1 day ago
ដូចម្តេចដែលហៅថាលិខិតរដ្ឋបាល? ចែកចេញជាប៉ុន្មានប្រភេទ?
○ លិខិតរដ្ឋបាល គឺជាសំបុត្រស្នាម ឬ ជាអត្ថបទដែលត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ ដើម្បីទំនាក់ទំនងកិច្ចការប្រចាំថ្ងៃរបស់រដ្ឋបាល។ នៅក្នុងការអនុវត្តន៍ យើងអាចធ្វើចំណាត់ថ្នាក់នៃលិខិតរដ្ឋបាលជាពីរប្រភេទ គឺ លិខិតរដ្ឋបាលសាមញ្ញ និង លិខិតរដ្ឋបាលមានលក្ខណៈជាច្បាប់។

3 days ago
តើលទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់ៗអ្វីខ្លះ?
○ លទ្ធិប្រជាធិបតេយ្យ មានគោលការសំខាន់ៗ ដូចជា៖
• ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និង ការអប់រំ
• ពលរដ្ឋមានសិទ្ធិចូលរួមប្រជុំធ្វើបាតុកម្ម ឬ បញ្ញត្តិដោយសន្តិវិធី
• ពលរដ្ឋគ្រប់រូប មានសេរីភាពក្នុងការនិយាយស្តី បង្កើតសមាគមន៍ និង ក្នុងជំនឿសាសនា
• ពលរដ្ឋ មានសេរីភាពក្នុងការបញ្ចេញមតិយោបល់ខ្លួន សេរីភាពសារព័ត៍មាន សេរីភាពការបោះពុម្ពផ្សាយ
• ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និង ស្ថាប័នរដ្ឋ
• សភា និង រដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកាលកំណត់
• ការបោះឆ្នោត ត្រូវមានពហុគណៈបក្សនយោបាយចូលរួម និង បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៍
• ពលរដ្ឋមានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះជាតំណាងរាស្រ្ត
• អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជម្រះក្តី ឬ កាត់ក្តីដោយយុត្តិធម៍
☆ ដូច្នេះ កត្តាទាំងអស់ខាងលើនេះដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ រីកចម្រើនស្ទើរពាសពេញពិភពលោក។

5 days ago
ដូចម្តេចដែលហៅថារដ្ឋបាលឯកភាព?
○ រដ្ឋបាលឯកភាព គឺ ការរៀបចំឱ្យមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមួយ ដែលអាចម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុនងារ និង ធនធាន រាប់ទាំងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរបស់ខ្លួន។ ក្រុមប្រឹក្សានីមួយៗនោះ មានការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃការផ្តល់សេវាកម្ម និង ការអភិវឌ្ឍផ្សេងៗទៀត ដែលមាននៅក្នុងដែនសមត្ថកិច្ចខ្លួន រួមទាំងការផ្តល់សេវាកម្ម និង ការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួង ស្ថាប័ននានារបរារាជរដ្ឋាភិបាល សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

6 days ago
ដូចម្តេចដែលហៅថារដ្ឋបាលថ្នាក់ក្រោមជាតិ?
○ រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅទៅលើរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ រដ្ឋបាលឃុំ រដ្ឋបាលសង្កាត់ និង ដែលរដ្ឋបាលនីមួយៗមានក្រុមប្រឹក្សាមួយជាតំណាង។

7 days ago
ដូចម្តេចដែលហៅថារដ្ឋបាលថ្នាក់ជាតិ?
○ រដ្ឋបាលថ្នាក់ជាតិ ជាថ្នាក់រដ្ឋបាលនៅពីថ្នាក់រាជធានី ខេត្ត ក្រុង ចាប់ពីថ្នាក់នាយកដ្ឋាន ក្រសួង ទីស្តីការគណៈរដ្ឋមន្ត្រី និង ស្ថាប័នកំពូល។

