12 days ago
ហេតុអ្វីបានជាយើងកែតម្រូវគណនេយ្យ?
◈ បានជាយើងកែតម្រូវគណនេយ្យ ពីព្រោះយើងធ្វើ សម្រាប់កំណត់ឲ្យបានច្បាស់ថា តើចំណូលវាមានចំនួនប៉ុន្មាន ចំណាយមានចំនួនប៉ុន្មានដែលបានកើតឡើង ហើយនិង ដើម្បីបង្ហាញតារាងតុល្យភាព អំពីទ្រព្យចំណូល និង មូលធនដែលមានលក្ខណៈសមស្រប និង របាយការណ៍លទ្ធផលបង្ហាញពីចំណេញពិត ខាតពិត សម្រាប់មួយការបរិច្ឆេទ។
♧ គណនេយ្យដែលយើងកែតម្រូវ មានដូចជា៖
- ការចំណាយមុន គឺជាការចំណាយដែលបានជាសាច់ប្រាក់ហើយកត់ត្រាជាទ្រព្យមុនគេប្រើវា។
- ចំណូលមិនទាន់សម្រេច ចំណូលជាបេឡាបបានកត់ត្រាជាបំណុលមុន និង គេទទួលបានចំណូលសម្រេច។
- ការកើនឡើងនៃចំណូល ចំណូលដែលទទួលបានប៉ុន្តែមិនទាន់បានទទូលប្រាក់ ឬ បានកត់ត្រានៅ
ឡើយ។
- ការកើនឡើងនៃចំណាយ ចំណាយកើនឡើងហើយ ប៉ុន្តែនៅមិនទាន់ចំណាយ។

1 month ago
តើជំហានសំខាន់ក្នុងសន្លឹកកិច្ចការមានប៉ុន្មានប្រភេទ?
◈ ជំហានសំខាន់ក្នុងសន្លឹកកិច្ចការ មាន ៥ គឺ៖
· តារាតុល្យការមិនទាន់កែប្រែ
· ការកែតម្រូវ
· តារាងតុល្យភាពក្រោយកែតម្រូវ
· របាយការណ៍ចំណូល
· តារាងតុល្យភាព

ដូចម្តេចដែលហៅថាចំណេញដុល?
◈ ដែលហៅថាចំណេញដុល គឺជាចំណូលពីការលក់ដកថ្លៃដើមទំនិញ។ ឧទាហរណ៍ ថ្លៃលក់បានចំនួន ៣០$ និង ថ្លៃដើម ១៥$ ដូច្នេះ ចំណេញដុល គឺ ១៥$។

2 months ago
តើសកម្មភាពអាជីវកម្មមានមានអ្វីខ្លះ?
◈ សកម្មភាពអាជីវកម្ម មាន ៣៖
ក. សកម្មភាពហិរញ្ញវត្ថុ រាប់បញ្ចូលទាំងធនធានរបស់ម្ចាស់ និង ឥណទាន (ធនធាន និង សម្ភារៈ) ដើមទុនម្ចាស់ដាក់ដំបូង។
ខ. សកម្មភាពវិនិយោគ រាប់បញ្ចូលទាំងការទិញ ដី អាគារ គ្រឿងបរិកា្ខ និង ធនធានផ្សេងទៀង សម្រាប់តម្រូវការប្រតិបត្តិការអាជីវកម្ម។
គ. សកម្មភាពប្រតិបត្តិការ គឺ រាប់បញ្ចូលការលក់ទំនិញ និង សេវាកម្មមានដល់អតិថិជន។
+ គោលដៅអាជីវកម្ម មាន ២ គឺ៖
· ផលប្រយោជន៍ គឺជា សមត្ថភាពដែលទាញយកកម្រៃគ្រប់គ្រាន់ពីចំណូល និង រួមបញ្ចូលទាំងធនធានវិនិយោគ។
· លទ្ធភាពសង់បំណុល មានន័យថា ក្រុមហ៊ុនអាចមានលទ្ធភាព សងបំណុលបានប៉ុន្មានភាគរយនៃការជំពាក់។

តើការរៀបចំរបាយការណ៍ហិញ្ញវត្ថុមានអ្វីខ្លះ?
◈ ការរៀបចំរបាយការណ៍ហិញ្ញវត្ថុ មាន ៣ គឺ៖
ក. វិភាគប្រតិបត្តិការ
ខ. ចុះចូលក្នុងទិន្នានុប្បវត្ត
គ. ផ្ទេរទៅសៀវភៅធំ
◈ ការរៀបចំរបាយការណ៍ហិញ្ញវត្ថុ មាន ៣ គឺ៖
ក. វិភាគប្រតិបត្តិការ
ខ. ចុះចូលក្នុងទិន្នានុប្បវត្ត
គ. ផ្ទេរទៅសៀវភៅធំ
2 months ago
តើមូលដ្ឋានគ្រឹះគណនេយ្យរវាបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
◈ ក្រោយពីបានសិក្សាមុខវិជ្ជា មូលដ្ឋានគ្រឹះគណនេយ្យរួច បានផ្តល់អត្ថប្រយោជន៍ ដូចជា៖
· ស្គាល់ពីនិយមន័យគណនេយ្យ។
· បានយល់ពីអ្វីជា គណនេយ្យ គណនី ស្មៀនគណនេយ្យ។
· បានស្គាល់ពីការប្រើប្រាស់នូវព័ត៌មានគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុ។
· បានស្គាល់ពីការវាស់វែង ប្រតិបត្តិការអាជីវកម្ម។
· ស្គាល់ពីការកត់ត្រា និង បញ្ចូលប្រតិបត្តិការទៅក្នុង ទិន្នានុប្បវត្តិទូទៅ និង សៀវភៅធំទូទៅ។
· ស្គាល់ពីការវាស់វែងចំណូលអាជីវកម្មមានរបាយការណ៍ ប្រាក់ចំណេញ (Income statement) ជាដើម។
· ស្គាល់ពីការកែតម្រូវរបាយការណ៍។
· ការបំពេញខួបគណនេយ្យ។
· គណនេយ្យសម្រាប់ប្រតិបត្តិការលក់។

