Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
8 hours ago
តើការចាត់ក្រុមឥណទានមានប៉ុន្មានប្រភេទ? ចូររៀបរាប់?
○ ការចាត់ក្រុមឥណទាន Classification of Credit ប្រតិបត្តិការឥណទានកើតឡើងក្នុងទំរង់បែបបទ​ខុសៗគ្នាជាច្រើន។ ប្រភេទនៃក្រុមឥណទាន គឺ ផ្អែកលើគោលបំណងឥណទាន និង វិធីសាស្រ្តសងបំណុល​​។ ក្រុមឥណទាន ត្រូវបានចែកចេញជាពីរ គឺ ឥណទានឯកជន និង ឥណទានសាធារណៈ។
· ឥណទាន​ឯកជន Private Credit គឺជា ឥណទាន ដែល​បានប្រើប្រាស់ដោយបុគ្គល ឬ ជំនួញច្រើនក្នុងបញ្ញតិនាំទៅការដោះដូរ ក្នុង​ផ្នែកឯកជននៃសេដ្ឋកិច្ចរបស់យើង។
· ឥណទានសាធារណៈ Public Credit គឹជា ឥណទានបានពង្រីក ឬ បានប្រើប្រាស់ផ្ទាល់ដោយរដ្ឋាភិបាលគ្រប់កំរិតផ្សេងៗទៀត បើសិនចំណូលពន្ធមិនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចំណាយដែលត្រូវការចាំបាច់។

ក. ឥណទានឯកជន Private Credit រួមមាន៖
- ឥណទានសំរាប់អ្នកប្រើបា្រស់ Consumer Credit
- ឥណទានលក់រាយ Retail Credit
- ឥណទានសងរំលោះរាយ Retail Installment Credit
- សេវាឥណទាន Service Credit
- ឥណទានសាច់ប្រាក់ Cash Credit
- កំចីសងរំលោះ Installment Loans
- កំចី សំណង-តែមួយដង Single-Payment Loans
- គោលបំណងជាទូទៅនៃប័ណ្ណឥណទាន General-Purpose Credit Cards
- ឥណទានអចលនវត្ថុ Real Estate Credit
- ឥណទានជំនួញ Business Credit
- ឥណទានទំនិញសំរាប់លក់ Merchandise Credit
- មូលធនហិរញ្ញវត្ថុសំរាប់ប្រតិបត្តិការ Financial Capital for Operation

