តើគោលការណ៍សំខាន់ៗនៃការគ្រប់គ្រងអេកូទេសចរណ៍មានអ្វីខ្លះ?
○ គោលការណ៍សំខាន់ៗនៃ ការគ្រប់គ្រងអេកូទេសចរណ៍ មានដូចជា៖
• ការកំណត់តំបន់សកម្មភាព ដែលទាក់ទងនឹងការផ្សាភ្ជាប់ជាមួយទេសចរណ៍ តាមរយៈការប្រើបច្ចេកវិទ្យាថ្មីៗ។
• ការរៀបរៀងទិន្នន័យ និង ព័ត៌មានទាក់ទងទៅនឹងតំបន់ទេសចរណ៍ ដែលមានប្រយោជន៍សម្រាប់ភ្ញៀវទេសចរណ៍ ដើម្បីយល់ដឹងពីតំបន់ទេសចរណ៍ឲ្យកាន់តែច្បាស់។
• ធ្វើការត្រួតពិនិត្យ និង គិតគូរពីលទ្ធភាពនៃការផ្ទុកភ្ញៀវទេសចរណ៍ក្នុងតំបន់នីមួយៗ ដោយអាស្រ័យលើលក្ខណៈធម្មជាតិនៃតំបន់នោះ។
• ជំរុញ និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ដែលមានលក្ខណៈប្រហាក់ប្រហែល និង តំបន់ទេសចរណ៍ដែលសំបូរភ្ញៀវទេសចរណ៍ ដើម្បីកាត់បន្ថយភ្ញៀវទេសចរណ៍ដ៏ច្រើន នៅតំបន់ទេសចរណ៍ដែលមានភ្ញៀវច្រើន។
• ការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះជនល្មើសដែលប្រព្រឹត្តអំពើខុសច្បាប់ ដូចជា ការកាប់បំផ្លាញព្រៃឈើ ការសំលាប់សត្វព្រៃក្នុងតំបន់ដែលហាមឃាត់។
• ត្រួតពិនិត្យលើការសាងសង់សំណង់ផ្សេងៗ ក្នុងបរិវេណតំបន់ទេសចរណ៍ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ដ៏ល្អនៅតំបន់ ជាពិសេស គឺ បរិស្ថានល្អ (ការត្រួតពិនិត្យកាកសំណល់ផ្សេងៗ)។ ដើម្បីឲ្យមានការរីកចម្រើន និង ឆ្ពោះទៅរកនិរន្តភាពលើបរិស្ថាន គឺ មានការកំណត់គោលនយោបាយមួយចំនួន ដែលមានទាក់ទងនឹងសកម្មភាពអភិវឌ្ឍន៍ទាំងនោះ ដោយមានការបែងចែកជាបីជំហាន៖
+ ជំហានទី ១៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន គឺជា ការទាញយកចំណូលរូបិយប័ណ្ណបរទេសឲ្យបានច្រើន។ ការអភិវឌ្ឍន៍ផលិតផល និង សេវាកម្មទេសចរណ៍ ហើយនិង ការរៀបចំផែនការថវិការក្នុងការចំណាយ ពីលើការកែលំអតំបន់ទេសចរណ៍ និង បរិស្ថាន នឹងធ្វើឲ្យការពង្រឹងផ្នែកឧស្សាហកម្មទេសចរណ៍បានរឹងមាំ ។ មួយវិញទៀត ត្រូវផ្តល់ការការពារសុវត្ថិភាព ទាំងអាយុជីវីត និង ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរណ៍។ ជាពិសេស ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ពីសារៈប្រយោជន៍នៃការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដើម្បីបង្កើនការចូលរួមពីសំណាក់មហាជន ក្នុងសកម្មភាពអភិវឌ្ឍន៍វិស័យទេសចរណ៍។
+ ជំហានទី ២៖ បង្កើននូវចំណូលដល់ប្រជាពលរដ្ឋផ្ទាល់ ដែលរស់នៅតំបន់នោះ ដោយចំណាយលើការកែលំអក្នុងការអភិវឌ្ឍន៍ និង ការពារទេសភាពធម្មជាតិ។
+ ជំហានទី ៣៖ រក្សានូវអត្តសញ្ញាណរបស់ជាតិ ឬ របស់សហគមន៍ដែលមានស្រាប់នៅទីនោះ ដោយការអភិរក្សលើវប្បធម៌ ធនធានធម្មជាតិ និង បរិស្ថាន។

2 yr. ago