8 days ago
ចូរនិយាយពីគណៈកម្មាធិការនិងក្របខ័ណ្ឌភូមិសាស្ត្រនៃការធ្វើជំរឿននៅឆ្នាំ ២០០៨។
○ រយៈជំរឿនឆ្នាំ ២០០៨ ដឹកនាំដោយគណៈកម្មាធិការជាតិធ្វើជំនឿនទូទៅ អំពីប្រជារាស្រ្តដោយមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន។ គណៈកម្មាធិការនេះ បានទទួលជំនួយបច្ចេកទេសពីគណៈកម្មាធិការបច្ចេកទេសជំរឿន ដែលរដ្ឋមន្ត្រីក្រសួងផែនការ ជាប្រធានគណៈកម្មាធិការនេះ។ ដោយប្រទេសកម្ពុជាមានសន្តិភាព និង ស្ថិរភាពទើបការធ្វើជំរឿននៅឆ្នាំ ២០០៨ ត្រូវាបានអនុវត្តនៅទូទាំងប្រទេស ដោយមាន ១ រាជធានី ២៤ ខេត្ត ១៨៥ ស្រុក ១៦២១ ឃុំ និង ១៤០៧៣ ភូមិ។

9 days ago
តើក្របខ័ណ្ឌគុណវុឌ្ឃិជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វីខ្លះ?
○ ដើម្បីធានា និង ទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និង ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈនៅកម្ពុជា ក្របខ័ណ្ឌគុណវុឌ្ឃិជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណង ដូចខាងក្រោម៖
• ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវឌ្ឃិនីមួយៗ ប្រកបដោយសង្គតិភាពជាតិ។
• ជួយបង្កើតច្រកអាចបត់បែនបានដែលបង្កភាពងាយស្រួលដល់អ្នកសិក្សា ក្នុងការផ្លាស់ប្តូររវាងការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលមច្ចេកទេសវិជ្ជាជីវៈ។
• ផ្តល់ភាពបត់បែនទៅតាមគោលបំណង នៃជម្រើសសិក្សាសម្រាប់ការអប់រំឧត្តមសិក្សា និង ការបណ្តុះបណ្តាល ដែលរួមចំណែកដល់ការសិក្សាពេញមួយជីវិត។
• ជំរុញការផ្តល់គុណភាពអប់រំ និង ការបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការរបស់បុគ្គល ទីកន្លែងការងារនិង វិជ្ជាជីវៈ។
• លើកម្ពស់ការទទួលស្គាល់គុណវឌ្ឃិ ដែលចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងកម្រិតជាតិ និង អន្តរជាតិ។

11 days ago
តើបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈទាមទារឲ្យមានចេតនាជាក់លាក់ដែរឬទេ?
○ បទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈ ទាមទារឲ្យមានចេតនាជាក់លាក់ គឺចង់តទល់នឹងអ្នករាជការសាធារណៈ ដែលកំពុងបំពេញមុខងាររបស់ខ្លួនដើម្បីអនុវត្តច្បាប់ ឬ បទបញ្ជាអាជ្ញាធរសាធារណៈ ឬ សេចក្តីសំរេចរបស់តុលាការ។ ដូច្នេះ ជនជាប់ចោទត្រូវតែបានដឹងពីអត្តសញ្ញាណរបស់ជនដែលខ្លួនចង់តទល់ថា ជាអ្នករាជការសាធារណៈ និង ពីសារជាតិនៃអន្តរាគមន៍ ឬ កិច្ចការដែលជននោះត្រូវអនុវត្ត។ សញ្ញាសំគាល់របស់ជននោះ អាចជាឯកសណ្ឋាន ឬ/និង លិខិតបញ្ជាក់បេសកកម្ម។ បទមជ្ឈិមប្រឆាំងនឹងអ្នករាជការសាធារណៈ អាចសំគាល់បានដោយសារចេតនាគិតទុកជាមុនរបស់ចារី ដើម្បីបង្កើតឧបសគ្គដល់ការអនុវត្តច្បាប់ ឬ កិច្ចការរបស់អាជ្ញាធរសាធារណៈ ដោយយកអំពើហិង្សាជាមធ្យោបាយសំរាប់បង្កើតឧបសគ្គនោះ។

