មូលហេតុអ្វីខ្លះ ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៃសង្គមកម្ពុជា នៅពេលបច្ចុប្បន្ន?
○ មូលហេតុដែលនាំឲ្យមានអំពើហិង្សា ក្នុងគ្រួសារនៃសង្គមកម្ពុជា នៅពេលបច្ចុប្បន្ន រួមមាន៖
• ការមិនយល់ចិត្តគ្នា ឬ ការមិនចេះយោគយល់គ្នា បង្កឲ្យមានភាពអនាធិបតេយ្យក្នុងគ្រួសារ កើតមានអំពើហិង្សាក្នុងគ្រួសារជារឿយៗ ដែលនាំឲ្យបាត់បង់សុជីវធម៌ក្នុងការរស់នៅមិនចុះសំរុងនឹងគ្នា បណ្តាលឲ្យរាំងស្ទះក្នុងការអភិវឌ្ឍន៍សង្គម។ (ក្រសួងកិច្ចការនារី ២០០៩)
• ភាពមិនស្មោះត្រង់៖ ដៃគូទាំងសងខាងមានម្ខាងក្បត់ស្នេហាម្ខាងទៀត ឬ ក៏ការលាក់បាំងទ្រព្យសម្បត្តិរួមជាកត្តាមួយ បង្កើតជាជំលោះក្នុងគ្រួសារ។
• វប្បធម៌នៃសង្គ្រាម៖ មនុស្សមានការកែប្រែអត្តចរិត ពីស្លូតបូត មានសីលធម៌ សាសនាក្នុងសង្គម ប្រែក្លាយជាមនុស្សឃោរឃៅ ទៅតាមការប្រព្រឹត្តនៃអតីតកាលក្នុងសង្គ្រាម។ វាជាហេតុនៃការចម្លងពីវប្បធម៌អាក្រក់ ដែលបានឆ្លងកាត់ និង បានឃើញដោយផ្ទាល់ ឬ តាមប្រព័ន្ធផ្សព្វផ្សាយ ដោយយកមកធ្វើតំរាប់តាម ឬ បន្តនៃការប្រព្រឹត្តអំពើអាក្រក់ដែលធ្លាប់ធ្វើ យកមកអនុវត្តក្នុងគ្រួសារ ដូចជា ការជេរប្រមាថ ការវាយដំ ឬ ការធ្វើទារុណកម្ម។
• អំណាច៖ ក្នុងគ្រួសារស្វាមីភរិយា ចង់បានអំណាចគ្រប់គ្រងទៅលើដៃគូរបស់ខ្លួន បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ដែលជាហេតុនៃការបង្កើតជាទំនាស់។ បញ្ហានេះ ជាបុព្វហេតុនៃការផ្សព្វផ្សាយពីយេនឌ័រ ដើម្បីធ្វើការងារក្រៅផ្ទះ ការសម្រេចចិត្ត និង ការទំនាក់ទំនងជាមួយមនុស្សដទៃក្នុងសង្គម។ ប៉ុន្តែ នៅតែមានបុរសមួយចំនួនមានគំនិតបុរាណ មិនមានការយល់ស្របនូវទស្សនៈយេនឌ័រ ដោយគិតថា ស្រ្តីជាភេទទន់ខ្សោយ គ្មានសិទ្ធិក្នុងការសម្រេចចិត្ត និង ការនិយាយស្តីអ្វីទេ ដែលគាត់ជាធំក្នុងលក្ខខណ្ឌជាមេគ្រួសារ។
• ភាពមិនស្មើគ្នានៃបំណែងចែកការងារ៖ សព្វថ្ងៃ បុរស ស្រ្តី មានមុខរបរ និង ការងារក្នុងសង្គមដូចគ្នា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ តែស្រ្តីនៅតែមានភារៈធ្ងន់ទៅលើកិច្ចការងារផ្ទះ និង ការមើលថែទាំកូនបន្ទាប់ពីធ្វើការ។ នេះជាបន្ទុកស្រ្តីតាំងពីបុរាណ។ បញ្ហានេះ ធ្វើឲ្យស្រ្តីមានអារម្មណ៍មិនល្អ ចំពោះអាកប្បកិរិយាស្វាមីរបស់គាត់ ហើយវាជំរុញឲ្យមានជំលោះក្នុងគ្រួសារកើតឡើង។