ខ. ឥណទានសាធារណៈ Public Credit ជាទំនាក់ទំនងឥណទាន ពាក់ព័ន្ធការទិញទំនិញសំរាប់លក់ថ្មី ឬ ការផ្តល់មូលនិធិ ដើម្បីប្រតិបត្តិរួមជាមួយការប្រើប្រាស់ឥណទានជាមធ្យោបាយដោះដូរ។  ឥណទានសំរាប់អ្នកប្រើប្រាស់ បានប្រើឥណទានជាមធ្យោបាយដោះដូរ សំរាប់ទិញទំនិញសំរេច និង សេវាកម្មដោយអ្នកប្រើប្រាស់ចុងក្រោយ។
ចំណេះដឹង ទូទៅ
14 hours ago
បើចង់ឲ្យមនុស្សម្នាក់ ក្លាយជាពលរដ្ឋល្អ មានសមត្ថភាព និង មានប្រយោជន៍ដល់សង្គមជាតិ តើគេត្រូវយកចិត្តទុកដាក់ទៅលើអ្នកណាមុនគេ? យកចិត្តទុកដាក់បែបណាខ្លះ?
○ បើចង់ឲ្យមនុស្សម្នាក់ ក្លាយជាពលរដ្ឋល្អ មានសមត្ថភាព និង មានប្រយោជន៍ដល់សង្គមជាតិ គេត្រូវយកចិត្តទុកដាក់ទៅលើ ជាពិសេស កុមារ គឺ គិតតាំងពីមុន និង ក្រោយពេលកុមារកើត។ ការយកចិត្តទុកដាក់ជាពិសេសទៅលើកុមារ គឺ ការយកចិត្តទុកដាក់ ទាំងក្នុងជីវភាពជាក់ស្តែង ទាំងផ្នែកច្បាប់ ដើម្បីការពារថែទាំ និង បង្កលក្ខណៈឲ្យកុមារបានរីកលូតលាស់ល្អ ទទួលបានការអប់រំល្អ និង ទទួលបានការសំរាកកំសាន្តសប្បាយ ដែលមានប្រយោជន៍។ ជួយបញ្ចៀសកុមារពីគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះថ្នាក់ធម្មជាតិជំងឺតម្កាត់នានា និង អំពើហិង្សា ជាពិសេស សង្គ្រាម។
អក្សរសាស្រ្ត ខ្មែរ
1 day ago
ដើម្បីជ្រើសរើសដៃគូបន្តពូជសម្រាប់អនាគត ដែលប្រកបដោយសុភមង្គល តើគេត្រូវគោរពតាមលក្ខខណ្ឌដូចម្តេចខ្លះ?
○ ដើម្បីជ្រើសរើសដៃគូបន្តពូជសម្រាប់អនាគត ដែលប្រកបដោយសុភមង្គល ពួកគេត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម៖
ក. លក្ខខណ្ឌសំភារៈ
• បុរសស្រ្តីត្រូវមានសុខភាពល្អ ត្រូវពិនិត្តសុខភាព (ឈាម) ជាមុនសិន មុនពេលរៀបអាពាហ៍ពិពាហ៍។
• ត្រូវមានចំណេះវិជ្ជា មានសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមគ្រួសារ។
• ត្រូវមានធនធាន ដើម្បីផ្គត់ផ្គង់គ្រួសារ។

ខ. លក្ខខណ្ឌវេទនា
• ត្រូវមានសញ្ចេតនា ចំពោះគ្នាទៅវិញទៅមក។
• ចៀសវាងអាពាហ៍ពិពាហ៍ ដោយបង្ខំចិត្តដែលនាំមកនូវការលែងលះគ្នានាពេលក្រោយ។

គ. លក្ខខណ្ឌសង្គម
• ត្រូវរៀបអាពាហ៍ពិពាហ៍ តាមទំនៀមទំលាប់ប្រពៃណីសាសនា តាមការនិយមរបស់គ្រួសារទាំងសងខាង។
• ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍។

ឃ. លក្ខខណ្ឌសីលធម៌វិជ្ជា ឬ សីលលក្ខខណ្ឌ
• ត្រូវមានចិត្តស្មោះត្រង់នឹងគ្នា (ស្មោះមួយ និង មួយមិនព្រួយឆ្លងអេដស៍)។
• ត្រូវគោរពសិទ្ធិបន្តពូជ សិទ្ធិសំរេចចិត្ត យោគយល់គ្នា។
• ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពគ្នាទៅវិញទៅមក។
• មិនប្រើអំពើហិង្សា​ដាក់គ្នា។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 day ago
ចូរនិយាយអំពីគណៈកម្មាធិការទូទៅនីមួយៗ។
○ គណៈកម្មាធិការទូទៅនីមួយៗ មានប្រធានមួយរូប និង អនុប្រធាន ២១ រូបរបស់មហាសន្និបាតហើយប្រធាននៃគណៈកម្មាធិការទាំង ៧ គណៈកម្មាធិការរសារតាំង ដែលមានសមាជិក ៩ រូប ចាត់តាំងដោយមហាសន្និបាត តាមសំណើររបស់ប្រធាននៃសម័យប្រជុំនីមួយៗ ដែលរាយការណ៍ទៅមហាសន្និបាត ស្តីពីសាតាំងទាំងអស់។