12 days ago
តើពេលណាដែលចាត់ទុកថា អ្នករាជការនោះធ្វើសកម្មភាពអនុវត្តច្បាប់ អនុវត្តបញ្ជារបស់អាជ្ញាធរសាធារណៈ អនុវត្តសេចក្តីសម្រេចរបស់តុលាការ?
○ បទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈ អាចត្រូវផ្តន្ទាទោសបានតែនៅពេលណា បុគ្គលជាអ្នករាជការសាធារណៈនោះ កំពុងបំពេញមុខងាររបស់ខ្លួននៅកន្លែង និង ពេលវេលាដែលត្រូវអនុវត្តមុខងារ មិនមែននៅក្រៅម៉ោងធ្វើការរបស់ខ្លួនឡើយ។ សកម្មភាពរបស់អាជ្ញាធរសាធារណៈ មានសកម្មភាពអនុវត្តច្បាប់ (ឩ. ប៉ូលីសចរាចរកំពុងឈរត្រួតចរាចរ ប៉ូលីសកំពុងតាមចាប់ជនល្មើស) សកម្មភាពអនុវត្តបញ្ជារបស់អាជ្ញាធរសាធារណៈ (ឩ. ប៉ូលីសអនុវត្តបញ្ជាឲ្យរុះរើឥវ៉ាន់ចេញពីផ្លូវសាធារណៈ) សកម្មភាពអនុវត្តសេចក្តីសម្រេចរបស់តុលាការ (ឩ. ព្រះរាជអាជ្ញាកំពុងចុះអនុវត្តសាលក្រមតុលាការ) ។

14 days ago
តើអ្នកណាខ្លះដែលចាត់ទុកជាអ្នករាជការសាធារណៈ?តើមេឃុំជាអ្នករាជការសាធារណៈដែរឬទេ?
○ មនុស្សដែលចាត់ទុកថា ជាអ្នករាជការសាធារណៈ ក្នុងគោលបំណងនៃច្បាប់ព្រហ្មទណ្ឌ ត្រូវបានកំណត់នៅក្នុងមាត្រា ៣០ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងនោះ គឺ បុគ្គលិកដែលត្រូវបានតែងតាំងដោយលិខិតផ្សេងៗ ដូចជា ប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ឲ្យបំរើនៅក្នុងស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ ឬ តុលាការ ពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោតដូចជាតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់។

15 days ago
អញ្ចឹង តើបទល្មើសនេះមានន័យដូចម្តេចទៅ?
○ បទល្មើសនេះ មានន័យថា ជាការប្រើហិង្សាទៅលើអ្នករាជការសាធារណៈ នៅពេលគេធ្វើសកម្មភាពអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬ សេចក្តីសម្រេចរបស់តុលាការ (មាត្រា ៤០៣ នៃក្រមព្រហ្មទណ្ឌ)។ ទោសមានពី ១ ខែ ទៅ ៣ ខែ។

17 days ago
អញ្ចឹងហេតុអ្វីចាំបាច់មានបទប្រឆាំងនឹងអ្នករាជការសាធារណៈធ្វើអ្វី?
○ ពាក្យថាប្រឆាំងនៅក្នុងច្បាប់ព្រហ្មទណ្ឌនេះ មិនមែនមានន័យថា ការបញ្ចេញមតិមិនស្របគោលនយោបាយ ឬ ការចាត់ការណាមួយរបស់រដ្ឋាភិបាល ដែលមានអ្នករាជការសាធារណៈជាអ្នកអនុវត្តនោះទេ។ បទបញ្ញត្តិស្តីពីបទប្រឆាំងនឹងអ្នករាជការសាធារណៈនោះ មានគោលបំណងតែមួយគត់ គឺការពារបូរណភាពរាងកាយរបស់អ្នករាជការសាធារណៈ ឲ្យផុតពីការយាយីក្នុងពេលបេសកកម្មរបស់គេ ដើម្បីឲ្យបេសកកម្មរបស់គេបានសំរេច។ ជាមួយគ្នាច្បាប់ ក៏គិតគូរដល់សេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិដែរ។ បទបញ្ញត្តិនេះ ត្រូវតែថ្លឹងឲ្យមានតុល្យភាពរវាងសេរីភាពរបស់ពលរដ្ឋ និង សុវត្ថិភាពរបស់អ្នករាជការសាធារណៈ។ ដូច្នេះ ចូរចងចាំថា បទបញ្ញត្តិនេះ ការពារតែករណីដែលមានហិង្សាប៉ុណ្ណោះ ហើយមិនត្រូវអនុវត្តចំពោះការប្រឆាំងអហិង្សាទេ។

18 days ago
តើបាតុកម្មមិនសុខចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលជាបទប្រឆាំងនឹងអ្នករាជការសាធារណៈដែរឬទេ?
○ ជាទូទៅបាតុកម្មជាសិទ្ធិរបស់ពលរដ្ឋ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ បាតុកម្មអហិង្សាមិនមែនជាការប្រឆាំងនឹងអ្នករាជការទេ ផ្ទុយទៅវិញវាជាការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។

