តើការរៀបចំធ្វើកិច្ចសន្យាមានប៉ុន្មានប្រភេទ?
○ ការរៀបចំធ្វើកិច្ចសន្យា មានពីរប្រភេទ គឺ៖
1. ការធ្វើសេចក្តីព្រាង
អង្គភាពជំនាញ ជាអ្នករៀបចំធ្វើសេចក្តីព្រាងនៃកិច្ចសន្យា បើសិនកិច្ចសន្យាជាមួយរដ្ឋ។ អ្នកតែងសេចក្តីព្រាងនៃកិច្ចសន្យា ត្រូវមានឯកសារពាក់ព័ន្ធនឹងកិច្ចការ និង បទបញ្ញត្តិនានា ដើម្បីធ្វើជាមូលដ្ឋាន ព្រមទាំងត្រូវមានការណែនាំច្បាស់លាស់ពីថ្នាក់លើ។ ជួនកាលគេអាចរកគំរូនៃកិច្ចសន្យាពីមុនៗ មកធ្វើជាមូលដ្ឋាន។ បើកិច្ចសន្យាឯកជនភាគីទាំងពីរ ត្រូវចូលរួមធ្វើកិច្ចសន្យាជាមួយគ្នា ឬ ភាគីណាមួយធ្វើសេចក្តីព្រាង ហើយយកមកពិភាក្សាគ្នាតាមក្រោយក៏បាន។ សេចក្តីព្រាងនៃកិច្ចសន្យា ត្រូវដាក់ជូនអាជ្ញាធរថ្នាក់លើពិនិត្យ និង យល់ព្រម បើកិច្ចសន្យាជាមួយរដ្ន។
2. ការត្រួតពិនិត្យ និង ការអនុញ្ញាតជាមុន
ចំពោះកិច្ចសន្យា ដែលពាក់ព័ន្ធនឹងការចំណាយថវិការដ្ឋ កិច្ចសន្យានេះ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ រីឯកិច្ចសន្យា ដែលពាក់ព័ន្ធនឹងការជួលបុគ្គលិក ត្រូវមានការអនុញ្ញាតជាមុន ពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។
🔆 ប៉ុន្តែក្នុងករណីទាំងពីរខាងលើ ទាំងការចំណាយថវិការដ្ឋ ទាំងការជួលបុគ្គលិក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍រាជរដ្ឋាភិបាល និង បទបញ្ញត្តិ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។

4 months ago