Logo
អង្គការ​ អន្តរជាតិ​
ចូរនិយាយអំពីគណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោក។
◈ គណៈកម្មាធិការសន្តិសុខ ស្បៀងអាហារពិភពលោក បង្កើតឡើងក្នុងឆ្នាំ ១៩៧៥ គណៈកម្មាធិកាស្បៀងអាហារពិភពលោកនៃអង្គការ FOA3 គឺជាអង្គអន្តររដ្ឋាភិបាល​ នៅក្នុងប្រព័​ន្ធរបស់អង្គការសហប្រជាជាតិ មានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យវាយតម្លៃ និង ផ្តល់យោបល់លើស្ថានភាពសន្តិសុខស្បៀងអាហារពិផបលោក។ គណៈកម្មាធិការនេះក៏បានវិភាគផងដែរ លើតម្រូវការចំណីវាយតម្លៃលើភាពអាចរកបាន ការដឹកជញ្ចូនឧបករណ៍គ្រឹះសម្រាប់ធ្វើអាហារ និង ត្រួតពិនិត្យមើលកម្រិតដែលមាននៅក្នុងការស្តុកទូទាំងពិភពលោក ហើយក៏បានផ្តល់អនុសាសន៍លើគោលនយោបាយរយៈពេលវែង និង មធ្យម ដើម្បីធ្វើឲ្យប្រាកដនូវធុញជាតិ ដែលមានល្មមគ្រប់​គ្រាន់​។ ការងាររបស់គណៈកម្មាធិការសន្តិសុខ ស្បៀងអាហារពិភពលោក ត្រូវបានគាំទ្រពីក្រោយដោយបណ្តាញដ៏ធំនៃប្រព័ន្ធត្រួតពិនិត្យ និង ការអង្កេតតាមរយៈផ្កាយរណបរបស់អង្គការ FOA។ ភាពមានសារៈសំខាន់បំផុតនៃការងារនេះ គឺព័ត៌មានសាកល និង ប្រព័ន្ធព្រមានមុនដែលបានទទួលស្គាល់ទូលំទូលាយថា ជាប្រភពអំណាចអន្តរជាតិនៃព័ត៌មានសាកល និង ការព្រមានមុនពីបញ្ហាស្បៀងអាហារ ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍ដែលងាយរងគ្រោះជាងគេ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it