19 days ago
តើបទប្រឆាំងនឹងអ្នករាជការសាធារណៈច្រើនកើតនៅពេលណា?
○ បទល្មើសនេះ ច្រើនកើតនៅពេលមានបាតុកម្មរបស់ប្រជាពលរដ្ឋ និង នៅពេលអ្នករាជការបំពេញបេសកកម្មដើម្បីអនុវត្តច្បាប់។

20 days ago
តើអ្នកផ្សេងមានសិទ្ធិដឹងថាខ្ញុំស្ថិតក្នុងគណបក្សនយោបាយ ឬ អ្នកណាដែលខ្ញុំបោះឆ្នោតឲ្យដែរឬទេ?
○ រដ្ឋធម្មនុញ្ញ រក្សារការពារសិទ្ទិមិនឲ្យរំលោភលើលំនៅឋាន និង អាថ៌កំបាំងនៃការឆ្លងឆ្លើយតាមលិខិត។ល។ ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និង លើរូបបុគ្គល ត្រូវធ្វើឲ្យស្របនឹងច្បាប់បញ្ញត្តិ។
☆ ដូច្នេះ គ្មានអ្នកណាមានសិទ្ធិ ជ្រៀតជ្រែកសិទ្ធិឯកជនបានឡើយ រួមទាំងសិទ្ទិដឹងថា លោកអ្នកចូលរួមគណៈបក្សនយោបាយណា ឬ បោះឆ្នោតឲ្យអ្នកណាផងដែរ។

21 days ago
តើអ្នកណាខ្លះអាចត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងការដើរដង្ហែរជាក្បួនដែរឬទេ?
○ លោក/អ្នកមានសេរីភាពក្នុងការដើរជិតឆ្ងាយ និង តាំងទីលំនៅ។ល។ ដូច្នេះគ្មានទេ លើកលែងតែអ្នកដែលបានប្រព្រឹត្តអំពើហឹង្សា។

22 days ago
តើអជ្ញាធរត្រូវតែទទួលបដ្ឋនាលិខិត (លិខិត/ពាក្យស្នើសុំ) ដែរឬទេ?
○ យោងទៅតាមរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ឬ ប្តឹងតវ៉ា។ ដូច្នេះ អាជ្ញាធរត្រូវតែទទួលលិខិតដែលបានដាក់ជូន ហើយត្រូវតែចាត់វិធានការចំពោះលិខិតដែលបានដាក់ចូលមក និង ត្រូវបញ្ជូនទៅស្ថាប័នពាក់ព័ន្ធណាមួយ ដើម្បីធ្វើការពិនិត្យ និង ដោះស្រាយឲ្យបានឆាប់រហ័សទៀតផង។

23 days ago
តើមានការកំណត់ពីចំនួនមនុស្សដែលអាចចូលរួមក្នុងការដើរដង្ហែរជាក្បួនឬទេ?
○ ច្បាប់បាតុកម្មកំណត់ចំនួន ២០០ (ពីររយ) នាក់ ក្នុងការចូលរួមបញ្ចេញមតិ។ ក៏ប៉ុន្តែច្បាប់នេះ មិនបានចែងពីការដើរដង្ហែក្បួនថា តម្រូវអោយមានចំនួនមនុស្សប៉ុន្មានទេ។ ដូច្នេះ គ្មានចំនួនកំណត់ឡើយ លើកលែងតែការជួបជុំគ្នានៅទីលានសេរីភាព ឬ ទីកន្លែងឯកជនណាមួយ។

24 days ago
តើមានកម្មវត្ថុអ្វី (រឿងអ្វីទេ) ដែលត្រូវបានគេហាមមិនឲ្យចូលរួមបញ្ចេញមិតិជាសាធារណះនោះ?
○ គ្មានទេ។ លើកលែងតែមានការញុះញង់អោយមានអំពើហឹង្សា មិនគោរពសិទ្ធិ ឬ កេរឈ្មោះអ្នកដ៏ទៃ ឬ បង្ហាញ អោយឃើញថាមានការគម្រាមកំហែង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬ សីលធម៌សាធារណៈ តែកត្តាខាងលើត្រូវតែមានចែងក្នុងច្បាប់ និង ជាការចាំបាច់់។

