Logo
ប្រវត្តិ វិទ្យា
តើកំណែទម្រង់នៅឆាំ ១៨៨៤ ជាកំណែទម្រង់ដូចម្តេច? ក្នុងកំណែទម្រង់នេះបារាំងបានធ្វើដូចម្តេចខ្លះ?
○ កំណែទម្រង់ឆ្នាំ ១៨៨៤ គឺជាកំណែទម្រង់មួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រោមអាណាព្យាបាលឲ្យទៅជាប្រទេសក្រោមអាណានិគមន៏វិញ។ ក្នុងកំណែងទម្រង់នេះ បារាំងបានធ្វើដូចតទៅ៖
• រៀបចំថ្នាក់ដឹកនាំខេត្ត ដោយបារាំងផ្ទាល់ គឺមាត្រា ៣។
• ខេត្តពីមុន ៥៨ ត្រូវបានបង្រូមមកត្រឹម ៨ ខេត្ត ហើយស្ថិតនៅក្រោមអំណាច រ៉េស៊ីដង់​បារាំង។
• រ៉េស៊ីដង់ត្រូវមានការតែងតាំងពីរ៉េស៊ីដង់ សេណេរ៉ាល់ (ថ្នាក់ដឹកនាំបារាំង សហព័ន្ធឥណ្ឌូចិន) តាមសេចក្តីស្នើរសុំពីរ៉េស៊ីដង់ស៊ុបពែររីយែរ (ថ្នាក់ដឹកនាំបារាំងលើប្រទេសកម្ពុជា)។
• រ៉េសុីដង់ស៊ុបពែរីយែរ ធ្វើការងារពេញផ្ទៃប្រទេសកម្ពុជា ក្រោមបញ្ជាការផ្ទាល់ពីរ៉េសុីដង់ សេណេរ៉ាល់ នៅកូសាំងស៊ីន។
• ដកសិទ្ទ និង អំណាច ពីព្រះមហាក្សត្រ ពោល គឺ ព្រះអង្គចាំតែទទួល និង យល់ព្រមប្រគល់សេចក្តីសម្រេចចិត្ត របស់រ៉េសុីដង់ ស៊ុបពែរីយែរ។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ប្រវត្តិ វិទ្យា, click on at the bottom under it