Logo
អក្សរសាស្រ្ត ខ្មែរ
តើអ្នកត្រូវពន្យល់ទៅភ្ញៀវទេចរណ៍យ៉ាងដូចម្តេចចំពោះ “ព្រហ្មមុខបួននៅប្រាសាទបាយ័ន”?
◈ ការ​ពន្យល់ “ព្រហ្មមុខបួននៅប្រាសាទបាយ័ន”
· ជាស្នាព្រះហស្ថព្រះបាទ ជ័យវរ្ម័ន ទី ៧
· ប្រាង្គប្រាសាទបាយ័ន សុទ្ធសឹងជារូបចម្លាក់ “ព្រហ្មមុខបួន”
· ប្រាង្គប្រាសាទបាយ័នមាន ៥៤ តំណាងឱ្យចំនួនខេត្តខ្មែរសម័យកាលនោះ
· ជាលក្ខណៈពិសេសមួយនៃស្ថាបត្យកម្មខ្មែរ
· មុខបួនបង្កប់ដោយស្នាមញញឹមដែលតំណាងឱ្យព្រហ្មវិហារធម៌ទាំង ៤ គឺ៖
១. មេត្តា៖ ផ្សព្វផ្សាយ សេចក្តីរាប់អាន ទៅរកសព្វសត្វ
២. ករុណា​៖ ផ្សព្វផ្សាយ សេចក្តីអាណិតទៅរកសព្វសត្វ
៣. មុទិតា៖ ផ្សព្វផ្សាយ សេចក្តីអំណរទៅរកសព្វសត្វ
៤. ឧបេក្ខា៖ ផ្សព្វផ្សាយ សេចក្តីស្មោះស្មើទៅរកសព្វសត្វ។
· ប្រាង្គប្រាសាទនេះតំណាង “លទ្ធិពុទ្ធរាជ”។
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it