តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍មានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
○ អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ជាសេនាធិការឲ្យក្រសួងទេសចរណ៍លើការងាររដ្ឋបាល និង កិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យ និង ហិរញ្ញវត្ថុការងារសន្តិសុខ និង សុវត្ថិភាពទេសចរណ៍ និង សម្របសម្រួលសកម្មភាពរដ្ឋបាល ជាមួយក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍វិស័យឯកជន និង អង្គភាពថ្នាក់ក្រោមជាតិ ហើយមានតួនាទីនិង ភារកិច្ច ដូចខាងក្រោម៖
• រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងាររដ្ឋបាល និង កិច្ចការទូទៅ ការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុ ការងារសន្តិសុខ និង សុវត្ថិភាពទេសចរណ៍
• គ្រប់គ្រង ការងាររដ្ឋបាល និង កិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យ និង ហិរញ្ញវត្ថុ និង សុវត្ថិទេសចរណ៍
• សម្របសម្រួលកិច្ចការរបស់ក្រសួង នៅថ្នាក់កណ្តាល និង អង្គភាពចំណុះក្រសួងទេសចរណ៍
• គ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នងបុគ្គលិកអណ្តែត
• គ្រប់គ្រងនឹងពង្រឹងសន្តិសុខ និង សុវត្ថិភាពទេសចរណ៍
• គ្រប់គ្រងថវិការដ្ឋនិងហិរញ្ញវត្ថុ សម្រាប់ដំណើរការរបស់ក្រសួង ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអាណាប័ក
• ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមានព្វមាស និង ប្រចាំឆ្នាំ
• ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី
🔑 អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះ ដូចខាងក្រោម៖
• នាយកដ្ឋានរដ្ឋបាល និង កិច្ចការទូទៅ
• នាយកដ្ឋានធនធានមនុស្ស
• នាយកដ្ឋានសន្តិសុខ និង សុវត្ថិភាពទេសចរណ៍
• នាយកដ្ឋានគណនេយ្យ និង ហិរញ្ញវត្ថុ

4 months ago