តើចំណែកដើមនៃកិច្ចសន្យាមានអ្វីខ្លះ? ចូរបកស្រាយ?
○ ចំណែកដើមរួមមាន៖ ក្បាលលិខិត និង ចំណងជើង។
• ក្បាលលិខិតរួមមាន៖ ឈ្មោះហៅផ្លូវការនៃប្រទេស បាវចនា និង ប្រភព។
• ចំណងជើង៖ គេសរសេរចំណងជើងនៅចំកណ្តាលទំព័រ ជាតួអក្សរធំបន្តិច ក្រោមបាវចនាប្រហែល ៤-៥ ចន្លោះបន្ទាត់។
ឧទាហរណ៍៖
កិច្ចសន្យា
ស្តីពី
............................................
• រូបមន្តនៃកិច្ចសន្យា៖ គេសរសេរឈ្មោះភាគីដែលពាក់ព័ន្ធនិងកិច្ចសន្យា នៅក្នុងចំណែកដើមដែរ។ ក្នុងការសរសេរភាគីដែលពាក់ព័ន្ធនឹងកិច្ចសន្យា គេត្រូវសរសេរមុខងារអ្នកទទួលខុសត្រូវក្នុងក្រសួង ស្ថាប័ន អង្គភាព គឺ គេមិនសរសេរឈ្មោះបុគ្គលទេ។ រីឯភាគីម្ខាងទៀត ដែលត្រូវចុះកិច្ចសន្យាជាមួយនោះ គេត្រូវបា្រប់ឈ្មោះ មុខងារក្នុងសង្គមព្រមទាំងអាស័យដ្ឋាន។
ឧទាហរណ៍៖
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
និង
លោក នាយកក្រុមហ៊ុន..................
អាស័យដ្ឋាន ផ្ទះលេខ....................................................

4 months ago