Logo
រូប វិទ្យា
1 month ago
ដូចម្តេចដែលហៅថារូបភាពពិតឬរូបភាពមិនពិត?
○ ដែលហៅថារូបភាពពិត គឺជា ចំណុចប្រសព្វរវាងកាំពន្លឺចាំងផ្លាត ចេញពីឩបករណ៍អុបទិច។ រូបភាពមិនពិត គឺជា ចំណុចប្រសព្វរវាងបន្លាយកាំពន្លឺចាំងផ្លាត ចេញពីឩបករណ៍អុបទិច។
រូប វិទ្យា
1 month ago
ដូចម្តេចដែលហៅថាវត្ថុមិនពិត?
○ ដែលហៅថាវត្ថុមិនពិត គឺជា ចំណុចប្រសព្វរវាងកាំពន្លឺចាំងផ្លាត ចេញពីឩបករណ៍អុបទិច។
រូប វិទ្យា
1 month ago
ដូចម្តេចដែលហៅថាវត្ថុពិត?  
○ ដែលហៅថា វត្ថុពិត គឺជា ចំណុចប្រសព្វរវាងកាំពន្លឺចាំងប៉ះ និង ឩបករណ៍អុបទិច។
រូប វិទ្យា
1 month ago
តើឡង់ទីមានកាំពន្លឺពិសេសប៉ុន្មានយ៉ាងអ្វីខ្លះ?
○ ចំពោះឡង់ទី មានកាំពន្លឺពិសេស ៣ គឺ៖
· កាំពន្លឺដែលស្របនឹងអ័ក្សមេ ឬ អ័ក្សអុបទិច។
· កាំពន្លឺដែលកាត់តាមកំណុំ (ឡង់ទីបង្រួម) ឬ ហាក់ដូចជា កាត់តាមកំណុំវត្ថុ (ឡង់ទីពង្រីក)​ ចេញពីឡង់ទី ត្រូវស្របនឹងអ័ក្សមេ។
· កាំពន្លឺដែលកាត់តាមផ្ចិតអុបទិច ចេញពីឡង់ទី ដោយគ្មានលំងាក។
រូប វិទ្យា
1 month ago
ដូចម្តេចដែលហៅថាផ្ចិតអុបទិច?
○ ផ្ចិតអុបទិច ជាចំណុចកណ្តាល ០ នៃកំពូល ០១ និង ០២ របស់កន្តឹបស៊ែ្វទាំងពីរ។
រូប វិទ្យា
1 month ago
នៅពេលយានអវកាសហោះនៅក្នុងគន្លង យើងឃើញអវកាសយានិកអណ្តែតនៅពេលពូកគេធ្វើការ។ មនុស្សជាច្រើនិយាយថាមជ្ឈដ្ឋាននោះគ្មានទំនាញ។ តើមតិនេះត្រឹមត្រូវឬទេ? ចូរពន្យល់ពីមូលហេតុរបស់អ្នក។
○ នៅពេលយានអវកាសហោះក្នុងគន្លង យើងឃើញអវកាសយានិក អណ្តែតនៅពេលពួកគេធ្វើការ។ មនុស្សជាច្រើននិយាយថា មជ្ឈដ្ឋាននោះគ្មានទំនាញ។ មតិនេះ គឺ ពិតជាត្រឹមត្រូវព្រោះ ដោយយោងតាមច្បាប់ទំនាញដែលបានបញ្ជាក់ថា កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យលើម៉ាស់ និង ចម្ងាយ។ យានអវកាស និង អវកាសយានិក គឺ មានម៉ាស់តូចជាងម៉ាស់របស់ផែនដី ​ដូច្នេះ ផែនដីមានទំនាញលើពួកគេ។ ប៉ុន្តែ ដោយសារពួកគេបានចចេញឆ្ងាយពីផែនដី (ចម្ងាយកាន់តែឆ្ងាយ កម្លាំងទំនាញកាន់តែខ្សោយ) គឺ ពួកគេបានចេញផុតពីដែនទំនាញរបស់ផែនដី ដូច្នេះ ទើបពួកគេអណ្តែតដោយសារគ្មានទំនាញ។
រូប វិទ្យា
1 month ago
ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង។ តើព្រះចន្ទមួយណាវិលបានមួយជុំភពនោះមុនគេ? ចូរពន្យល់?
○ ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង។ ព្រះចន្ទដែលវិលបានមួយជុំភពនោះមុនគេ គឺ ព្រះចន្ទដែលនៅជិត ព្រោះព្រះចន្ទដែលនៅជិត មានអក្ស័ពាក់កណ្តាលគោល ខ្លីជាងព្រះចន្ទដែលនៅឆ្ងាយ។ ហេតុនេះ ធ្វើឲ្យគន្លងរបស់ព្រះចន្ទដែលនៅជិត តូចជាងគន្លងរបស់ព្រះចន្ទដែលនៅឆ្ងាយ។ ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យព្រះចន្ទដែលនៅជិត វិលបានមួយជុំមុនព្រះអាទិ​ត្យដែលនៅឆ្ងាយ។
រូប វិទ្យា
2 months ago
ប្រសិនបើអង្គពីរធ្វើដំណើរឃា្លតចេញពីគ្នា តើកម្លាំងទំនាញរបស់អង្គទាំងពីរប្រែប្រួសដូចម្ដេច?
○ ប្រសិនបើអង្គពីរធ្វើដំណើរឃ្លាតចេញពីគ្នា កម្លាំងទំនាញរបស់អង្គទាំងពីរ នឹងថយចុះតាមរូបមន្ត 2 x  2=4។ ប្រសិនបើ អង្គពីរចលនាឃ្លាតចេញពីគ្នា ១០ ដង នោះកម្លាំងទំនាញនឹងថយចុះ 10 x 10 = 100។
រូប វិទ្យា
2 months ago
ដូចម្តេចដែលហៅថា ច្បាប់ទំនាញសកល? តើច្បាប់ទំនាញសកលចែងថាដូចម្តេច?
○ ច្បាប់ទំនាញសកល គឺជា ច្បាប់ដែលបង្ហាញពីកម្លាំងទំនាញ ដែលបានរកឃើញដោយលោក អ៉ីសាក់ ញូវតុន នៅសតវត្សទី ១៧ (១៦៦៦)។ ច្បាប់ទំនាញសកលចែងថា «អង្គនីមួយៗនៅក្នុងសកល ទាញគ្នាទៅវិញទៅមក»។
រូប វិទ្យា
2 months ago
តើអ្នកណាជាអ្នករកឃើញច្បាប់ទំនាញសកល?
○ លោក អ៉ីសាក់ ញូវតុន ជនជាតិអង់គ្លេស គឺជា អ្នករកឃើញច្បាប់ទំនាញសកល។
រូប វិទ្យា
3 months ago
តើម៉ាស់ និង ទម្ងន់របស់វត្ថុប្រែប្រួលដែរឬទេ?
○ ម៉ាស់របស់វត្ថុ គឺ មិនប្រែប្រួលទេ (ដូចជា ម៉ាស់របស់ដុំថ្មមួយដុំ ទោះជាយើងយកវាទៅដល់ទីណាក៏ដោយ ក៏វានៅជាដុំថ្មមួយដុំដដែល)។​ ចំណែកឯទម្ងន់របស់វត្ថុ គឺ ប្រែប្រួលទៅតាមទីតាំងវាស្ថិតនៅ (ដុំថ្មមួយដុំនៅលើផែនដី មានទម្ងន់ 10 kg បើសិ​នជាយើងយកដុំថ្មនោះទៅឋានព្រះចន្ទ ទម្ងន់របស់ដុំថ្មនោះនឹងប្រែប្រួល)។
រូប វិទ្យា
4 months ago
ដូចម្តេចដែលហៅថា ម៉ាស់? ដូចម្តេចដែលហៅថា ទម្ងន់?
○ ម៉ាស់ គឺជា រង្វាស់បរិមាណនៃរូបធាតុដែលវត្ថុមួយផ្ទុក ហើយមានលក្ខណៈថេរ។
° ទម្ងន់ គឺជា កម្លាំងទំនាញនៅលើវត្ថុមួយ។ ទម្ងន់របស់វត្ថុ គឺ អាស្រ័យលើម៉ាស់ និង សំទុះនៃទំនាញ។
រូប វិទ្យា
6 months ago
តើគេបែងចែកឡង់ទីបង្រួមប៉ុន្មាន? អ្វីខ្លះ?
○ គេចែកឡង់ទីបង្រួម ៣ ប្រភេទ គឺ៖
· ឡង់ទីផតសងខាង
· ឡង់ទីប្លង់ផត
· មេនីសពង្រីក
រូប វិទ្យា
7 months ago
ដូចម្តេចដែលហៅថាឡង់ទីបង្រួម?
○ ឡង់ទីបង្រួម គឹជា ឡង់ទីមួយដែលកើតឡើងពីកន្តឹបស្វ៊ែប៉ោងពីរកាត់គ្នា ឬ កើតពីកញ្ចក់ប្លង់មួយ ជាមួយនឹងកញ្ចក់ស៊ែ្វប៉ោងមួយ។
រូប វិទ្យា
7 months ago
តើគេបែងចែកឡង់ទីប៉ុន្មាន? អ្វីខ្លះ?
