នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានយុវជន សិស្សានុសិស្សមួយចំននួនតូច កំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)។
○ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានយុវជន សិស្សានុសិស្សមួយចំនួនតូច កំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)។
ក. បញ្ហានេះបណ្តាលមកពី
☆ កត្តាគ្រួសារ
• ភាពក្រីក្រ ដែលងាយស្រួលក្នុងការដែលគេអូសទាញឱ្យធ្វើតាម។
• ខ្វះការអប់រំពីគ្រួសារ ឬទំទើសកូនហួសហេតុ។
• ឪពុកម្តាយមានភារកិច្ចមមាញឹក ឬ រវល់ច្រើនគ្មានពេលតាមដានដាស់តឿនកូនជាប្រចាំ។
☆ កត្តាសាលារៀន
• ជីវភាពគ្រួសាររបស់អ្នកអប់រំមានកម្រិតទាប សិស្សពុំសូវស្តាប់ មិនសូវឱ្យតម្លៃ។
• មិនហ៊ាននិយាយស្តីខ្លាំង គ្មានវិធានការឱ្យសិស្សខ្លាចផង គោរពផង ព្រោះក្រែងមានអំពើរហិង្សា ឬ គ្រួសារសិស្សដែលមានអំណាច។
• រយៈពេលអប់រំសិស្សនៅសាលា តិចជាងការរស់នៅជាមួយគ្រួសារ។
☆ កត្តាសង្គម
• ទំនាក់ទំនងរវាងសាលារៀន និង សង្គមពុំទាន់ល្អ។
• អំណាចនៃច្បាប់ក្នុងសង្គមធូរលុង។
• ការគំរាមកំហែងនៃឥទ្ធិពលវប្បធម៌បរទេសយ៉ាងខ្លាំងក្លា និង អណាធិបតេយ្យ។ គ្រប់រូបភាពសង្គមបរទេសត្រូវបានថតចម្លង ឬ ផ្តិតយកដោយកុមារា កុមារី យុវជន ឬុ យុវតី ហើយបំលែងរូបភាពនោះឱ្យទៅជាកម្មសិទ្ធរបស់ពួកគេ។
• ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពុំបានគិចថាអ្វីៗដែលគេកំពុងធ្វើនោះមានផលវិបាក ផលអាក្រក់ប៉ះពាលដល់យុវជនយ៉ាងណា? ប៉ះពាល់ ឬ ក៏បំផ្លិចបំផ្លាញវប្បធម៌ល្អរបស់ជាតិ ដូជា៖ ខ្សែភាពយន្តអាស់អាភៀស គ្រឿងញៀន ថ្នាំសំរើប ភាពយន្តដែលបញ្ជាំងពីសកម្មភាពឆក់ប្លន់ ចាប់ជំរិត រំលោភ និង ទស្សនាវដ្តីផ្លូវភេទ ជាដើម។
ខ. ដើម្បីទប់ស្កាត់អំពើពាលាអាវាសែនោះ គឺត្រូវ៖
• គ្រប់គ្រឹះស្ថានសិក្សា ត្រូវបន្តែមកម្មវិធីសិក្សាផ្នែកសិល្សធម៌ គុណធម៌ ចរិយាធម៌ វប្បធម៌ អរិយធម៌ របស់ជាតិ ឱ្យបានកាន់តែច្រើន ពីថ្នាក់បឋមដល់ក្រោយឧត្តមសិក្សា។
• សហគមន៍ និង សាលារៀនត្រូវបានសហការគ្នាឱ្យបានជិតស្និទ្ធ “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម” ក្នុងគោលបំណងអប់រំ។
• ចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីទប់ស្កាត់អំពើអបាយមុខ ដែលធ្វើឱ្យសង្គមមានអស្ថេរភាព។
• ច្បាប់មានហើយត្រូវអនុវត្តន៍ឱ្យបានល្អ មានប្រសិទ្ធភាពក្នុងការបំបាត់នូវអំពើពាលាអាវាសែទាំងអស់។
• អប់រំផ្សព្វផ្សាយឱ្យពលរដ្ឋ ស្អប់ខ្ពើមអំពើពាលាអាសែនានា...។
គ. ដើម្បីកសាងខ្លួនឱ្យទៅជាយុវជនល្អ ពលរដ្ឋល្អមួយរូប ម្នាក់ៗត្រូវ៖
• មានចំណេះដឹងទូលំទូលាយ និង ចំណេះដឹងវិទ្យាសាស្ត្រទាន់សម័យទំនើប។
• ក្រមសីលធម៌ និង គុណធម៌ប្រពៃ។
• យល់ដឹងពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតរយ្យ និង បរិស្ថានសង្គម ហើយអនុវត្តន៍ឱ្យមានប្រសិទ្ធិភាព។
• មានមនសិការការងារ មានសាមគ្គីភាពល្អ សុខភាពល្អមាំមួន។
• មានបទពិសោធន៍ និង ស្វ័យសិក្សាជានិច្ច ដោយធ្វើការស្រាវជ្រាវតាមការវិវត្តរបស់សង្គមជឿនលឿន។
• ស្មោះត្រង់នឹងមាតុប្រទេស...។

11 months ago