិ​ ឯកជន​
តាមពុទ្ធសាសនា តើក្នុងមួយខែមានថ្ងៃសីលប៉ុន្មានដង? ថ្ងៃណាខ្លះ? សីលមានប៉ុន្មានយ៉ាង? សីលអ្វីខ្លះ? ចូរបង្ហាញទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា។
--- ចម្លើយ​​ ---
ក. តាមពុទ្ធសាសនា មួយខែមានថ្ងៃសីលបួនដង គឺថ្ងៃទី ៨ កើត ថ្ងៃទី ១៤ (ឬ ១៥ កើត) ថ្ងៃទី ៨ រោច ថ្ងៃទី ១៤ រោច (ឬ ១៥ រោច)។ សីលមានបីយ៉ាង គឺសីលប្រាំ សីលប្រាំបី (សម្រាប់គ្រហស្ត) និង សិលដប់ (សម្រាប់ដូនជី តាជី និងព្រះសង្ឃ)។
ខ. ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និង ព្រះពុទ្ធសាសនា៖
☆ សិទ្ធមនុស្ស
• ការគោរពជីវិតអ្នកដទៃ។
• ការគោរពសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ សិទ្ធិកសាងគ្រួសារ និង សិទ្ធិរស់នៅក្នុងភាពសុខសាន្តរបស់មនុស្ស។
• សិទ្ធិក្នុងការបញ្ជូនព័ត៍មានពិត និង ច្បាស់លាស់។
• សិទ្ធិក្នុងសេចក្តីថ្លៃថ្នូរ។
☆ ពុទ្ធសាសនា
• មិនបៀតបៀនជីវិតមនុស្សសត្វទាំងអស់ ដោយផ្ទាល់ ឬ ដោយប្រយោល។
• ការមិនប៉ះពាល់កេងប្រវ័ញ្ច គៃបន្លំទ្រព្យសម្បតិ្តអ្នកដទៃ។
• មិនប៉ះពាល់បំពានខុសច្បាប់ ឬ ប្រពៃណីលើកូនប្រពន្ធអ្នកដទៃ។
• ការមិននិយាយកុហក មិនញុះញុង បំបែកបំបាក់សាមគ្គីភាពអ្នកដទៃ។
• ការវៀរចាកសេពសុរា និង គ្រឿងស្រវឹង គឺជាការលះបង់ លោភៈ ទោសៈ និង មោហៈ ដែលជាប្រធាននៃក្តីវិនាស។
10 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សិទ្ធិ​ ឯកជន​, click on at the bottom under it