3 months ago
ដូចម្តេចដែលហៅថារបបម៉ៅការ?
◈ អ្នកជាប់ពន្ធតាមរបបម៉ៅការ គឺជាអ្នកជាប់ពន្ធតូច ដែលស្ថិតនៅក្រោមកំរិតអប្បបរមា ដែលត្រូវចុះបញ្ជីរជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និង ត្រូវបានកំណត់ឲ្យបង់ប្រាក់ពន្ធក្នុងរយៈពេលកំណត់ណាមួយ បីខែ ឬ ប្រាំខែនៃឆ្នាំប្រតិទិន។ នៅក្នុងរបបនេះ មានសហគ្រាសតាមរបបម៉ៅការប្រមាណ ១៥% នៃចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំមូលដ្ឋានត្រូវបង់ពន្ធស្របតាមបញ្ជីទាំងឡាយ ដែលប្រគល់មកដោយការប៉ាន់ប្រមាណ ជាក់ស្តែងណាស់ ដែលថាប្រព័ន្ធនេះ នឹង ត្រូវចំណាយច្រើន ដើម្បីគ្រប់គ្រងឲ្យបានប្រសើរឡើង។
✧ របបសរពើពន្ធ៖ អ្នកជាប់ពន្ធទាំងឡាយត្រូវមានកាតព្វកិច្ចចុះបញ្ជីនូវរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយមានសកម្មភាពសេដ្ឋកិច្ច។ ជាការអនុវត្តអ្នកជាប់ពន្ធនៅកម្ពុជាមានពីរីប្រភេទគឺរបបស្វ័យប្រកាស និង របបម៉ៅការ ចំពោះរបបបំព្រួញគេមិនទាន់បានអនុវត្តទេ។

ដូចម្តេចហៅថារបបស្វ័យប្រកាស (របបពិត)?
○ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស គឺជា នីតិបុគ្គលទាំងឡាយ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា និង បុគ្គលទាំងឡាយ ដែលប្រកបធុរៈកិច្ច មានផលរបរប្រចាំឆ្នាំ៖
· ចាប់ពី ៥០០ លានរៀល ឡើងទៅ សម្រាប់ការផ្គត់ផ្គង់ទំនិញ
· ចាប់ពី ២៥០ លានរៀល ឡើងទៅ សម្រាប់ការផ្គត់ផ្គង់សេវា
· ចាប់ពី ១២៥ លានរៀល ឡើងទៅ សម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ
🔆 អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ចដាក់ប្រកាស និង បង់ពន្ធដោយខ្លួនឯង។ ក្នុងកំឡុងពេលពេលមួយមានកំណត់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនឹងត្រូវទទួលការធ្វើសនវកម្មពន្ធដារ ដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសរបស់ខ្លួន។

4 months ago
តើវិធីសាស្រ្តគណនាលំហូរថ្លៃដើមសន្និធិគឺជាអ្វី? មានអ្វីខ្លះ?
○ វិធីសាស្រ្តគណនាលំហូរថ្លៃដើមសន្និធិ គឺ សំដៅទៅលើការគណនាថ្លៃដើមរបស់ទំនិញ ដែលបានលក់រួចរាល់ទៅឲ្យអតិថិជន មិនទំនិញទំនិញទាំងអស់ទេ។ ដោយទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ វិធីសាស្រ្តគណនាថ្លៃដើមសន្និធិ ត្រូវបានបែងចែកចេញជាបួនសំខាន់ៗ គឺ៖
· ការកំណត់តាមភាពជាក់ស្តែង (Specific Identification)
· ចូលមុន-ចេញមុន (First In – First Out : FIFO)
· ចូលក្រោយ-ចេញមុន (Last In – First Out : LIFO)
· មធ្យមទំងន់ (Weighted Average)

