តើអត្តាធិការដ្ឋានរបស់ក្រសួងទេសចរណ៍មានភារកិច្ចនិងតួនាទីយ៉ាងដូចម្តេច?
○ អត្តាធិការដ្ឋានរបស់ក្រសួងទេចរណ៍ មានភារកិច្ច និង តួនាទី ដូចខាងក្រោម៖
• ធ្វើអធិការកិច្ចគ្រប់គ្រងអង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ ដោយមានការណែនាំរបស់ប្រធានស្ថាប័ន។
• ស្រាវជ្រាវ អង្កេត និង ធ្វើធិការកិច្ចលើប្រតិបត្តិករ និង មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងករណីមានភាពមិនប្រក្រតីនៃការប្រកបអាជីវកម្ម សេវាកម្មទេសចរណ៍ ឬ ការអនុញ្ញាត្តផ្ទុយទៅនឹងច្បាប់ និង បទប្បញ្ញត្តិផ្សេងៗក្នុងក្រសួងទេសចរណ៍។
• សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចាត់វិធានការលើភាពមិនប្រក្រតី ក្នុងវិស័យទេសចរណ៍។
• ធ្វើអធិការកិច្ច លើទីកន្លែងប្រកបអាជីវកម្មលើទីបរិវេណសម្ភារ ដែលបានប្រើប្រាស់ ឬ សង្ស័យថាបានប្រើប្រាស់ សម្រាប់គោលបំណងអាជីវកម្មទេសចរណ៍និង ដែលបានប្រើប្រាស់ ឬ ដែលបានសង្ស័យថា បានប្រើប្រាស់ផ្ទុយនឹងច្បាប់។
• ពិនិត្យ និង ផ្តល់យោបល់ ដើម្បីចាត់វិធានការដាក់ពិន័យនានា ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ និង បទបញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
• កសាងសុំណុំរឿង ពាក់ព័ន្ធនឹងបទល្មើសទេសចរណ៍ទៅតុលាការ។
• ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ។
• ទទួលអនុវត្តន៍ភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្រ្តី។

4 months ago