តើអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចធ្វើអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
○ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង សហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការឲ្យក្រសួងទេសចរណ៍ ក្នុងការធ្វើផែនការជំរុញ និង អភិវឌ្ឍន៍ទេសចរណ៍ និង សហប្រតិបត្តិការអន្តរជាតិ ហើយមានតួនាទី និង ភារកិច្ច ដូចខាងក្រោម៖
• រៀបចំផែនការ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ត និង គោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការជំរុញ និង ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និង សហប្រតិបត្តិការអន្តរជាតិ
• ជំរុញកិច្ចការសហប្រតិបត្តិការទេសចរណ៍ ជាមួយអង្គការទេសចរណ៍ពិភពលោក អង្គការអន្តរជាតិនានានិង រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និង ប្រទេសនានាក្នុងតំបន់ និង ពិភពលោក
• រៀបចំ ពិនិត្យ និង ផ្តល់យោបល់ក្នុងការទាក់ទាញជំរុញសកម្មភាពអាជីវកម្ម លើវិស័យទេសចរណ៍
• សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការប្រើប្រាស់ដីធ្លី និង ហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទេសចរណ៍
• សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យទេសចរណ៍
• សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់យោបល់លើគោលនយោបាយពន្ធដារ ទិដ្ឋាការ និង អាកាសចរណ៍
• ពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់ភាពជាម្ចាស់កម្មសិទ្ធិ ភតិសន្យា ឬ សម្បទាន សម្រាប់គោលបំណងទេសចរណ៍
• ជំរុញការសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស
• គ្រប់គ្រង និង ត្រួតពិនិត្យព័ត៌មានទេសចរណ៍ក្រៅប្រទេស
• ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ
• ទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី
🎯 អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង សហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំណុះ ខាងក្រោម៖
• នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
• នាយកដ្ឋានវិនិយោគទេសចរណ៍
• នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍
• នាយកដ្ឋានសហប្រតិបត្តិការរអន្តរជាតិ និង អាស៊ាន
• នាយកដ្ឋានសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស។

4 months ago