25 days ago
តើពាក្យពិតជាបទបរិហារកេរ្តិ៍ដែរឬទេ? ចុះ តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ?
○ វាគឺជាចំណុចគោលអ្វី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។ តែច្បាប់អនុគ្រោះដល់អ្នកនិយាយការពិត ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឲ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ។ មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែលនិយាយ ឬ សរសេរការពិតនោះទេ។
° រដ្ឋធម្នុញ្ញខ្មែរ មាត្រា ៤១ ធានាសេរីភាពក្នុងការសំដែងមតិ។ ដូច្នេះ ច្បាប់ក៏មិនដាក់ទោសចំពោះការថ្លែងមតិដែរ។ បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារកេរ្តិ៍សាធារណៈ មាត្រានេះ ផ្តន្ទាទោសតែការថ្លែងពី ”អំពើ” គឺអ្វីដែលបានធ្វើ ឬ ព្រឹត្តិការណ៏ណាមួយដែលបានកើតឡើង តែមិនបានផ្តន្ទាទោសការថ្លែងមតិទេ។

26 days ago
តើប៉ូលីសអាចផ្តិតយករូបភាព (ថតកុន) នៃការដើរដង្ហែរជាក្បួនស្របច្បាប់បានទេ?
○ នគរបាលដែលជាអាជ្ញាធរមានសមត្ថកិច្ច មានតែភារកិច្ចទទួលខុសត្រូវថែរក្សាសណ្តាប់ធ្នាប់ និង ជួយសម្រួលព្រឹត្តិការសាធារណ:នោះ ឲ្យដំណើរការទៅបានដោយជោគជ័យតែប៉ុណ្ណោះ។
☆ អាជ្ញាធរនោះ មិនមានភារកិច្ចអី្វទៅថតទាំងរូបភាព ទាំងកុននោះទេ។ ក្នុងករណីដែលនគរបាល (ខាងលើ) ប្រព្រឹត្តអ្វីក្រៅពីកាតព្វកិច្ចរបស់ខ្លួន នោះពួកគាត់បានរំលោភសិទ្ទិប្រជាពលរដ្ឋ ក្នុងការចូលរួមនេះហើយ។ វាជាការរំលោភសិទ្ទិ ដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន ទាក់ទងទៅនឹងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។
☆ ដូច្នេះ ពួកគាត់ត្រូវតែទទួលវិន័យផ្នែករដ្ឋបាល ក្នុងការមិនទទួលខុសត្រូវការពារសណ្តាប់ធ្នាប់។

1 month ago
តើរដ្ឋបាលឃុំ សង្កាត់មានមុខងារ និង តួនាទីអ្វីខ្លះ?
១. បម្រើកិច្ចការមូលដ្ឋាន សម្រាប់ផលប្រយោជន៍ឃុំ សង្កាត់ និង ប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ដោយក្នុងនោះមាន៖
• ធានារក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
• រៀបចំ ចាត់ចែង សេវាសាធារណៈចាំបាច់ និង មើលការខុសត្រូវឱ្យកិច្ចការទាំងនោះមានដំណើរការល្អ។
• លើកទឹកចិត្តឱ្យមានការបង្កើនផាសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
• ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និង លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
• ការពារថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៍ បេតិកភណ្ឌជាតិ។
• សម្របសម្រួលទស្សនៈរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក។
• បំពេញកិច្ចការទូទៅ ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
២. ជាភ្នាក់ងារតំណាងរដ្ឋ
ក្នុងករណីនេះ រដ្ឋបាលឃុំសង្កាត់ ជាអ្នកអនុវត្តភារកិច្ចទៅតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង រាល់លិខិតបទដ្ឋានដែលពាក់ព័ន្ធ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

តើការត្រួតពិនិត្យរបស់រដ្ឋមានប៉ុន្មានប្រភេទ? អាស្រ័យលើក្របខណ្ឌអ្វីខ្លះ?
○ ការត្រួតពិនិត្យរបស់រដ្ឋមានពីរប្រភេទ អាស្រ័យលើក្របខណ្ឌមជ្ឈការ ឬ វិមជ្ឈការ៖
១. ការត្រួតពិនិត្យឋានានុក្រម៖ គឺជាការត្រួតពិនិត្យដែលបានអនុវត្តនៅក្នុងផ្ទៃក្នុងរដ្ឋបាលមជ្ឈការ និង វិសហមជ្ឈការ។ អំណាចត្រួតពិនិត្យនេះ គឺជាឧបករណ៍គត្តិយុត្តិមួយ សម្រាប់បង្កើតភាពចំណុះរបស់ថ្នាក់ក្រោម ចំពោះថ្នាក់លើ។
២. ការត្រួតពិនិត្យអាណាព្យាបាល៖ គឺជាអំណាចត្រួតពិនិត្យដែលច្បាប់អនុញ្ញាតឱ្យអាជ្ញាធរថ្នាក់លើ អនុវត្តលើភ្នាក់ងារទាំងឡាយនៃសមូហភាពវិមជ្ឈការ និង លើកិច្ចការរបស់ភ្នាក់ងារទាំងនោះ ក្នុងគោលដៅការពារ និង ស្រោចស្រង់ប្រយោជន៍ទូទៅ។