បញ្ហាខ្លះ ត្រូវបានពិចារណាក្នុងការប្រជុំពេញអង្គនៃគណៈកម្មាធិការនីមួយៗ។ ជាទូទៅ រាល់បញ្ហាទាំងអស់ ត្រូវបានបោះឆ្នោតក្នុងការប្រជុំពេញអង្គ នៅចុងបញ្ចប់នៃសម័យប្រជុំសាមញ្ញ បន្ទាប់ពីគណៈកម្មាធិការទាំងអស់ បានបញ្ចប់ការពិចារណារបស់ខ្លួន ហើយដាក់សេចក្តីព្រមព្រៀងនៃសេចក្តីសម្រេចចិត្ត ជូនទៅមហាសន្និបាតពេញអង្គ ដើម្បីធ្វើការអនុម័តតែម្តង។

ការបោះឆ្នោតក្នុងគណៈកម្មាធិការ គឺ ធ្វើឡើងដោយសំឡេងភាគច្រើន ធម្មតានៅក្នុងអង្គប្រជុំពេញអង្គ។ សេចក្តីសម្រេចចិត្ត អាចត្រូវអនុម័តតាមរយៈការលើ​កលែង។ នៅពេលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ពុំមានការចងក្រងកម្លាំងស្របច្បាប់។

សម្រាប់រដ្ឋាភិបាល គេយកចិត្តទុកដាក់យ៉ាងខ្លាំង លើទស្សនៈពិភពលោក ស្តីពីបញ្ហាអន្តរជាតិសំខាន់ៗ ហើយនឹងអាជ្ញាធរសីលធម៌របស់សហគមន៍ពិភពលោក។ កិច្ចការពាមួយឆ្នាំរបស់អង្គការសហប្រជាជាតិ ភាគច្រើនបំផុត ចេញមកពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាត ដែលអាចនិយាយបានថា ឆន្ទៈរបស់សមាជិកភាគច្រើន បានស្តែងឡើងក្នុងសេចក្តីសម្រេចចិត្ត ដែលអនុម័តដោយមហាសន្និបាត។
អភិ វឌ្ឍន៍
2 days ago
លក្ខណៈអ្វីខ្លះដែលអនុគ្រោះដល់អភិវឌ្ឍន៍កសិកម្មយើង?
○ លក្ខណៈអនុគ្រោះមាន អាកាសធាតុក្តៅហើយសើម ទំនាបធំ ខ្ពង់រាបសំបូរដីក្រហម និង សំបូរផ្លូវទឹក។
ជីវៈ វិទ្យា
2 days ago
តើស៊ីណាប់ជាអ្វី?
○ ស៊ីណាប់ជាលំហតូចមួយ​ ដែលស្ថិតនៅចន្លោះអាក់សូនរបស់ណឺរ៉ូនមួយ​ ទៅនឹងដង់ឌ្រីត ឬ តួកោសិកានៃណឺរ៉ូនបន្ទាប់។
ផែនដី វិទ្យា
2 days ago
ដូចម្តេចដែលហៅថា ស៊ុល​ស្ទីសវស្សានរដូវ?
○ ស៊ុលស្ទីសវស្សានរដូវ គឺជា ថ្ងៃដែលរយៈពេល​ថ្ងៃវែងបំផុតនៃឆ្នាំ ឬ ជា ថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យ ស្ថិតនៅខ្ពស់បំផុតនៃឆ្នាំ។
ចំណេះដឹង រដ្ឋបាល
3 days ago
តើលិខិតរំលឹកមានគំរូទម្រង់ដូចម្តេច?
○ លិខិតរំលឹកមានគំរូទម្រង់ដូចជា៖
                                                                                                                                                       ព្រះរាជាណាចក្រកម្ពុជា
                                                                         ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សាលខេត្តកំពង់ចាម

លេខៈ..................

កំពង់ចាម ថ្ងៃទី....ខែ.......ឆ្នាំ ២០....