ដូចម្តេចហៅថាសន្និធិ? តើសន្និធិមានអ្វីខ្លះ?
○ វិធិសាស្រ្តគ្រប់គ្រងបរិមាណសន្និធិ ដោយយោងទៅតាមស្តង់ដា គណនេយ្យកម្ពុជា សន្និធី គឺជាទ្រព្យដែលទុកសម្រាប់លក់ក្នុងដំណើរការអាជីវកម្ម ស្ថិតនៅក្នុងដំណើរការផលិតផលទុកសម្រាប់លក់ មានទម្រង់ជាវត្ថុធាតុដើម ឬ សម្ភារប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម ឬ ការផ្តល់សេវា។ សន្និធិ ត្រូវបានធ្វើការវាស់វែងតាមតម្លៃទាបជាង និងតម្លៃពិត។ ចំពោះការទទួលស្គាល់សន្និធិនៅពេលទិញចូល គេចាត់ទុកវាជាទ្រព្យសម្បត្តិ។ នៅពេលអង្គភាពលក់សន្និធិចេញ ថ្លៃដើមរបស់សន្និធិដែលបានលក់នោះ ត្រូវបានគេចាត់ទុកជាចំណាយ។ អង្គភាពត្រូវវាស់វែងថ្លៃលក់ ដោយយកថ្លៃដើមទំនិញ បូកជាមួយនឹងថ្លៃចំណាយលើការផលិត និង ថែរក្សា។
◈ ថ្លៃដើមសន្និធិ អង្គភាពត្រូវរាប់បញ្ចូលទាំងថ្លៃដើមទំនិញ ថ្លៃដើមបំប្លែង និង ថ្លៃដើមដទៃទៀត ដែលបានកើតឡើងក្នុងការនាំយកសន្និធិទៅទីតាំង និង លក្ខខណ្ឌទុកដាក់វា។ អង្គភាព ត្រូវរាប់បញ្ចូលនូវ ថ្លៃទំនិញ ពន្ធនាំចូល និង ពន្ធផ្សេងៗ ព្រមទាំងការដឹកជញ្ជូន និង ការលើកដាក់ ជា ថ្លៃដើមទំនិញ។ ថ្លៃដើមបំប្លែងរបស់សន្និធិ រួមមាន ថ្លៃដើមដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងឯកតាផលិតកម្ម ដូចជា ពលកម្មផ្ទាល់។ សន្និធិនោះ គិតបញ្ចូលផងដែរនូវវិភាជន៍ប្រព័ន្ធនៃការចំណាយផលិតកម្មថេរ និង អថេរ ដែលបានកើតឡើង ក្នុងការបំប្លែងសម្ភារវត្ថុធាតុ ដើម្បីឲ្យក្លាយជាផលិតផលសម្រេច ។
✧ ដើម្បីគ្រប់គ្រងសន្និធិឲ្យមានប្រសិទ្ធភាព អ្នកត្រូវដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រង។ យោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា វិធីសាស្រ្តនៃការគ្រប់គ្រងបរិមាណសន្និធិ ត្រូវបានចែកចេញជាពីរ គឺ ប្រព័ន្ធសន្និធិកំណត់តាមគ្រា និង ប្រព័ន្ធសន្និធិនិរន្តរ៍។
♧ ប្រព័ន្ធសន្និធិកំណត់តាមគ្រា ប្រព័ន្ធនេះ មានការគ្រប់គ្រងបរិមាណតែនៅចុងគ្រាតែប៉ុណ្ណោះ។ វិធីនេះ ផ្តល់នូវប្រយោជន៍ទៅឲ្យអង្គភាព ដូចជា៖
· គណនាបរិមាណសន្និធិតែម្តង នៅចុងការិយបរិច្ឆេទ
· កាត់បន្ថយការចំណាយរបស់អង្គភាព
· មិនចាំបាច់មានអ្នកគ្រប់គ្រងសន្និធិនោះទេ
☆ ដោយយោងទៅតាមវិធីនេះ ធ្វើឲ្យអង្គភាព ទទួលបានប្រាក់ចំណេញខ្ពស់។ ចំពោះគុណវិបត្តិរបស់ប្រព័ន្ធនេះ គឺ ធ្វើឲ្យអង្គភាពមានការខ្វះចន្លោះនៅក្នុងការគ្រប់គ្រងសន្និធិឲ្យបានល្អ។ ឧទាហរណ៍ នៅពេលទំនិញមានការខូចខាត បាត់បង់ ឬ ខូចគុណភាព គឺធ្វើឲ្យអង្គភាពមិនអាចដឹងបានទាន់ពេលវេលា។
♤ ប្រព័ន្ធសន្និធិនិរន្តរ៍ ធ្វើការគ្រប់គ្រងសន្និធិគ្រប់ពេលដែលមានប្រតិបត្តិការណ៍ដែលទាក់ទងទៅសន្និធិ។ ការគ្រប់គ្រងសន្និធិតាមប្រព័ន្ធនេះ ផ្តល់គុណសម្បត្តិដល់អង្គភាព ដូចតទៅនេះ៖
· ងាយស្រួលគ្រប់គ្រងសន្និធិ ព្រោះអាចដឹងពីស្ថានភាពពិតរបស់ទំនិញដូចជា ទំនិញខូចខាត បាត់បង់ ឬខូចគុណភាព។
· គ្រប់គ្រងសន្និធិបានច្បាស់លាស់ ពេលមានទំនិញចេញ ឬ ចូល។
· ងាយស្រួលនៅក្នុងការធ្វើគម្រោងផែនការថ្មី។
· ដឹងពីភាពខ្វះខាតរបស់សន្និធិ ដើម្បីធ្វើការបញ្ជាទិញបានទាន់ពេលវេលា។
🛵 ប្រសិនបើ ប្រើវិធីសាស្រ្តនេះ អង្គភាពនឹងទទួលបាននូវប្រាក់ចំណេញទាប់ជាមុន។ វិធីសាស្រ្តនេះ បង្ករឲ្យមានគុណវិបត្តិដូចជាចំណាយខ្ពស់ ត្រូវតែមានអ្នកគ្រប់គ្រងសន្និធិកត់ត្រាជាប្រចាំ រាល់ពេលដែលមានប្រតិបត្តិដែលទាក់ទងទៅនឹងសន្និធិ។

ប្រសិនបើរំលស់ត្រូវបានផ្លាស់ប្តូរអាយុកាល តើរំលស់ថ្មីត្រូវគណនាយ៉ាងដូចម្តេច?
○ រំលស់ថ្មីតែងតែកើតមានឡើង នៅពេលដែលអ្នកគ្រប់គ្រង ធ្វើការវាយតម្លៃពីអាយុកាលនៃការប្រើប្រាស់ ឬ ក៏ការលក់នូវទ្រព្យសម្បត្តិនោះចេញ។ ដូចនេះ ដើម្បីគណនារំលស់ថ្មី អ្នកត្រូវអនុវត្តតាមរូបមន្ត ដូចខាងក្រោម៖
· រំលស់ថ្មី ស្មើថ្លៃគណនេយ្យ ដកតម្លៃនៅសល់ដែលបានប៉ាន់ស្មានជាថ្មី ចែកនឹងអាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មានជាថ្មី។

ដូចម្តេចហៅថាវិធីសាស្រ្តវាយតម្លៃទ្រព្យសម្បត្តិជាថ្មី?
○ វិធីសាស្រ្តវាយតម្លៃទ្រព្យសម្បត្តិជាថ្មី គឺ ធ្វើឲ្យអ្នកគ្រប់គ្រងដឹងពីតម្លៃពិតប្រាកដ ដែលទ្រព្យរបស់អង្គភាព គួរតែមានតម្លៃពិតប៉ុន្មាន។ ការវាយតម្លៃទ្រព្យជាថ្មី អាចប្រព្រឹត្តិទៅបាន គឺ អាស្រ័យទៅលើរំលស់របស់វា។
🎯 តម្លៃគណនេយ្យ = តម្លៃទ្រព្យសម្បត្តិ - រំលស់បង្ករ
ប្រសិនបើ អ្នកចង់លក់នូវទ្រព្យសម្បត្តិ អ្នកគួរតែលក់ក្នុងតម្លៃគណនេយ្យ ព្រោះវាធ្វើឲ្យអ្នកអាចទិញនូវទ្រព្យថ្មីមួយទៀត ដែលមានតម្លៃដូចមុន។ ខាងក្រោមជាលក្ខខណ្ឌ ដែលធ្វើការលក់ទ្រព្យសម្បត្តិដោយខាត ចំណេញ ឬ រួចខ្លួន៖
· ប្រសិនបើ តម្លៃលក់ ធំជាង តម្លៃគណនេយ្យ នោះធ្វើឲ្យ ចំណេញ ពីការលក់
· ប្រសិនបើ តម្លៃលក់ ស្មើនឹង តម្លៃគណនេយ្យ នោះធ្វើឲ្យ រួចដើម ពីការលក់
· ប្រសិនបើ តម្លៃលក់ តូចជាង តម្លៃគណនេយ្យ នោះធ្វើ ឲ្យ ខាត ពីការលក់

