តើក្រសួងទេសចរណ៍មានភារកិច្ចនិងមុខងារយ៉ាងដូចម្តេចខ្លះ?
○ ក្រសួងទេសចរណ៍ ជា សេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានតួនាទី និង ភារកិច្ច ដូចខាងក្រោម៖
• ដឹកនាំគ្រប់គ្រងសម្របសម្រួល និង អភិវឌ្ឍន៍លើវិស័យទេបសចរណ៍។
• កំណត់ និង រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និង បទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅប្រសិទ្ធភាព គណភាព និង និរន្តរភាពដើម្បីរួមចណែកកាត់បន្ថយភាពក្រីក្រ និង ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។
• រួមចំណែកការពារ និង ថែរក្សាធនធានធម្មជាតិ វប្បធម៌និង ទំនៀមទម្លាប់ដែលជាមូលដ្ឋាន បម្រើឲ្យវិស័យទេសចរណ៍។
• ទាញយកផលប្រយោជន៍ ក្នុងវិស័យទេសចរណ៍ឲ្យបានជាអតិបរមា ធានាការបែងចែកប្រកបដោយសមធម៌ និង បន្តទប់ស្កាត់ផលប៉ះពាល់ អវិជ្ជមាននៃវិស័យទេសចរណ៍។
• ផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុង និង ក្រៅព្រះរាជណាចក្រកម្ពុជា។
• ចាត់តាំងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស ដោយសហការជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
• គ្រប់គ្រង និង ត្រួតពិនិត្យព័ត៌មានទេសចរណ៍់ គ្រប់គ្រង និង ជំរុញចលនាទេសចរណ៍ក្នុងស្រុក។
• លើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ រកទីផ្សារ និង ជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាព ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន។
• អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន។
• ពង្រឹងការអភិវឌ្ឍន៍អេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍មូលដ្ឋាន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
• អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឲ្យស្របតាម។
• ស្តង់ដារជាតិ និង អន្តរជាតិ អាស៊ានតំបន់ ស្ថាប័នពាក់ព័ន្ធ។
• គ្រប់គ្រង និង ត្រួតពិនិត្យសាលាជំនាញវិជ្ជាជីវៈទេសចរណ៍ និង គ្រឹះស្ថាប័នអប់រំទេសចរណ៍។
• ធានា និង លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធស្តង់ដានានា ក្នុងវិស័យទអេសចរណ៍ និង ប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុខភាព និង បង្កើតការពេញចិត្តដល់ទេសចរណ៍។
• គ្រប់គ្រងអាជីរកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ និង សេវាកម្មផ្សេងទៀតបម្រើឲ្យវិស័យទេសចរណ៍ តាមរយៈការផ្តល់អាជ្ញារបណ្ណទេសចរណ៍។
• ត្រួតពិនិត្យ និង ធ្វើអធិការកិច្ចលើអាជីវកម្មទេសចរណ៍ រមណីដ្ឋានកទេសចរណ៍ និង សេវាកម្មផ្សេងទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍។
• រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពលើកកម្ពស់ និង ជំរុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្ម បដិសណ្ឋារកិច្ចល្អ និង ចលនាប្រឡងប្រណាំងធុរកិច្ចបៃតង ក្នងវិស័យទេសចរណ៍។
• ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិក្នុងវិស័យទេសចរណ៍។
• សហការ គ្រប់គ្រងសមាគមន៍ឧស្សាហកម្មទេសចរណ៍។
• សហការ រួមចំណែកការពារបរិស្ថាន និង លើកកម្ពស់ កម្ពុជាស្អាត កម្ពុជាបៃតង។
• សហការ ជំរុញការវិនិយោគវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ជាតិ និង ផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា។
• សហការ គ្រប់គ្រង និង ឯកជនភាវូបនីកម្ម សហគ្រាសបរទេសរបស់រដ្ឋ ដែលជួលសម្រាប់គោលបំណងទេសចរណ៍។
• សហការ ជាមួយនគរបាលទេសចរណ៍ និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាពទេសចរណ៍។
• ផ្តល់យោបល់លើផែនការ ប្រើប្រាស់ដីធ្លី តាមរយៈយន្តការគណៈកម្មាធិការរៀបចំដេនដី និង នគរូបនីយកម្មថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ខណ្ឌ។
• ផ្តល់យោបល់លើហេដ្ឋារចនាសម្ព័ន្ធ និង សេវាសាធារណៈបម្រើឲ្យវិស័យទេសចរណ៍។
• ផ្តល់យោបល់លើការផ្តល់សម្បទាន សម្រាប់គោលបំណងទេសចរណ៍។
• សហការ ផ្តល់យោបល់ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ លើការកសាងគោលនយោបាយពន្ធដា លើអាជីវកម្ម ទេសចរណ៍ទិដ្ឋាការ និង គោលនយោបាយអាកាសចរណ៍។
• រៀបចំនិងអនុវត្តន៍ សម្របសម្រួល និង ពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និង ផែ្នកឯកជន ក្នុងការអនុញ្ញាត្តិគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និង កម្មវិធីនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចមាន ចែងក្នុងច្បាប់ស្តីពីទេសចរណ៍។
• ធ្វើរបាយការណ៍ប្រចាំថ្ងៃ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ។
• ទទួលអនុវត្តន៍ភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីរាជរដ្ឋាភិបាល។

4 months ago