តើអំណាចសាធារណៈត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
○ ត្រូវបានបែងចែកជាពីរសំខាន់ៗ រួមមាន៖
• អំណាចជាប់ចំណង មានន័យថា ច្បាប់ជាអ្នកចង ដើម្បីកំណត់ព្រំដែននៃការអនុវត្ត។
• អំណាចឆន្ទានុសិទ្ធិ មានន័យថា ជាឥស្សរចិត្តសំរេចក្នុងការអនុវត្ត ដែលពុំមានការណែនាំឱ្យត្រូវតែអនុវត្តនោះទេ។

តើអ្វីជាការត្រួតពិនិត្យនីត្យានុកូលភាព?
○ គឺជាការធានាឱ្យបានថា ក្រុមប្រឹក្សាមិនធ្វើសកម្មភាពក្រៅពីសិទ្ធិអំណាចរបស់ខ្លួន ហើយអនុវត្តតាមតែនីតិវិធីដែលតម្រូវដោយវិធានច្បាប់ជាធរមាន។

តើការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យត្រូវាមានលក្ខណៈដូចម្ដេចខ្លះ?
○ មានដូចជា៖
១. ភាពជាតំណាងសាធារណៈ
២. ស្វ័យភាពរបស់មូលដ្នាន
៣. ការពិគ្រោះ និង ចូលរួម
៤. ការឆ្លើយតប និង គណនេយ្យភាព
៥. ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្នាន
៦. ការលើកស្ទួយសមធម៌
៧. តម្លាភាព និង សុចរិតភាព
៨. វិធានការប្រឆាំងអំពើពុករលួយ និង ការរំលោភអំណាច