ដូចម្តេចហៅថាវិធីសាស្រ្តរំលស់តាមផលបូកចំនួន?
○ វិធីសាស្រ្តរំលស់តាមផលបូកចំនួន គឺ វិធីសាស្រីទីបីនៃរំលស់។ វិធីសាស្រ្តរំលស់នះ ភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងក្រុមហ៊ុនផលិតកម្ម។ រំលស់នេះ មានតម្លៃថយចុះជាលំដាប់ និង អាចគណនារំលស់តាម ចំនួនឆ្នាំ ចំនួនម៉ោង និង ចំនួនឯកតាផលិតកម្ម។ល។ រូបមន្តរបស់វិធីសាស្រ្តនេះ មានដូចខាងក្រោម៖
🍢 រំលស់ = (ថ្លៃដើមនៃទ្រព្យ - តម្លៃនៅសល់) x បំណែងចែកនៃចំនួន

ដូចម្តេចដែលហៅថាពន្ធ?
○ ពន្ធ ជា វិភាគទានមានលក្ខណៈកាតព្វកិច្ច (ចាប់បង្ខំ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវន្តបុគ្គល និង នីតិបុគ្គលត្រូវបង់ជូនរដ្ឋ។ ការយកពន្ធ ជា មធ្យោបាយជាក់ស្តែងមួយ ដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល និង បំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និង សេវាដែលប្រជាជនភាគច្រើនត្រូវការ។ ទំនិញសាធារណៈ ដូចជា ការការពារជាតិ និង កម្មវិធីធានារ៉ាប់រងសង្គម អាចត្រូវបានផ្តល់ជូនសង្គមជាតិវិញ តាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ។ ពិតណាស់ បើសិន រដ្ឋអនុញ្ញាតឲ្យប្រជាជន (អ្នកជាប់ពន្ធ) បង់ពន្ធជូនរដ្ឋ ដោយស្មគ្រ័ចិត្ត នោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬ ពុំមានអ្នកជាប់ពន្ធណាម្នាក់ បង់ពន្ធជូនរដ្ឋឡើយ។ ដូច្នេះ រដ្ឋនឹងទទួលចំណូលតិចតួច សម្រាប់បែងចែកជូនសង្គមជាតិវិញ និង ប្រជាជនវិញតាមរយៈទំនិញ និង សេវាសាធារណៈរបស់រដ្ឋ។ ក៏ប៉ុន្តែបើសិន មានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹង អំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ។ ជាមួយនេះ រដ្ឋត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន។ តាមរយៈចំណូលពន្ធ ស្ថាប័នរបស់រដ្ឋអាចដំណើការបានក្នុងការបំពេញភារៈកិច្ច និង ការដឹកនាំដើម្បីផ្តល់ទំនិញ និង សេវាសាធារណៈ។

តើវិធីសាស្រ្តបន្ថយសមតុល្យជាអ្វី? រំលស់ថយចុះមានរូបមន្តដូចម្តេច?
○ វិធីសាស្រ្តបន្ថយសមតុល្យ ជា វិធីសាស្រ្តទីពីររបស់រំលស់។ វិធីសាស្រ្តនេះ ត្រូវបានគេចែកចេញជាពីរ គឺ វិធីសាស្រ្តបន្ថយរំលស់ធម្មតា និង បន្ថយទ្វេរដងនៃរំលស់។ សម្រាប់វិធីសាស្រ្តរំលស់ធម្មតា មានដូចខាងក្រោម៖
· បន្ថយរំលស់ធម្មតា = តម្លៃដែលត្រូវលក់ - អត្រារំលស់

ដូចម្តេចហៅថាវិធីសាស្រ្តរំលស់ថេរ?
○ វិធីសាស្រ្តរំលស់ថេរ ជា វិធីសាស្រ្តទីមួយដែលត្រូវគេនិយមប្រើជាងគេ នៅក្នុងគណនេយ្យ។ វាជាវិធីមួយដែលធ្វើឲ្យរំលស់ មានតម្លៃថេរជានិច្ច។
✽ វិធីនេះមានរូបមន្ត ដូចខាងក្រោម៖
· រំលស់ថេរ ស្មើថ្លៃដើមដកតម្លៃនៅសល់ ដែលបានប៉ាន់ស្មាន ចែកនឹងអាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាន។

ដូចម្តេចហៅថារំលស់? ថាតើរំលស់មានអ្វីខ្លះ?
○ រំលស់ គឺជា ការកាត់បន្ថយនូវចំនួនជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត រំលស់ គឺជា ការបង់ ឬ សងបណ្តាក់រហូតដល់សងអស់។ រំលស់ ជា ការចំណាយមួយ ដែលធ្វើឲ្យអង្គភាព មានលទ្ធភាព ដើម្បីទទួលបាននូវទ្រព្យថ្មី។ រំលស់នេះ មិនត្រូវបានគេចាត់ទុកថា វាជាប្រភេទចំណាយមិនមែនសាច់ប្រាក់។ នៅក្នុងគណនេយ្យ វិធីសាស្រ្តរំលស់ ត្រូវបានគេបែងចែកចេញជាបីធំៗ គឺ៖
ក. វិធីសាស្រ្តរំលស់ថេរ (Straight Line Depreciation method)
ខ. វិធីសាស្រ្តបន្ថយសមតុល្យ (Reducing Balance method)
- បន្ថយសមតុល្យធម្មតា (Common reducing balance)
- បន្ថយសមតុល្យទ្វេ (Double reducing balance)
គ. វិធីសាស្រ្តរំលស់តាមផលបូកចំនួន (Sum of The Digit)