○ គេចែកឡង់ទីជាពីរ គឺ៖
• ឡង់ទីបង្រួម ឬ​ ឡង់ទីគែមស្តើង ឬ ឡង់ទីប៉ោង។
• ឡង់ទីពង្រីក ឬ ឡង់ទីគែមក្រាស់ ឬ ឡង់ទីផត។
រូប វិទ្យា
7 months ago
ដូចម្តេចដែលហៅថាឡង់ទី?
○ ឡង់ទី គឺជាមជ្ឈដ្ឋានថ្លាមួយដែលកម្រិតដោយកន្តឹបស៊ែ្វពីរ ឬ កន្តឹបស៊ែ្វមួយ និង កញ្ចក់ប្លង់មួយ។
រូប វិទ្យា
7 months ago
តើគ្រឿងទទួលអគ្គិសនីមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ គ្រឿងទទួលអគ្គិសនីមាន ២ ប្រភេទគឺ៖
• គ្រឿងទទួលមេកានិច និង គីមី
• គ្រឿងទទួលកម្តៅ
រូប វិទ្យា
7 months ago
ដូចម្តេចដែលហៅថាទម្ងន់?
○ ទម្ងន់ គឺជាកម្លាំងទំនាញផែនដីមានទំហំ មានទាំង ទិសដៅ ហើយប្រែប្រួលតាមទីកន្លែង មានខ្នាតគិតជាញូតុន N ហើយវាស់ដោយ ឌីណាម៉ូម៉ែត្រ។
រូប វិទ្យា
7 months ago
ដូចម្តេចដែលហៅថាម៉ាស?
○ ម៉ាស គឺជា បរិមាណរូបធាតុដែលមាននៅក្នុងអង្គធាតុ មានតែទំហំតែគ្មានទិសដៅ ហើយមានតម្លៃថេរគ្រប់ទីកន្លែង មានខ្នាតគិតជាគីឡូក្រាម kg ហើយវាស់ដោយជញ្ជីង។
រូប វិទ្យា
8 months ago
ដូចម្តេចដែលហៅថាប៉ោលទោល?
○ ប៉ោលទោល ជា ប៉ោលដែលផ្សំឡើងពីវត្ថុរឹងមួយ ដែលម៉ាស m អាចចាត់ទុកជាចំណុចនឹងមួយតាមរយៈខ្សែមិនយឺត និង មិនគិតម៉ាស ហើយអាចយោលទៅវិញទៅមកបាន ជុំវិញទីតាំងលំនឹងមួយនៃកម្លាំងទំនាញផែនដី។
រូប វិទ្យា
8 months ago
ចូរប្រៀបធៀបខួបលំយោលប៉ោលទោល និង ខួបប៉ោលអគ្គិសនី។ រៀបរាប់ពីរលក្ខណៈខុសគ្នា និង ដូចគ្នា។
○ ប្រៀបធៀបខួបលំយោលប៉ោលទោល និង ខួបប៉ោលអគ្គិសនី៖
• ប៉ោលរ៉ឺស័រ
• ប៉ោលអគ្គិសនី
° តា​មរយៈរូបមន្តទាំងពីរខាងលើឃើញថា ខួបប៉ោលរ៉ឺស័រ និង ខួបប៉ោលអគ្គិសនី មាន៖
✽ លក្ខណៈដូចគ្នា
• មានមេគុណសមាមាត្រ 2π  ដូចគ្នា
• ជារយៈពេលវដ្តមួយនៃការផ្លាស់ប្តូរ ទៅវិញទៅមករវាងអង្គធាតុពីរដូចគ្នា។
✽ លក្ខណៈខុសគ្នា
• ប៉ោលរ៉ឺស័រមានខួបអាស្រ័យនឹងលក្ខណៈផ្ទាល់នៃអង្គធាតុ (ម៉ាស m និង ថេរ​កម្រាញ k) ហើយវាមិនអាស្រ័យនឹងមជ្ឈដ្ឋានដែលវាសិ្ថតនៅនោះទេ។
• ខួបនៃប៉ោលអគ្គិសនី អាស្រ័យនឹងលក្ខណៈរូប (អាំងឌុចតង់ L និង កាប៉ាស៊ីតេ c) ​នៃអង្គធាតុ ហើយវាអាស្រ័យនឹងមជ្ឈដ្ឋានដែលវាស្ថិតនៅ។
រូប វិទ្យា
8 months ago
តើគ្រឿងទទួលអគ្គិសនីគឺជាអ្វី?​
○ គ្រឿងទទួលអគ្គិសនី ជា ឌីប៉ូលដែលទទួលថាមពលអគ្គិសនី រួចបំលែងថាមពលនេះទៅជា ថាមពលផ្សេងៗ ដូចជា៖ ថាមពលមេកានិច ថាមពលគីមី ថាមពលកម្តៅ។ Ex: ម៉ូទ័រអគ្គិសនី ផើងវិភាគអគ្គិសនី។
រូប វិទ្យា
8 months ago
តើសៀគ្វីអាំឌុចទីប គឺជាអ្វី ?
