ហេតុអ្វីបានជាគេកសាងប្រាសាទមានកំពូលប្រាំ?
○ បានជាគេកសាងប្រាសាទមានកំពូលប្រាំ ព្រោះ៖
• តាមបែបសាសនា៖ កំពូលនីមួយៗតំណាងអោយភ្នំព្រះសុមេរុ ដែលព័ទ្ធជុំវិញដោយទ្វីបទាំង ៤ គឺ បុព្វវិទេហេទ្វីប អបរគោយានទ្វីប ឧត្តរកុរុទ្វីប ជម្ពូជទ្វីប ដែលមានកំផែងខាងក្រៅរបស់ប្រាសាទ ជាតំណាងជញ្ជាំងភ្នំដ៏ខ្ពស់ខ័ណ្ឌសមុទ្រខាងក្រៅ។
• តាមបែបលោកនិយម៖ កំពូលប្រាំតំណាងអោយបាតដៃពលករ ដែលមានម្រាមប្រាំជាអ្នកកសាង កំពូលប្រាំតំណាងអោយព្រលឹងទាំងប្រាំរបស់ជនជាតិខ្មែរ ដែលបង្កប់ពីខាងក្រោយស្នាដៃសិល្បៈរបស់ខ្លួន គឺជានិម្មិតរូប៖ បញ្ញាញាណ សេចក្តីព្យាយាមក្នុងពលកម្ម សេចក្តីអំណត់ ទេពកោសល្យ និម្មិតកម្ម។

12 months ago