តើទិន្នានុប្បវត្តិ (Journal) និង សៀវភៅធំ (Ledger) មានលក្ខណៈខុសគ្នាដូចម្តេច?
○ លក្ខណៈខុសគ្នារវាងទិន្នានុប្បវត្តិ (Journal) និង សៀវភៅធំ (Ledger) គឺ៖
💥 ទិន្នានុប្បវត្តិ (Journal) មាន៖
· ឈ្មោះគណនី និង ការពន្យល់
· មានលេខសម្គាល់គណនី
· មានទំព័រ
· មានវិធីសាស្រ្តក្នុងការកត់ត្រា
· ប្រតិបត្តិការ
💥 សៀវភៅធំ (Ledger) មាន៖
· ឈ្មោះគណនីនៅខាងលើ
· យកលេខសម្គាល់ មកដាក់ក្នុងសៀវភៅធំ (នៅខាងលើ)
· មានតែការពិពណ៌នា
· មានសមតុល្យ

ដូចម្តេចហៅថាសៀវភៅធំ?
○ សៀវភៅធំ ជា បញ្ជី ឬ សៀវភៅដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការកត់ត្រាគណនីមួយៗរបស់គណនេយ្យ។ សៀវភៅធំ មិនមានលក្ខណៈស្មុគស្មាញដូចជា ទិន្នានុប្បវត្តិនោះទេ ព្រោះវាបង្ហាញតែគណនីមួយប៉ុណ្ណោះ។ សៀវភៅធំនេះ ត្រូវបានគេកត់ត្រាជាពីររបៀប គឺ កត់ត្រាដាក់ចូលទៅក្នុងគណនីអក្សរធី និង តារាងរបស់សៀវភៅធំ។

ដូចម្តេចហៅថាទិន្នានុប្បវត្តិ?
○ ទិន្នានុប្បវត្តិ (General Ledger) គឺជា បញ្ជី ឬ សៀវភៅដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើការកត់ត្រានូវរាល់ប្រតិបត្តិការ ហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្ម។ ទិន្នានុប្បវត្តិ អាចត្រូវបានកត់ត្រាជាពីររបៀប គឺ ការកត់ត្រាតាមការរាយការណ៍ និង កត់ត្រាតាមតារាង។ ទិន្នានុប្បវត្តិ ធ្វើឲ្យមានការកត់ត្រាតាមលំដាប់នៃពេលវេលា ដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទិន្នានុប្បវត្តិ មានលក្ខណៈងាយស្រួល នៅក្នុងការកត់ត្រាជាងការកត់ត្រាតាមគណនីអក្សរធី។
✨ ទិន្ននុប្បវត្តិ ជា បញ្ជីដំបូងសម្រាប់ការកត់ត្រា ដែលមិនអាចខ្វះបាន។ ពេលខ្លះ វាត្រូវបានគេហៅថា (បញ្ជីដើម) ទៀតផង។ បញ្ជីនេះ ត្រូវបានកត់ត្រា ដើម្បីធ្វើការកំណត់ បែងចែក និង បញ្ជូនទិន្នន័យចូលទៅក្នុងសៀវភៅ (General Ledger)។

តើប្រភេទគណនីធំៗមានប៉ុន្មាន? អ្វីខ្លះ?
○ គណនី គឺជា តារាង ឬ បញ្ជីសម្រាប់កត់ត្រាសម្គាល់ប្រតិបត្តិការហិរញ្ញាវត្ថុនូវប្រភេទទ្រព្យសម្បត្តិ បំណុល ចំណូល ចំណាយ។ល។ គណនី មាន ប្រាំមួយ ប្រភេទធំៗ គឺ៖
· គណនីទ្រព្យសម្បត្តិ (Asset Account)
· គណនីបំណុល (Liability Account)
· គណនីមូលធនម្ចាស់ (Owner’s Equity Account)
· គណនីចំណូល (Revenue Account)
· គណនីចំណាយ (Expense Account)
· គណនីបដិភាគ (Contra Account)

ដូចម្តេចហៅថាតារាងតុល្យភាព?
○ តារាងតុល្យភាព (Trial Balance) ពីមុនមកអ្នកបានដឹងពីទិន្នានុប្បវត្តិ និង សៀវភៅធំរួចមកហើយ ឥឡូវនេះ អ្នកនឹងស្គាល់ពីតារាងតុល្យភាពវិញម្តង។ តារាងតុល្យភាព ជា របាយការណ៍មួយដែលធ្វើការកត់ត្រា និង បង្ហាញអំពីភាពស្មើគ្នានៃផ្នែកឥណពន្ធ និង ឥណទាន។ ប្រសិនបើ អ្នកធ្វើការរៀបចំតារាងតុល្យភាពហើយ ឥណពន្ធមានទិន្នន័យមិនស្មើនឹងឥណទាន នោះមានន័យថា ការកត់ត្រារបស់អ្នកមិនទាន់មានភាពមិនត្រឹមត្រូវនៅឡើយទេ។ តារាងតុល្យភាព មិនមែនចេះតែស្រង់យកមកទិន្និន័យនៅក្នុងសៀវភៅធំនោះទេ គឺ គេត្រូវយកទន្និន័យតាមលំដាប់។ ដំបូងត្រូវយកទិន្នន័យរបស់គណនីមួយៗ ដែលមាននៅក្នុងតារាងតុល្យការ (ទ្រព្យសម្បត្តិ បំណុល និង មូលធនម្ចាស់) មករៀបជាមុនសិន។ បន្ទាប់មក គេត្រូវស្រង់យកទិន្នន័យដែលស្ថិតនៅក្នុងរបាយការណ៍លទ្ធផល (ចំណូល និង ចំណាយ) ខាងក្រោមជាគំរូរបស់តារាងតុល្យភាព៖
ឈ្មោះក្រុមហ៊ុន
តារាងតុល្យភាព
កាលបរិច្ឆេត
លេខសម្គាល់
ឈ្មោះគណនី ឥណពន្ធ
ឥណទាន
១............... ទ្រព្យសម្បត្តិ............................................................ ????????
២............... បំណុល.................................................................. ????
៣............... មូលធនម្ចាស់.......................................................... ????
៤............... ចំណូល.................................................................. ????
៥............... ចំណាយ................................................................. ????
សរុប........................................................... ???? ????

ដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុបាន អ្នកវិភាគត្រូវប្រើឧបករណ៍ដើម្បីវិភាគ។ តើឧបករណ៍ដ៏ពេញនិយមអ្វីខ្លះ ដែលអ្នកវិភាគប្រើប្រាស់?
○ ឧបករណ៍ពេញនិយម សម្រាប់ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជា ការបែងចែក វែកញែក គណនា
និង បកស្រាយនូវរបាយការណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ សម្រាប់វិភាគរបាយការណ៍ហិរញ្ញវត្ថុ មានជាច្រើន ប៉ុន្តែមានតែប្រាំតែប៉ុណ្ណោះ ដែលមានលក្ខណៈពេញនិយមជាងគេ គឺ៖
· ការវិភាគតាមការប្រៀបធៀប របាយការណ៍ហិរញ្ញវត្ថុ
· ការវិភាគតាមរូបមន្ត
· កាវិភាគតាមភាគរយនៃរបាយការណ៍ហិរញ្ញវត្ថុ
· ការវិភាគតាមលំហូរសាច់ប្រាក់
· ការវិភាគតាម បំណុល និង មូលធន

តើគណនីណាខ្លះ ដែលត្រូវគណនេយ្យករយកទៅបិទបញ្ជី?
○ ដំណើរការនៃការបិទបញ្ជី គឺជា ការរៀបចំបញ្ចប់នូវប្រតិបត្តិការណ៍របស់គណនី។ គណនីដែលត្រូវបិទ មានដូចជា គណនីចំណូល ចំណាយ តម្លៃសង្ខេប និង ការដកសាច់ប្រាក់។ គេចែកជាដំណាក់កាល នៃការបិទបញ្ជីជាបួន គឺ៖
• បិទគណនីចំណូល ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីកម្រៃសង្ខេប
• បិទគណនីចំណាយ ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីកម្រៃសង្ខេប
• បិទគណនីកម្រៃសង្ខេប ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីមូលធនម្ចាស់
• បិទគណនីដកសាច់ប្រាក់ ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីមូលធនម្ចាស់

តើរបាយការណ៍ហិរញ្ញវត្ថុមានលក្ខណៈដូចម្តេច? តើអ្នកណាខ្លះត្រូវការរបាយការណ៍ហិរញ្ញវត្ថុ?
○ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ មានដូចជា អ្នកវិនិយោគ អ្នកគ្រប់គ្រងបុគ្គលិក សាវនករ ម្ចាស់បំណុល កូនបំណុល អតិថិជនទូរទៅ មេធាវី ភ្នាក់ងាររដ្ឋភិបាល ក្រុមហ៊ុនដ៏ទៃ។ល។
🍢 ភាពដែលអាចកំណត់ ជា របាយការណ៍ហិរញ្ញវត្ថុបាន លុះត្រាតែ៖
· មានឈ្មោះរបស់អង្គភាពអាជីកម្ម
· មានឈ្មោះរបាយការណ៍ហិរញ្ញវត្ថុ
· បង្ហាញពីថ្ងៃខែឆ្នាំរបស់របាយការណ៍
· បង្ហាញពីរូបិយវត្ថុ (៛)
· កំរិតនៃចំនួន (###,០០០)
· របាយការណ៍នោះ បង្ហាញពីព័ត៌មានហិរញ្ញវត្ថុ
· ការកត់ត្រារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកត់ត្រាដោយផ្អែកទៅលើមូលដ្ឋានសំខាន់ពីរ គឺ មូលដ្ឋានសាច់ប្រាក់ (Cash Basic) និង មូលដ្ឋានគណនេយ្យបង្ករ (Accrual Basic)។

5 months ago
ដូចម្តេចហៅថារបាយការណ៍មូលធនម្ចាស់? មានប៉ុន្មានរបៀប?
○ របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity Capital Statement)៖ របាយការណ៍មូលធនម្ចាស់ ពេលខ្លះអាចត្រូវបានគេហៅថារបាយការណ៍បប្រែបម្រួលទ្រព្យម្ចាស់ (Statement of Change in Owner’s Equity)។ របាយការណ៍នេះ ជារបាយការណ៍មួយដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនម្ចាស់របស់អង្គភាព នៅក្នុងត្រាគណនេយ្យជាក់លាក់ណាមួយ។ របាយការណ៍មូលធនម្ចាស់ អាចត្រូវបានគេរៀបចំតាមពីរបៀប គឺ ការរៀបចំតាមជួរដេក និង ការរៀបចំតាមជួរឈរ។
• ការរៀបចំតាមជួរឈរ៖ របាយការណ៍នេះ ត្រូវរៀបចំតាមលក្ខណៈជារបាយការណ៍។ ការរៀបចំរបៀបនេះ គឺមិនមានលក្ខណៈស្មុគ្រស្មាញច្រើននោះទេ ព្រោះវាបង្ហាញពីគណនីដែលពាក់ព័ន្ធនីមួយៗយ៉ាងច្បាស់។ ខាងក្រោមនេះជាគំរូ នៃរបាយការណ៍មូលធនម្ចាស់ដែលរៀបចំតាមជួរឈរ៖
ឈ្មោះក្រុមហ៊ុន (Company’s Name)
របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity)
ការិយបរិច្ឆេទ (Date)
មូលធនដើមគ្រា (Beginning Capital) …………………………………………………… X
បូកៈ ការវិនិយោគ (Additional Investment) ……………………………………………… x
ចំណេញ (Net Income / Less: Net Loss) ………………………………………… x
ដកៈ ការដកសាច់ប្រាក់ (Owner’s withdrawal) ………………………………………… x
កំនើន / តម្លយមូលធន (Increase / Decrease in Owner’s Equity) …………………… X
មូលធនចុងគ្រា (Ending Capital) ………………………………………………………… *******
• ការរៀបចំតាមជួរឈរ៖ ការរៀបចំរបាយការណ៍មូលធនម្ចាស់តាមជួរដេក៖