○ សៀគ្វីអាំឌុចទីប គឺជា សៀគ្វីដែលមានអាំងឌុចតង់ L។
រូប វិទ្យា
8 months ago
ដូចម្តេចដែលហៅថាជនិតាឆ្លងភ្លើង?
○ ជនិតាឆ្លងភ្លើង គឺជា ជនិតាដែលមានផលសង ប៉ូតង់ស្យែល រវាងគោលទាំងពីររបស់វាស្មើសូន្យ ហើយចរន្តអគ្គិសនីដែលឆ្លងកាត់ មានតម្លៃអតិបរិមា។
រូប វិទ្យា
8 months ago
តើបង្គុំកុងដង់សាទ័រមានប៉ុន្មាន? អ្វីខ្លះ?
○ បង្គុំកុងដង់សាទ័រមានពីរប្រភេទ គឺ៖
• បង្គុំជាស៊េរី៖ បង្កើតប៉ូតង់ស្យែល
• បង្គុំជាខ្នែង៖ បង្កើតកាប៉ាស៊ីតេ
រូប វិទ្យា
8 months ago
ដូចម្តេចដែលហៅថាចំណុះអាគុយ?
○ ចំណុះអាគុយ គឺជា បរិមាណបន្ទុកអគ្គិសនីដែលអាចផ្ទុកបាននៅក្នុងអាគុយមួយ។
រូប វិទ្យា
8 months ago
តើថ្មពិលនិងអាគុយមានលក្ខណៈដូចគ្នា និង លក្ខណៈ ខុសគ្នាដូចម្តេច ?
○ ថ្មពិល និង អាគុយមានលក្ខណ៖
☆ លក្ខណៈដូចគ្នា
• ក្នុងថ្មពិល និង អាគុយមានប្រតិកម្មអុកស៊ីរេដុកកម្មដូចគ្នា។
• ថ្មពិល និង អាគុយជាជនិតាអេឡិចត្រូគីមីដែលបំលែងថាមពលគីមីទៅជាថាមពលអគ្គិសនីដូចគ្នា​។
• ថ្មពិល និង អាគុយជាជនិតាចរន្តជាប់ដូចគ្នា។
☆ លក្ខណៈគ្នាខុសគ្នា
• នៅក្នុងអាគុយ បាតុភូតទាំងឡាយមានលក្ខណៈ រេវេស៊ីប វាជាប្រភពផ្តល់អគ្គិសនីផង និង ជាគ្រឿងទទួលអគ្គិសនីផង។
• នៅក្នុងថ្មពិល បាតុភូតទាំងឡាយពុំមានលក្ខណៈ រេវេស៊ីប ទេ វាជាប្រភពផ្តល់អគ្គិសនី តែមិនអាចជាគ្រឿងទទួលអគ្គិសនីទេ។
រូប វិទ្យា
8 months ago
ដូចម្តេចដែលហៅថាបន្ទេរកុងដង់សាទ័រ?
○ បន្ទេរកុងដង់សាទ័រ គឺជា ការផ្ទេរបន្ទុកអគ្គិសនីពីរអាម៉ាតួនីមួយៗ ទៅកុងដង់សាទ័រ។
រូប វិទ្យា
8 months ago
ដូចម្តេចដែលហៅថាកុងដង់សាទ័រប្លង់?
○ កុងដង់សាទ័រប្លង់ គឺជា កុងដង់សាទ័រដែលមានអាម៉ាតួនីមួយៗរបស់វាជាបន្ទះលោហៈ។
រូប វិទ្យា
8 months ago
ដូចម្តេចដែលហៅថាបន្ទុកកុងដង់សាទ័រ?
○ កុងដង់សាទ័រ គឺជា ការផ្ទុកបន្ទុកអគ្គិសនីឱ្យអាម៉ាតួនីមួយៗនៃកុងដង់សាទ័រ។