Logo
ឯកសារ​ ស្ថាប័ន
អញ្ចឹង​ហេតុអ្វី​ចាំ​​បាច់​មាន​បទ​ប្រឆាំង​​នឹង​​អ្នក​​រាជ​​ការ​​សាធារ​ណៈ​ធ្វើ​អ្វី​?
○ ពាក្យ​ថា​ប្រឆាំង​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​នេះ​ ​មិន​មែន​មាន​ន័យ​ថា​​ ការ​បញ្ចេញ​មតិ​មិន​ស្រប​​គោល​នយោបាយ​ ឬ​ ការ​​ចាត់​​ការ​ណា​មួយ​របស់​រដ្ឋាភិ​បាល​ ដែ​ល​មាន​អ្នក​រាជ​ការ​សាធារណៈ​ជា​អ្នក​អនុវត្ត​នោះ​ទេ​។ បទបញ្ញត្តិ​ស្តី​ពី​បទ​ប្រឆាំង​​នឹង​​អ្នក​​រាជ​​ការ​​សា​ធា​រ​ណៈ​​នោះ​ មាន​គោល​បំណង​តែ​មួយ​គត់​ គឺ​ការ​ពារ​បូរណភាព​រាង​​កាយ​របស់អ្នក​រាជ​ការ​សាធារណៈ​ ​ឲ្យ​ផុត​ពី​ការ​យាយី​​ក្នុង​​ពេល​​បេស​កកម្ម​របស់​គេ​ ដើម្បី​ឲ្យ​បេសក​កម្ម​របស់​គេ​បាន​សំរេច​។ ជា​មួយ​គ្នា​ច្បាប់​ ក៏​គិត​គូរ​ដល់​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ដែរ​។​ បទ​​បញ្ញត្តិ​​នេះ​ ត្រូវ​តែ​ថ្លឹង​ឲ្យ​មាន​តុល្យ​ភាព​រវាង​សេរីភាព​របស់​ពលរដ្ឋ​ ​និង​ ​សុវត្ថិភាព​របស់​អ្នក​រាជ​ការ​សាធារណៈ​។​ ដូច្នេះ​​ ចូរ​ចង​ចាំ​ថា​​ បទ​​បញ្ញត្តិ​​​​នេះ​ ការ​ពារ​តែ​ករណី​ដែល​មាន​ហិង្សា​ប៉ុណ្ណោះ​ ​ហើយ​មិន​ត្រូវ​អនុវត្ត​ចំពោះ​ការ​ប្រឆាំង​អហិង្សា​ទេ​។​
17 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ឯកសារ​ ស្ថាប័ន, click on at the bottom under it