Share Share Revaluation Retained Total
Capital Premium Reserve Earnings
Proceeding Balance X X X X XX
Comprehensive Income X X XX
Dividend (X) (X)
Balance X X X X *******

តើរបាយការណ៍ហិរញ្ញវត្ថុមានប៉ុន្មាន? អ្វីខ្លះ?
○ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេចែកចេញជា ៥ គឺ៖
· របាយការណ៍លទ្ធផល (Profit and Loss Statement)
· របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity)
· របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Financial Position Statement)
· របាយការណ៍ចលនាសាច់ប្រាក់ (Statement of Cash Flow)
· កំណត់សម្គាល់ (Explanatory Note)

ដូចម្តេចដែលហៅថាតារាងតុល្យការ (Balance Sheet) ឬ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Statement of Financial Position)?
○ តារាងតុល្យការ (Balance Sheet) ឬ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Statement of Financial Position/Statement of Financial Condition)៖ ជារបាយការណ៍មួយ ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងខណៈពេលណាមួយជាក់លាក់។ តារាងតុល្យការ បង្ហាញអំពីទ្រព្យសកម្ម បំណុល និង មូលធនម្ចាស់។ ទ្រព្យសកម្ម គឺជា ធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធ ឬ របស់អង្គភាពអាជីវកម្មមួយ ដែលគេរំពឹងថា ទ្រព្យសកម្មទាំងនោះ អាចបង្កើតដល់ចំណូលបាន តាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម។ របស់របរ ដែលអាចចាត់ទុកជាទ្រព្យបាន លុះត្រាតែរបស់ទាំងនោះ គោរពតាមគោលការណ៍ ដូចខាងក្រោម៖
· ជាកម្មសិទ្ធិ ឬ មានសិទ្ធិត្រួតពិនិត្យបានរបស់អង្គភាព
· មានទំនួលខុសត្រូវ ទៅលើហានិភ័យ
· មានតម្លៃអាចគណនាបាន
· មានសារៈសំខាន់ ចំពោះអង្គភាពអាជីវកម្ម។

តើគុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេតគួរធ្វើអ្វីខ្លះ?
○ គុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេត (Credit Qualities to Investigate) អ្នកគ្រប់គ្រងគួររៀបចំបញ្ជីជាក់លាក់មួយ ដើម្បីស៊ើបអង្កេតរកគុណសម្បត្តិឥណទាន បើសិនជាយើងចង់ប្រមូលការពិត ដើម្បីធ្វើការសំរេចឥណទាន។
• ការកត់ត្រាសំណងទូទាត់ (Payment Record) ជាការសិក្សអំពីទំលាប់សងពីមុន ចំនួនជំពាក់ថ្មីៗ ចំនួនហួសកាលកំណត់ឥណទាន ដែលមានថ្មីៗ និង បែបផែននៃការសំណងទូទាត់មកវិញ។
• ចំណូល (Income) អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតឥណទាន ដើម្បីសិក្សាអំពីបរិមាណចំណូល ភាពប្រាកដនៃចំណូល ការព្យាករណ៍ចំណូលនៅពេលអនាគត។ ដោយធៀបនឹងចំណាយ ដូចជា ចំណាយលើការថែទាំផ្ទះ ហារកិច្ចប្តី ប្រពន្ធ និង កូនបំណុល។
• ភាពជំពាក់បំណុល និងការចំណាយ (Indebtedness and Expenditures) អ្នកស៊ើបអង្កេតធ្វើការស្វែងយល់អំពីបរិមាណបំណុលដែលមិនទាន់សង និង ប្រភពបំណុលដទៃៗទៀត ដែលបានខ្ចី។
• ការងារ (Employment) អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេត អំពីកិច្ចការប្រចាំថ្ងៃរបស់អ្នកខ្ចី ពីព្រោះវាជាប្រភពនៃចំណូល។ ពត៌មានអំពីការងារនោះ ត្រូវស្វែងយល់អំពីប្រវត្តិការងារ មូលហេតុនៃការបញ្ឍប់លើការងារពេញ ឬ ក្រៅម៉ោង កម្រៃដែលទទួលបាន ទស្សនៈវិស័យរបស់ស្ថាប័ន ដែលគាត់កំពុងធ្វើការនោះ។
• ការរស់នៅ (Residence) អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណ មូលដ្ឋាន ឬ តំបន់រស់នៅតាំងពីពេលមុន រហូតដល់ពេលបច្ចុប្បន្ន តើគាត់មានភាពជាម្ចាស់នៅក្នុងផ្ទះនោះ ឬ គាត់គ្រាន់តែជួលផ្ទះនោះដើម្បីស្នាក់នៅ។
• ស្ថានភាពប្តី ប្រពន្ធ (Marital Status) អ្នកគ្រប់គ្រងស្វែងរកពត៌មានស្ថានភាពនោះ ព្រោះថាហត្ថលេខាលើកិច្ចសន្យាឥណទាន មានសារៈសំខាន់ណាស់ តាមផ្លូវការច្បាប់កំណត់។
• អាយុ (Age) ជាការពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ដើម្បីធ្វើការចុះកិច្ចសន្យា ព្រោះថាកិច្ចសន្យាជាមួយអនីតិជន លើការខ្ចីបុលចាត់ទុកជាមោឃៈ។
• ទ្រព្យសកម្មបំរុង (Reserve ****** ets) នៅក្នុងករណីនេះ អ្នកខ្ចីមិនតម្រូវអោយមាននូវទ្រព្យបំរុងនោះទេ ប៉ុន្តែ កត្តាសំខាន់គេត្រូវបែងចែកវ័យរបស់អ្នកខ្ចីជាពីរ គឺ វ័យពេញកំលាំងពលកម្ម និង វ័យចូលនិវត្តន៍ (វ័យនេះ ជា:វ័យដែលតម្រូវអោយមានទ្រព្យសម្បត្តិបំរុង)។
• សមធម៌ក្នុងការទិញ (Equity in Purchase) ជាការទិញភាគច្រើនដោយជំពាក់ ដូច្នេះ លក្ខណៈនៃការលក់ជាឥណទាន គឺ តម្រូវឲ្យសងមកវិញនូវភាពគ្រប់ចំនួន និង ទាន់ពេលវេលាកំណត់ និង ផ្តល់នូវភាពជាម្ចាស់លើទំនិញនោះតបមកវិញ។
• ការផ្តល់ពត៌មាន ដោយអ្នកប្រើប្រាស់ឥណទាន (Information Supplied by Applicants)
នៅក្រោយពីអ្នកប្រើប្រាស់ឥណទាន បានផ្តល់នូវពត៌មានទៅអោយអ្នកស៊ើបអង្កេត អាចជាពត៌មានពិត
ប្រាកដ ឬ មិនពិតប្រាកដ។ តែវាជាការពិតនោះ មិនចាំបាច់ចុះធ្វើការផ្ទៀងផ្ទាត់ឡើយ តែបើមិនពិតត្រូវធ្វើការស៊ើបអង្កេតជាថ្មី។
• ពាក្យស្នើសុំឥណទាន (The Credit Application) ដើម្បីបើកគណនីឥណទានបាន លុះត្រាតែមានការស្នើសុំជាផ្លូវការ ដោយមានការចុះហត្ថលេខាពីអ្នកស្នើសុំ ពីព្រោះហត្ថលេខា វាបញ្ជាក់ពីការទទួលខុសត្រូវលើកាតព្វកិច្ចឥណទាននោះ។
• សំណើសុំមិនជាផ្លូវការ (The Case for a Formal Application) ជាសំណើដែលពាក់ព័ន្ធទៅនឹងឥណទាន ដែលមានថេរវេលាខ្លី ហើយអ្វីៗឋិតនៅក្នុងដំណើការនៃការស៊ើបអង្កេតនៅឡើយ។
• សំណើសុំជាផ្លូវការ ជាទម្រង់បែបបទឥណទាន ដែលមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់អោយ អ្នកវិភាគធ្វើសេចក្តីសម្រេចចិត្តបាន។
• តើពត៌មានអ្វីគួរស្នើ? (What Information Should Be Requested?) យើងគួរប្រមូលពត៌មានដែលពាក់ព័ន្ធទៅនឹងឈ្មោះ អាសយដ្ឋាន មុខរបរ និង គោលបំណង។ មុខរបរត្រូវបញ្ជាក់ពីអតីតភាពយ៉ាងតិច ៥ ឆ្នាំ។ រឺឯពត៌មានដទៃទៀត មានដូចជា ប្រភពចំណូលមានការទទួលខុសត្រូវ អំពីទ្រព្យសម្បត្តិ សមតុល្យគណនី នៅក្នុងធនាគារ កិច្ចសន្យាសងរំលោះ បរិមាណសាច់ប្រាក់ដែលខ្ចី និង ដែលបានសងរួចហើយ។
• ហត្ថលេខា និង កិច្ចសន្យា (Signature and Contact) ដើម្បីធានានូវលទ្ធភាពស្របច្បាប់ គឺ ត្រូវអោយអតិថិជនចុះហត្ថលេខាលើពាក្យស្នើសុំ។
• ការសម្ភាសឥណទាន (The Credit Interview) ជា ការសួរផ្ទាល់ ដើម្បីដកស្រង់នូវទស្សនៈរបស់អ្នកស្នើសុំ។
ជួនកាល គេបង្កើតចំលើយនៅក្នុងសំនួរនោះតែម្តង នៅពេលសម្ភាស។
• ការវិភាគសំណើសុំ (Analyzing the Application) ជាពត៌មានដែលមិនអាចទទួលយកបាន ដូចនេះអ្នកគ្រប់គ្រងធ្វើការវិភាគ និង វាយតម្លៃលើពាក្យស្នើសុំនោះ។ អាសយដ្ឋាន និង មុខរបរអាចអោយយើងដឹងពីការទទួលខុសត្រូវលើកិច្ចសន្យា និង ជាប្រភពចំណូលអាចអោយយើងដឹងពីហានិភ័យឥណទាន។
• ការបង្កើតឡើងនូវការស៊ើបអង្កេតឥណទាន (Indicating the Investigation to Make) ជួនកាលអតិថិជន បានស្នើសុំឥណទានក្នុងបរិមាណច្រើនមិនប្រក្រតី ដូចនេះ ការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង។
• ការស៊ើបអង្កេតដោយផ្ទាល់ (Information Supplies by Direct Inquiry) អ្នកវិភាគឥណទានត្រូវចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់ ដោយទៅជួបនឹងភ្នាក់ងារឥណទានព្រមទាំងបុគ្គលិកដទៃទៀត ដើម្បីបញ្ជាក់អំពីការពិត អំពីឆន្ទៈ និង លទ្ធភាពសង។ ការស៊ើបអង្កេតដោយផ្ទាល់ អាចធ្វើឡើងតាមរយៈ ការសន្ទនាដោយផ្ទាល់ ផ្ញើរសារ ឬ ទូរស័ព្ទក៏បាន។

6 months ago
ដូចម្តេចដែលហៅថាការពិត ឬ ទស្សនៈ?
○ ការពិត ឬ ទស្សនៈ (Facts or Opinions) ការស៊ើបអង្កេតឥណទាន ត្រូវតែគិតក្នុងអារម្មណ៍ថា ឯកសារយោងអ្នកផ្តល់ព័ត៌មាន និង ទីភ្នាក់ងាររាយការណ៍ឥណទានទាំងអស់ មិនបានបង្កើតព័ត៌មានឥណទានទេ។ ការពិតរបស់ព័ត៌មាន គឺជា កម្មវត្ថុមួយអាចផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលជាការពិត។ អ្នកគ្រប់គ្រង ដែលប្រកាន់យកមតិយោបល់របស់អ្នកណាម្នាក់ សម្រាប់ជំនួយការវិនិច្ឆ័យផ្ទាល់ខ្លូន អ្នកគ្រប់គ្រងនោះ ហាក់ដូចជាយកបុគ្គលនោះមកគ្រប់គ្រងផ្នែកឥណទាន និង ខ្លូនឯងក្លាយជាស្មៀនឥណទាន។