• ភាពក្រីក្រ៖ គ្រួសារមួយមិនអាចមានសុភមង្គលនោះទេ ប្រសិនបើ គ្រួសារមិនមានការផ្គត់ផ្គង់តម្រូវការមូលដ្ឋាន មិនបានត្រឹមត្រូវ ឬ ខ្វះខាត។ គ្រួសារបែបនេះ អាចកើតមានអំពើហិង្សាជាញឹកញាប់ ដោយគាត់សំលឹងឃើញគ្រួសារដទៃ មានទ្រព្យសម្បត្តិច្រើន និង សម្ភារៈទំនើបៗប្រើប្រាស់។ ម្យ៉ាងទៀត នៅពេលគ្រួសារគាត់មានការជំពាក់បំណុល ការប្រាក់ច្រើន ធ្វើឲ្យគាត់មានអារម្មណ៍មួម៉ៅ មិនឃើញប្រាក់ដែលគាត់រកពីការធ្វើការ។
• កូនមិនស្តាប់ដំបូន្មាន៖ បញ្ហានេះ កើតឡើងភាគច្រើនក្នុងគ្រួសារដែលមានភាពលំអៀងនៃក្តីស្រលាញ់កូន ឬ ការមិនអាចអប់រំកូនបាន។ គ្រួសារនឹងមានទំនាស់កើតឡើង ដោយគូស្វាមីភរិយាមានការបន្ទោសគ្នាទៅវិញទៅមក ឬ ការវាយដំទៅលើភរិយា និង កូន ចំពោះការមិនចេះថែទាំកូន ឬ បណ្តោយឲ្យកូនដើរផ្លូវខុស ដែលខុសក្រមសីលធម៌ប្រពៃណីក្នុងសង្គម និង ច្បាប់។
• ការប្រើប្រាស់គ្រឿងស្រវឹង៖ បុគ្គលសេពគ្រឿងស្រវឹងមានអារម្មណ៍ក្លាហាន មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នាំឲ្យគាត់និយាយស្តីមានលក្ខណៈច្រំដែល និង មានអំនួតខ្លួនឯង ដែលបង្កើតជាអំពើហិង្សាក្នុងគ្រួសារដោយសារការខ្វះការអត់ធ្មត់។
• ចំណង់ផ្លូវភេទ៖ បុរសគិតថា ភរិយាដែលគាត់រៀបការត្រូវផ្តល់សេវនកិច្ចនៅពេលដែលគាត់ត្រូវការ។ នេះជាការរំលោភ បំពានផ្លូវភេទ និង ផ្លូវចិត្តចំពោះស្រ្តីជាភរិយានៅពេលគាត់មិនព្រម ដោយអំពើហិង្សាទៅលើគាត់ជាផ្លូវកាយ។
• ចំណេះដឹងនូវមានកម្រិតទាប៖ ជីវីតគ្រួសារមានបញ្ហាកើតឡើង ដែលពាក្យចាស់តែងពោលថា ចានក្នុងរាវគង់តែរណ្តំគ្នា មានតិច ឬ ច្រើនក្នុងគ្រួសារ តែគាត់មិនអាចដោះស្រាយបាន ដោយបញ្ហាតូចទៅជារឿងធំ បង្កើតជាជំលោះនៃការវាយដំ និង ការជេរប្រមាថក្នុងការដោះស្រាយ។
• ច្បាប់អំពើហិង្សាក្នុងគ្រួសារមានភាពធូររលុង៖ អំពើហិង្សាក្នុងគ្រួសារ គេតែងតែចាត់ទុកជារឿងធម្មតាក្នុងគ្រួសារ សម្រាប់អាជ្ញាធរប៉ូលីសដែលកើតឡើង។ ដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារ ជាពិសេស វាជារឿងបុគ្គល និង គ្រួសាររបស់គេដែលអ្នកដទៃមិនមានសិទ្ធិក្នុងការជួយ ឬ ដាក់ទោស ឬ ទណ្ឌកម្មទៅលើបុគ្គលប្រព្រឹត្តនោះទេ។ អ្នកប្រព្រឹត្តអំពើហិង្សាតែងពោលថា គ្រួសារអាញ់ជារឿងរបស់អាញ់ នេះជាពាក្យមិនឲ្យអ្នកដទៃមកជ្រៀតជ្រែកបញ្ហាក្នុងគ្រួសាររបស់គាត់។ ម្យ៉ាងទៀត ច្បាប់នៃការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារ មិនទាន់មានការអនុវត្តឲ្យមានប្រសិទ្ធភាពនៅឡើយទេ សម្រាប់ការដាក់ទោសជនល្មើសលដោយការចាប់ខ្លួន និង ការបង់ផាកពិន័យ និង ធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវសម្រាប់ជនរងគ្រោះ នាំឲ្យជនបង្កអំពើហិង្សានូវតែបន្តធ្វើបាបជនរងគ្រោះ (ខាធី ហ្សីមម័រម៉េន ១៩៩៧)។

2 yr. ago