Logo
ចំណេះដឹង រដ្ឋបាល
តើលិខិតជូនព័ត៌មានមានគំរូទម្រង់ដូចម្តេច?
○ លិខិតជូនព័ត៌មាន មានគំរូទម្រង់ ដូចជា​៖                                                                                                                     ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សមាគម.................

លេខៈ...................                                                                                         
រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ ២០....
                                                                        គោរពជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាកលវិទ្យាធិការ​ នាយកនៃសាកលវិទ្យាល័យ និងវិទ្យាស្ថាន​ និង ជាសមាជិកក្រុមប្រឹក្សាភិបាលសមាជិកសកម្មនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

កម្មវត្ថុ៖ កាលបរិច្ឆេទ ដំណើរការបើកវគ្គបណ្តុះបណ្តាលបណ្ណារក្ស ជូនសមាជិកសមាគមន៍​។

              សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានកិត្តិយសសូមជម្រាបឯកឧត្តម លោកជំទាវ លោក លោកស្រី​ មេត្តាជ្រាបថា៖ ការបើកវគ្គបណ្តុះបណ្តាលបណ្ណារក្សជូនសមាជិកសមាគមន៍​ និង ប្រព្រឹត្តទៅនៅថ្ងៃទី.....ខែ.....ឆ្នាំ...... ខាងមុខនេះ។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបតាមការគួរ។

            សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ។

ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ហត្ថលេខា

                                                                                                                                        ត្រា
ឈ្មោះ                                                                                                                                                                                                                                                            ព្រះរាជាណាចក្រកម្ពុជា
  ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ទីស្តីការគណៈរដ្ឋមន្ត្រី

លេខៈ............សជណ                           

រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ ២០....

         ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
                                                                                    ជម្រាបជូនឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា

កម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍ចំណាយថវិកា លើប្រាក់ហោប៉ៅពន្ធព្រលានយន្តហោះ និង វត្ថុអនុស្សវរីយ៍ជូនប្រតិភូយុវជនចំនួន ១០០ រូប។

យោង៖ - លិខិតលេខ.......ចុះថ្ងៃទី.....ខែ.....ឆ្នាំ....... របស់ក្រសួងអប់រំ យុវជន និង កីឡា

          - ចំណារឯកឧត្តមឧបនាយករដ្ឋមន្រ្តី..........ចុះថ្ងៃទី.....ខែ.......ឆ្នាំ..........

សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុ និង យោងខាងលើ​ ខ្ញុំសូមជម្រាបឯកឧត្តមមេត្តាជ្រាបថា​៖ រាជរដ្ឋាភិបាល ឯកភាព អនុញ្ញាតគោលការណ៍ ចំណាយថវិកាលលើប្រាក់ហោប៉ៅពន្ធព្រលាន និង វត្ថុអនុស្សាវរីយ៍ជូនយុវជន ១០០ រូប ដើម្បីទៅចូលរួមទស្សនាកិច្ចសិក្សា ក្នុងកម្មវិធីទំនាក់ទំនងរវាងសិស្ស និង យុវជនជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូប្រទេសជប៉ុន មានពីរវគ្គ៖

            - វគ្គទី ១៖ ប្រតិភូយុវជនចំនួន ៣០នាក់​ ចាប់ពីថ្ងៃទី....ដល់ថ្ងៃទី....ខែ....ឆ្នាំ.....

            - វគ្គទី ២៖ ប្រតិភូយុវជនចំនួន ៧០នាក់ ចាប់ពីថ្ងៃទី....ដល់ថ្ងៃទី....ខែ....ឆ្នាំ..... តាមសំណើ។

            អាស្រ័យហេតុនេះ​ សូមឯកឧត្តម មេត្តាជ្រាប និង ទទួលអនុវត្តតាមការគួរ។
                                                                                   ជ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
                                                                                                        រដ្ឋលេខាធិការ 

ចម្លងជូន

- ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ

- ក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ

- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី

- ខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ស ខេង

- ឯកសារ-កាលប្បវត្តិ
18 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it