តើទំរង់ នៃពាក្យបណ្តឹងមានប៉ុន្មានផ្នែក? អ្វីខ្លះ?
○ ទំរង់នៃពាក្យបណ្តឹង រួមមាន ៣ ផ្នែក៖ ចំណែកដើម អត្ថបទ រូបមន្តបញ្ចប់។
• ចំណែកដើម រួមមាន ឈ្មោះប្រទេស និង បាវចនា ទីកន្លែង និង កាលបរិច្ឆេទ ចំណងជើង អ្នកប្តឹង អ្នកទទួល កម្មវត្ថុ ឯកសារយោង លិខិតភ្ជាប់។
- ឈ្មោះប្រទេស និង បាវចនា
- ប្រភព លេខលិខិត អក្សរកាត់លិខិត
- ទីកន្លែង និង កាលបរិច្ឆេទ៖ គេសរសេរទីកន្លែង និង កាលបរិច្ឆេទ នៅខាងលើ ប៉ែកខាងស្តាំ
- ចំណងជើង៖ គេសរសេរចំណងជើង នៅចំកណ្តាលទំព័រ ជាតួអក្សរធំៗបន្តិច ព្រមទាំងមានគូសបន្ទាត់ពីក្រោមក៏បាន។
- អ្នកប្តឹង៖ គេត្រូវសរសេរបញ្ជាក់ឲ្យបានច្បាស់លាស់ អំពីអ្នកប្តឹង។ ប្រសិនបើជាមន្រ្តីរាជការ ត្រូវបញ្ជាក់អំពីមុខងារ ឬ ឋានៈ ឲ្យបានច្បាស់លាស់។ ប្រសិនជាបុគ្គលឯកជនជាអ្នកប្តឹងគេត្រូវប្រាប់អំពី ឈ្មោះ អាស័យដ្ឋានដពិតប្រាកដ។
- អ្នកទទួល៖ គេមិនសរសេរឈ្មោះទេ គឺ គេសរសេរតែងារ និង មុខងារ តែប៉ុណ្ណោះ។
🔆 ឧទាហរណ៍៖
ពាក្យបណ្តឹង
ខ្ញុំបាទឈ្មោះ...............................ទីលំនៅ...............................................
សូមគោរពជូន
លោកប្រធានតុលាការ.............................................
ឬ
ប្រធានក្រុមហ៊ុន .............................
សូមគោរពជូន
លោក ប្រធានតុលាការ...............................
- កម្មវត្ថុ
- យោង
- លិខិតភ្ជាប់
អត្ថបទ
អត្ថបទបណ្តឹង គេត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីអ្នកប្តឹង និងមូលហេតុ ឬបញ្ហាដែលត្រូវប្តឹង។
រូបមន្តបញ្ចប់
អ្នកប្តឹងត្រូវចុះហត្ថលេខា ឬ ផ្តិតមេដៃ។
🔆 ឧទាហរណ៍ ១៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ..........
ពាក្យបណ្តឹង
អគ្គនាយក ក្រុមហ៊ុន...................
ឬ
ខ្ញុំបាទ.......................អាយុ..........មុខរបរ.................អាស័យដ្ឋាន....................
គោរពជូន
លោក ព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងពីឈ្មោះ
- ក មុខរបរ.......................................
- ខ មុខរបរ.......................................
តាមកម្មវត្ថុខាងលើនេះ ខ្ញុំសូមជម្រាបជូន លោក ព្រះរាជអាជ្ញា មេត្តាជ្រាបថា៖ កាលពីថ្ងៃទី...ខែ........ឆ្នាំ......... ឈ្មោះ ក ឈ្មោះ ខ បានជេរ.............។ ទង្វើទាំងនេះ គឺ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្ញុំ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពគ្រួសារខ្ញុំទាំងមូល។ អំពើនេះជាអំពើល្មើស ទៅនឹងមាត្រា ៦៥ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។
ដូច្នេះក្នុងរឿងនេះ ក្នុងនាមខ្ញុំជាជនរងគ្រោះ សូមប្តឹងទាមទារជំងឺចិត្តពីឈ្មោះ ក និង ខ ជាប្រាក់ក្នុងម្នាក់ៗចំនួន.......................... និង សុំតុលាការផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។
អាស្រ័យដូនបានជម្រាបជូនខាងលើនេះ សូម លោក ព្រះរាជអាជ្ញាមេត្តាពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ដោយអនុគ្រោះ។
សូមលោក ព្រះរាជអាជ្ញា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ស្នាមមេដៃ អ្នកប្តឹង ឬ ហត្ថលេខា
🔆 ឧទាហរណ៍ ២៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ....
ពាក្យបណ្តឹង
អគ្គនាយក ក្រុមហ៊ុន.....................
ឬ
យើងខ្ញុំទាំងអស់គ្នា ដែលមានឈ្មោះខាងក្រោមនេះ
- ក ភេទ ប្រុស អាយុ..........ឆ្នាំ មុខរបរ...............មានអាស័យដ្ឋានផ្ទះ......................
- ខ ភេទ ប្រុស អាយុ..........ឆ្នាំ មុខរបរ...............មានអាស័យដ្ឋានផ្ទះ......................
សូមគោរពជូន
លោក ព្រះរាជអាជ្ញាអមតុលាការ................
កម្មវត្ថុ ៖ ប្តឹងពីឈ្មោះ...............មុខរបរ..............ពីបទបរិហាក្តេរិ៍ និង ជេរប្រមាថ។
យោង ៖ -ពាក្យបណ្តឹងចុះថ្ងៃទី.......ខែ........ឆ្នាំ........របស់ឈ្មោះ..............
-ដីកាតម្ពល់រឿងទុកឥតចាត់ការលេខ...ចុះថ្ងៃទី....ខែ...ឆ្នាំ....របស់អយ្យការអមតុលាការ។
តាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកព្រះរាជអាជ្ញា មេត្តាជ្រាបថាកាលពីថ្ងៃទី....ខែ.....ឆ្នាំ.....ឈ្មោះ...................................បានធ្វើពាក្យបណ្តឹងមួយទៅព្រះរាជអាជ្ញាអមតុលាការ........ប្តឹងពីយើងខ្ញុំពីរនាក់ និងគូកន ពីបទបរិហាកេរ្តិ៍ និងជេរប្រមាថដោយលើកអំណះអំណាងថានៅថ្ងៃទី.......ខែ.......ឆ្នាំ..............។
ទង្វើទាំងឡាយរបស់ឈ្មោះ.................................បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់យើងខ្ញុំទាំងអស់គ្នា ហើយជាអំពើល្មើសនឹងមាត្រា ៦៣ នៃច្បាប់ព្រហ្មខណ្ឌ និង នីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល។
ដូច្នេះក្នុងរឿងនេះ យើងខ្ញុំម្នាក់ៗ សូមប្តឹងទាមទារសំណងជំងឺចិត្តពី ឈ្មោះ........ចំនួន.......... .........)និង សុំឲ្យតុលាការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក ព្រះរាជអាជ្ញា មេត្តាពិនិត្យ និងសម្រេចចោទប្រកាន់ជនល្មើស តាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ។
សូមលោក ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ។

4 months ago