Logo
អក្សរសាស្រ្ត ខ្មែរ
ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរ តើយើងម្នាក់ៗមានវិធានការបែបណាខ្លះ?
○ ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរ យើងម្នាក់ៗមានវិធានការ ដូចតទៅ៖
• ពង្រឹង និង ពង្រីកវប្បធម៌របស់ខ្លួនឱ្យបានរឹងមាំតាមរយៈការផ្សព្វផ្សាយ (ការសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍...)។
• ត្រូវចេះរាំងស្កាត់នូវរប្បធម៌បរទេសដែលជឿនលឿននិង ចេះកែច្នៃលក្ខណៈបរទេសឱ្យមកជាខ្មែរវិញ។
• ធ្វើការសិក្សា និង ការពារនូវវប្បធម៌របស់ខ្លួនឱ្យខ្ជាប់ខ្ជួនក្នុងនោះ រួមមាន (ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រពៃណី ទំនៀមទំលាប់...)។
• ខិតខំពង្រីកចំណេះដឹងផ្ទាល់ ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ឱ្យបានទូលំទូលាយ។
• រក្សាការពារទឹកដី បូរណភាពព្រំដែន និង តម្លៃពូជសាសន៍របស់ខ្លួនឱ្យគង់វង្ស និង ប្រកបដោយឧត្តមភាព។
• រក្សាឱ្យបានជាប្រចាំនូវសាមគ្គីភាព និង ឯកភាពជាតិ បំបាត់ចោលនូវ “ទស្សនៈអត្មានិយម បក្សពួកនិយម និង គ្រួសារនិយម”។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it