2 months ago
តើអភិបាលកិច្ចត្រូវបំពេញដោយគោលការណ៍អ្វីខ្លះ?
○ អភិបាលកិច្ចត្រូវបំពេញដោយគោលការណ៍ទាំង ៩ រួមមាន៖
១. ការចូលរួម៖ សំដៅលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុស និង ស្រ្តីក្នុងដំណើការធ្វើសេចក្ដីសម្រេចចិត្ត និង ការអនុវត្តសេចក្ដីសម្រេចចិត្តនោះ។ ការចូលរួមមានពីរប្រភេទ៖
• ការចូលរួមដោយផ្ទាល់
• ការចូលរួមតាមរយៈអ្នកតំណាង
២. នីតិរដ្ឋ៖ សំដៅលើការមានឯកសារក្របខណ្ឌច្បាប់គ្រប់គ្រាន់ ការការពារសិទ្ធិមនុស្ស និង មានប្រព័ន្ធទំនួលខុសត្រូវ មានប្រព័ន្ធតុលាការឯករាជ្យ និង យុត្តិធម៌ និង សមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ដោយគ្មានលំអៀង និង មិនពុករលួយ។
៣. តម្លាភាព៖ សំដៅលើការសម្រេចចិត្ត និង ការអនុវត្តសេចក្ដីសម្រេចចិត្តនោះត្រូវធ្វើឡើង៖
• អនុលោមទៅតាមច្បាប់ និង បទដ្ឋាននានា
• ព័ត៌មានពាក់ព័ន្ធនឹងការសម្រេចចិត្ត និង ការអនុវត្តសេចក្ដីសម្រេចចិត្តត្រូវផ្សព្វផ្សាយជាសាធារណៈ និង ងាយអាចស្វែងរកបាន
• ព័ត៌មានទាំងនោះត្រូវមានលក្ខណៈងាយយល់ និង គ្រប់គ្រាន់
៤. ការព្រមព្រៀងឯកភាពគ្នា៖ សំដៅលើការពិចារណាទូលំទូលាយ និង វែងឆ្ងាយលើផលប្រយោជន៍ និង តម្រូវការរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងសង្គម ហើយឈានទៅរកការសម្រេចចិត្ត ដោយមានការព្រមព្រៀងឯកភាពគ្នាលើជម្រើស និង វិធីសាស្រ្តណាមួយដែលបម្រើផលប្រយោជន៍សាធារណៈ។
៥. សមធម៌៖ សំដៅលើជនគ្រប់រូបទាំងអស់ ជាពិសេស ក្រុមភាគតិច និង ក្រុមងាយរងគ្រោះ មានឱកាសគ្រប់គ្រាន់នៅក្នុងការចូលរួមបញ្ចេញយោបល់ លើកឡើងនូវតម្រូវការពិត អនុវត្តសកម្មភាព និង ទទួលផលប្រយោជន៍សមស្រប ដើម្បីកែលំអរ និង ថែរក្សាសុខុមាលភាពរសប់ពួកគេ។
៦. ប្រសិទ្ធភាព និង ភាពស័ក្កិសិទ្ធិ៖ សំដៅលើដំណើការណ៍ និង រចនាសម្ព័ន្ធគ្រប់គ្រង ក្នុងការប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព និង សន្សំសំចៃខ្ពស់ដើម្បីបង្កើតលទ្ធផល ដែលមានគុណភាពខ្ពស់បរិមាណច្រើន អាចបម្រើផលប្រយោជន៍ជាអតិបរមា និង បានឆ្លើយតបទៅតម្រូវការពិតរបស់សង្គម។
៧. គណនេយ្យភាព៖ សំដៅលើការអនុវត្តតួនាទី និង ភារកិច្ចនៅក្នុងដំណើការ និង អនុវត្តសេចក្ដីសម្រេចចិត្ត ហើយទទួលខុសត្រូវចំពោះទង្វើខ្លួន ដោយរាយការណ៍ ព្រមទាំងបញ្ជាក់ពីមូលហេតុ នូវអ្វីដែលខ្លួនបានសម្រេចចិត្ត និង អនុវត្ត។ គណនេយ្យភាពមានពីរសំខាន់៖
• គណនេយ្យភាពចំពោះមុខថ្នាក់ដឹកនាំ
• គណនេយ្យភាពចំពោះមុខសាធារណៈជន
៨. ការឆ្លើយតប៖ សំដៅលើការព្យាយាម ខិតខំ ប្រឹងប្រែងរបស់អង្គភាព ស្ថាប័ន ដើម្បីបម្រើដល់ផលប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ដោយស្មើភាពគ្នា និង មិនរើសអើងនៅក្នុងក្របខណ្ឌពេលវេលាមួយដ៏សមហេតុផល។
៩. ចក្ខុវិស័យជាយុទ្ធសាស្រ្ត៖ សំដៅលើការមានទស្សនៈទូលំទូលាយ និង សម្រាប់រយៈពេលវេលាវែងឆ្ងាយអំពីអភិបាលកិច្ចល្អ និង ការអភិវឌ្ឍធនធានមនុស្ស ដោយយកចិត្តទុកដាក់ អំពីតម្រូវការចាំបាច់នានា ដែលត្រូវអភិវឌ្ឍន៍លើការងារនេះ។

តួអង្គសំខាន់ៗក្នុងអភិបាលកិច្ចមានអី្វខ្លះ?
○ មាន បី នោះគឺ៖
១. រដ្ឋាភិបាល
២. ផ្នែកឯកជន
៣. សង្គមស៊ីវិល
○ មាន បី នោះគឺ៖
១. រដ្ឋាភិបាល
២. ផ្នែកឯកជន
៣. សង្គមស៊ីវិល
2 months ago
តើអ្វីជាគោលបំណងនៃអភិបាលកិច្ច?
○ ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និង វិបត្តិទាំងឡាយ តាមមធ្យោបាយមួយ ដែលផ្ដល់នូវប្រយោជន៍យ៉ាងច្រើនបំផុតរបស់ប្រជាពលរដ្ឋ។

តើអភិបាលកិច្ចជាអ្វី?
១. គឺជាវិធីសាស្រ្តដែលរដ្ឋ ស្ថាប័ន អង្គភាព ប្រើប្រាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និង សន្តិសុខ ដើម្បីបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
២. ជាការប្រើប្រាស់អំណាចខាងនយោបាយ សេដ្ឋកិច្ច និង រដ្ឋបាល ដើម្បីគ្រប់គ្រងកិច្ចការរបស់ប្រទេសជាតិ (UNDP 1997)។