Logo
ជីវៈ វិទ្យា
1 month ago
ការពិសោធន៍អង់ស៊ីម
ក. នៅពេលគេចាក់ទឹកអុកស៊ីសែនណែទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ? ព្រោះអ្វី?
ខ. គេដាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុងក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី? និងមាននាទីដូចម្តេចក្នុងការពិសោធន៍នេះ?
--- ចម្លើយ​ ---
ក. នៅពេលគេចាក់ទឹកអុកស៊ីសែនណែទៅក្នុងកែវជ័រ ដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះពីព្រោះ នៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបែកទឹកអុកស៊ីសែនណេឱ្យទៅជាអុកស៊ីសែន និង ទឹក។
ខ. គេដាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រ ដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុង ក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ សូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីម អាមីឡាស ហើយអង់ស៊ីមអាមីឡាសមាននាទីបំបែកអាមីដុង។
ជីវៈ វិទ្យា
3 months ago
តើប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ?
○ ប្រូតេអ៊ីនមានសារៈសំខាន់ ចំពោះសារពាង្គាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិត ដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ។ ក្នុងដំណើរប្រព្រឹត្តិទៅនៃសារពាង្គកាយ ប្រូតេអ៊ីន មាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ ជាអ្នកដឹកនាំ និង ជាអ្នកធ្វើចលនា។
ជីវៈ វិទ្យា
4 months ago
ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬ ខ្ពស់ពេក អាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាព?
○ បានជាសីតុណ្ហភាពទាបពេក ឬ ខ្ពស់ពេក អាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះ អង់ស៊ីមគឺជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេក ឬ ទាបពេកចំណងប៉ិបទីរលា ហើយសម្ព័ន្ធអ៊ីដ្រូសែនត្រូវផ្តាច់ ដែលជាមូលហេតុធ្វើឱ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួល គឺមិនអាចមានសកម្មភាពជាកាតាលីករបាន។
ជីវៈ វិទ្យា
5 months ago
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយ មានអង់ស៊ីមច្រើនប្រភេទ?
#អង់ស៊ីម គឺជាកាតាលីករគីមីជីវៈ ដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ។ បានជា នៅក្នុងកោសិកានៃសារពាង្គកាយ មានអង់ស៊ីមច្រើនប្រភេទ ពីព្រោះនៅក្នុងកោសិកានៃសារពាង្គកាយ មានប្រតិកម្មច្រើនប្រភេទខុសៗគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្ម បានតែមួយប្រភេទប៉ុណ្ណោះ។

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.