Logo
ចរា​ចរណ៍​ និង សុវត្ថិភាព​
បច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាងជំងឺអេដស៍។ តើកត្តាអ្វីខ្លះដែលជាបុព្វហេតុនាំអោយមានគ្រោះថ្នាក់ចរាចរណ៍នេះ? ចូររៀបរាប់ពន្យល់។
○ កត្តាដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នេះ គឺ ដោយសារ៖
ក. កត្តាមនុស្ស
• បើកបរផ្ទុកមនុស្ស និង ឥវ៉ាន់ហួសចំណុះ
• បើកបរក្នុងស្ថានភាពស្រវឹង
• បើកបរមិនគោរពច្បាប់ចរាចរណ៍
• បើកបរហួសល្បឿនកំណត់
• គ្មានប្រុងប្រយ័ត្នក្នុងការបើកបរ
• បើកបរព្រហើន មានៈ ចចេស ផ្គើន
• បើកបរមិនគោរពស្លាកសញ្ញា
• មិនពាក់មួក ឬ ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
• បើកបរក្នុងភាព ងងុយដេក
• បើកបរមិនគោរពគំនូសសញ្ញាគន្លងផ្លូវ
• ស្លៀកសំពត់ខ្លី ឬ ខោខ្លីចេញសាច់ភ្លៅ
• ខ្វះសុជីវធម៌ក្នុងពេលបើកបរ
• បើកប្រមាថអ្នកធ្វើចរាចរដូចគ្នា
• បើកជែងគេដោយគ្មានការប្រុងប្រយ័ត្ន
• ប្រឡែងគ្នាក្នុងពេលបើកបរ
• អ្នកបើកបរមិនទាន់គ្រប់អាយុក្នុងការបើកបរ
• អ្នកបើកបរមិនទាន់ចេះច្បាប់ចរាចរណ៍
ខ. កត្តាយានយន្ត
• យានយន្តខុសលក្ខណៈបច្ចេកទេស
• អស់សាំងនៅពេលកំពុងបើកបរ
• ខូចប្រព័ន្ធភ្លើងស៊ីញ៉ូ និង ភ្លើងខាងមុខ
• ធូរខ្ចៅរិតនៅភ្លៅកង់
• កង់យានយន្តសឹកក្រឡាអស់ ឬ ចាស់ពេក
• ខូចប្រព័ន្ធចង្កូត និង ប្រព័ន្ធហ្វ្រាំង
• អស់ទឹកពីធុង ឬ អស់ប្រេងចង្កូត ឬ ប្រេងហ្វ្រាំង
• គ្មានកញ្ចក់សម្រាប់មើលក្រោយ
• គ្មានខ្សែក្រវ៉ាត់សុវត្ថិភាព សម្រាប់ពាក់នៅពេលបើកបរ។
គ. កត្តាផ្លូវ              
• ផ្លូវមានជង្ហុក និង ក្រហេងក្រហូង
• ផ្លូវមានទឹកដក់
• ផ្លូវមានចំណោតខ្លាំងពេក
• ផ្លូវមានសភាពកោងខ្លាំង
• ផ្លូវមានសភាពចង្អៀតពេក ឬ តូចពេក
• ផ្លូវមានសភាពរអិល
• ផ្លូវគ្មានស្លាកសញ្ញាចរាចរណ៍
• ផ្លូវគ្មានចញ្ចើមផ្លូវ
ឃ. កត្តាបរិស្ថាន
• ផ្លូវពោរពេញទៅដោយអ័ព្វ ឬ មានផ្សែងច្រើន
• ផ្លូវមានដីហុយខ្លាំង មិនអាចមើលឃើញផ្លូវ...
10 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចរា​ចរណ៍​ និង សុវត្ថិភាព​, click on at the bottom under it