Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើការចាត់ថ្នាក់នៃតារាងតុល្យការគឺជាអ្វី?
○ ការចាត់ថ្នាក់នៃតារាងតុល្យការ​ (Classified Balance Sheet) ដើម្បីជាភាពងាយស្រួលដល់អ្នកគ្រប់គ្រង ឬ អ្នកធ្វើការសម្រេចចិត្តនៅក្នុងអាជីវកម្មថាតើក្រុមហ៊ុនគួរតែខ្ចីលុយពីគេ​ ឬ ក៏លក់ទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីយកលុយមកដោះស្រាយតំរូវការចាំបាច់ផ្សេងៗ ជាទូទៅបានបែងចែកតារាងតុល្យការ ទៅតាមអាយុកាលរបស់ទ្រព្យកម្ម (Asset) និង បំណុល (Liabilities)។

+ ទ្រព្យសកម្ម (Asset)
- ទ្រព្យធនចរន្ត (Current ******* ets) គឺជាទ្រព្យធនសកម្មដែលអាចប្រែក្លាយជាបេឡា ឬ ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ផលិតកម្មក្នុងតំណាក់កាលខ្លី យូរបំផុតមួយ​ឆ្នាំ។ ក្នុងនោះរួមមាន សាច់ប្រាក់ (Cash) សញ្ញាប័ណ្ណ (Marketable Securities) ប័ណ្ណត្រូវទទួល (Note Receivable) គណនីត្រូវទទួល (Account Receivable) សន្និធិ (Inventory) ចំណាយបង់មុន (Prepaid Expense) សំភារៈ (Supplies on Hand)។
- អចលនទ្រព្យ (Fixed ******* ets) គឺជាទ្រព្យធនសកម្មដែលគេអាចប្រើប្រាស់បានយូរអង្វែង ក្នុងសកម្មភពអាជីវកម្មផលិតកម្ម ដើម្បីទទួលបានផលចំណេញ។ បណ្តាទ្រព្យធនធានទាំងនោះគេហៅថា អចលនវត្ថុ រួមមាន៖ ដី (Land) អាគារ (Building) រោងចក្រ (Factory) និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត (Other Equipments)។
- ទ្រព្យធនផ្សេងៗ (Other ******* et)​ គឺជាទ្រព្យធនសកម្មដែលមានលក្ខណៈ ខុសពីទ្រព្យចរន្ត ​និង អចលនទ្រព្យ។ ទ្រព្យទាំងនោះរួមមាន ទុនវិនិយោគដែល ប្រើប្រាស់នូវចំនួនទឹកប្រាក់ច្រើនក្នុងការវិនិយោគ។​ ជានិច្ចកាល តែងតែបង្ហាញនូវបណ្តាទ្រព្យអរូបិយ (Intangible ******* ets) ដូចជា ប៉ាតង់ (Patent) តំលៃកេរ្ត៍ឈ្មោះ (Good Will) រក្សាសិទ្ធ (Copy Right) សិទ្ធផ្តាច់មុខ (Franchise)។

+ បំណុល (Liabilities)
- បំណុលរយៈពេលខ្លី (Current Liabilities) គឺជាបំណុលដែលត្រូវសង ក្នុងរយៈពេលខ្លីតិចជាងមួយឆ្នាំ បណ្តាគណនីទាំងនោះ រួមមានដូចជា៖ គណនីត្រូវសង (Account Payable) ប័ណ្ណត្រូវទទួល (Note Payable) ជំពាក់លើពន្ធ (Income Taxs Payable) ជំពាក់លើការប្រាក់ (Accrued Interest Note payable) ជំពាក់លើបៀវត្ស (Salary Payable)។
- បំណុលរយៈពេលវែង (Long-term Liabilities) គឺជាបំណុលដែលត្រូវទូទាត់សងរយៈពេលយូរលើសពីមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមាន៖ ប័ណ្ណត្រូវសង (Bond Payable) វត្ថុបញ្ចាំត្រូវសង (Mortgage Payable)។

+ មូលធនម្ចាស់ (Owner’sequity) គឺជាមូលធនដែលដាក់វិនិយោគទៅលើចំណាយផលិតកម្ម ប្រាក់ចំណេញរក្សាទុកបានមកពីលទ្ធផលនៃអាជីវកម្មប្រាក់ចំណេញរបស់អង្គភាព។ ប្រាក់ចំណេញរក្សាទុកនេះ ជាមូលនិធីដែលអង្គភាពបានចំណេញ និង តំកល់ទុកសំរាប់ប្រើប្រាស់ក្នុងអាជីវកម្មអោយម្ចាស់ភាគហ៊ុននូវចំនួន ទឹកប្រាក់នេះ ត្រូវកត់ត្រាជាទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន ពីព្រោះថាវាតំណាងអោយមូលនិធិ ដែលត្រូវបានគេដាក់វិនិយោគបន្ថែមដោយម្ចាស់ភាគហ៊ុន។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it