Logo
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
1 year ago
ដូចម្តេចដែលហៅថា គុណធម៌?
គុណធម៌ គឺជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយវិការ វិចារចិត្ត និង សកម្មភាពរបស់មនុស្ស។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
1 year ago
តើប្រទេសកម្ពុជាមានប្រាសាទសរុបចំនួនប៉ុន្មាន?
ប្រទេសកម្ពុជាមានប្រាសាទសរុបចំនួន ១០៨០ ប្រាសាទ។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
1 year ago (E)
#តើសព្វថ្ងៃប្រទេសកម្ពុជានាំចេញ និងនាំចូលផលិតផលអ្វីខ្លះ?
សព្វថ្ងៃប្រទេសកម្ពុជាៈ
- នាំចេញដូចជា កសិផល(ពោត សណ្តែក កៅស៊ូ..) សំលៀកបំពាក់។
- នាំចូល ប្រេងឥនន្ធ បារី គ្រឿងយន្ត...។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
1 year ago
#តើការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា ?
ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ :
- ចេះច្នៃប្រឌិតវប្បធម៌បរទេសស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសញ្ចេតនាថែរក្សាការពារសម្បត្តិជាតិ។
- មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ និងអន្តរជាតិក្នុងការងារអប់រំទូទៅ។
- ស្គាល់ច្បាស់ប្រភពលក្ខណៈ វប្បធម៌ជាតិរួមគ្នាលើកតម្កើង និងចេះផ្សព្វផ្សាយវប្បធម៌ខ្មែរព្រមជាមួយការទប់ស្កាត់វប្បធម៌ពាលា។
- ធ្វើការអប់រំផ្សព្វផ្សាយបន្ត ពីវិធានការការពារបរិស្ថានថែរក្សានូវសុខភាព ការអនុវត្តច្បាប់ ការគោរព សិទ្ធិ ប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និងព្រលឹងជាតិ។
- ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌ ចរិយាធម៌ លុបបំបាត់ការរើសអើង ប្រកាន់វណ្ណៈប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ។
- មានសាមគ្គីភាព សមូហភាព ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងជំរុញការការពារ ការប្រើប្រាស់ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។
- មានមនសិការវិជ្ជាជីវៈប្រកបរបរសុចរិត ស្គាល់ពីទួនាទីភារកិច្ច និងស្វ័យកែលម្អខ្លួនឯងជាប្រចាំ។
- រួមកម្លាំងគ្នាលុបបំបាត់ភាពក្រីក្រ និងចូលរួមអភិវឌ្ឍសង្គម។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
1 year ago
#តើប្រទេសកម្ពុជាចូលជាសមាជិកអង្ការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំណា?
ប្រទេសកម្ពុជាចូលជាសមាជិកអង្ការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
2 years ago
#តើវប្បធម៌ខ្មែរដែលជាមរតកពីមុនមករហូតដល់បច្ចុប្បន្នមានអ្វីខ្លះ ? #តើខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសណាខ្លះ ? ចូររៀបរាប់ និងលើកឧទាហរណ៍បញ្ជាក់ផង។
ក. វប្បធម៌ខ្មែរដែលជាមរតកពីមុន រហូតដល់បច្ចុប្បន្នមាន៖
• របបមាតាធិបតេយ្យ
• ជំនឿតាមម្ចាស់ស្រុក ព្រលឹងដូនតា មេបា បុព្វការីជន
• មានភាព (មានអត្តរបទ ឬផ្នត់ជែក)
ខ. ខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសមាន៖
☆ ប្រទេស ឥណ្ឌា សតវត្សទី ១ គ.ស
• ទស្សនៈរាជានិយម
• សាសនា (ព្រាហ្មញ្ញ ពុទ្ធសាសនា)
• ភាសាអក្សរសិល្ប៍
☆ ប្រទេស ចិន សតវត្សទី ៣
• ជំនូញជួញដូរគ្រប់ប្រភេទ
• ល្បាយជាតិសាសន៍
• សិល្បៈ (ល្ខោន)
• ប្រពៃណីទំនៀមទំលាប់
☆ ចាម ជ្វា សតវត្សទី ៥
• ស្ថាបត្យកម្ម សំណង់ ចំលាក់ផ្សេងៗ
• ក្បាច់ចំលាក់នានា សិប្បកម្ម កាំបិត ពូថៅ
☆ សៀម យួន សតវត្សទី ១៣
• ភាសា (បាញ់ហយ បាញ់ស៊ុង បាញ់ឆែវ...)
☆ អឺរ៉ុប សតវត្សទី ១៦ នៃ គ.ស
• ពាក្យបច្ចេកទេសវិទ្យាសាស្ត្រដូចជា៖ កុំព្យូទ័រ អ៊ីនធឺណែត
• បច្ចេកទេសរដ្ធបាល
• ទំនៀមទំលាប់ (ចាប់ដៃ ងក់ក្បាល...)
• ភាសានិយាយ សរសេរ (ម៉ែត្រ រ៉ាឌីដ្យូ)
• របបនយោបាយ
• បច្ចេកទេសរដ្ធបាល...។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
2 years ago
#តើវប្បធម៍ចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ?
#វប្បធម៍រួបីយ សំដៅលើការបន្សល់ទុកស្នាដៃ ការកសាងផ្សេងៗ។ ឧទាហរណ៍៖ សំណង់ប្រាសាទអង្គរវត្ត។
#វប្បធម៍អរូបីយ សំដៅលើផ្នត់គំនិត បទដ្ធាននៃការរស់នៅក្នុងសង្គម។ ឧទាហរណ៍៖ ពាក្យចាស់បុរាណ ឲ្យតម្លៃថា កូនស្រីបង្វិលចង្ក្រានមិនជុំ។
អ្នកគ្រូ អ៊ីន ស្រីលាប Sreyleap Oen
2 years ago (E)
តើការប៉ះទង្គិចរវាង #អរិយធម៌ខ្មែរ និង #រប្បធម៌បរទេស បានផ្តល់ផលវិបាកអ្វីខ្លះ ដល់អរិយធម៌ខ្មែរ? ចូរពន្យល់?
ការប៉ះទង្គិចគ្នាមានផលពីរយ៉ាងគឺ៖
ក. ផលល្អ
ធ្វើអោយមានការរីកចំរើន ពេលណាដែលខ្មែរយើងចេះច្នៃប្រឌិត អោយស្របតាមចំណង់ចំណូលចិត្ត នឹងព្រលឹងរបស់ខ្មែរ។
ខ. ផលអាក្រក់
ធ្វើអោយអរិយធម៍ខ្មែរធ្លាក់ចុះ កាលណាយើងមិនស្គាល់ខ្លួនយើងច្បាស់ ឬយើងយកអរិយធម៌របស់គេមកទាំងស្រុង ដោយគ្មានការកែសំរួល អោយមានលក្ខណៈខ្មែរ។