អភិបាលខេត្តកំពង់ចាម
                                                                                សូមគោរពជូន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ជាទីគោរពដ៏ខ្ពង់ខ្ពស់។

កម្មវត្ថុ៖ សំណើសុំម៉ូតូម៉ាកហុងដា C100 ចំនួន ១៨ គ្រឿង​ សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល។

យោង៖ - លិខិតលេខ............ចុះថ្ងៃទី.....ខែ.......ឆ្នាំ ២០....របស់សាលាខេត្តកំពង់ចាម។

             - លិខិតលេខ............ចុះថ្ងៃទី.....ខែ.......ឆ្នាំ ២០....របស់ក្រសួងមហាផ្ទៃ។

            តាមកម្មវត្ថុ និង យោងខាងលើ ខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា កាលពីថ្ងៃទី....ខែ........ឆ្នាំ ២០.....សាលាខេត្តកំពង់ចាម បានស្នើសុំមកក្រសួងមហាផ្ទៃ នូវម៉ូតូចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់ឃុំ ដែលស្ថិតនៅចុងកាត់មាត់ញ៉កដាច់ស្រយាលឆ្ងាយពីសាលាស្រុក ដើម្បីធ្វើជាមធ្យោបាយ ចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុក ក្នុងការចូលរួមប្រជុំ និង ទំនាក់ទំនងការងារជាមួយសាលស្រុក។

            តាមរយៈសំណើនោះ ក្រសួងបានឆ្លើយតប និង បានឯកភាពជាគោលការណ៍ ហើយឲ្យសាលាខេត្តរង់ចាំរយៈពេល ៦ ខែ។ ប៉ុន្តែរហូតមកដល់ពេលនេះ សាលាខេត្តកំពង់ចាម ពុំទាន់បានទទួលម៉ូតូនៅឡើយទេ។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់។

            សូម ឯកត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

ហត្ថលេខា

ត្រា

ឈ្មោះ
ដំបូន្មាន​ អប់រំ​
3 days ago
តើការស្គាល់ខ្លួនឯងមានសារៈសំខាន់ដូចម្តេច?
○ ការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ ដូចជា៖
• ចេះធ្វើជាម្ចាស់លើខ្លួនឯង។
• ចេះប្រមាណ គឺ មិនមានអំណួតពេក ឬ បន្ថោកខ្លួនឯងពេក មិនចង់បានអ្វីហួសពីសមត្ថភាពខ្លួន។
• ចេះយកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍សង្គមជាតិ បង្កើនការរស់នៅឱ្យកាន់តែមានលក្ខណៈប្រសើរ សង្គមមានសណ្តាប់ធ្នាប់ របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និង វឌ្ឍនភាព។ ដូចនេះ ការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍខ្លួនឱ្យបានល្អ ហើយឈានដល់ការអភិវឌ្ឍគ្រួសារ និង សង្គមជាតិ។
​សាធារណៈ មតិ​
3 days ago
តើគេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជាប៉ុន្មានប្រភេទ?
○ គេចែកជនបរទេស ដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា ជា ៣ ប្រភេទ គឺ៖
· ជនបរទេស មិនមែនអន្តោប្រវេសន៍​
· ជនបរទេស អន្តោប្រវេសន៍
· ជនបរទេស អន្តោប្រវេសន៍ ជា អ្នកវិនិយោគឯកជន
ទស្សនៈ វិជ្ជា
4 days ago
ចូរពន្យល់ពីសារៈសំខាន់របស់ប្រព័ន្ធតុលាការ។
○ សារៈសំខាន់របស់ប្រព័ន្ធតុលាការ៖
• ជាអ្នកការពារ រក្សាសណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈ
• ជាអ្នករក្សាការពារសុវត្ថិភាពរាងកាយ និង ផ្លូវចិត្តជូនប្រជាពលរដ្ឋ
• ជាអ្នកការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
• ជាអ្នកទប់ស្កាត់ មិនឱ្យសិទ្ធិរបស់បុគ្គលប្រើប្រាស់ហួសព្រំដែន ដែលទៅរំលោភសិទ្ធិអ្នកដទៃ
• ជាអ្នកផ្តល់យុត្តិធម៌ដល់ប្រជារាស្ត្រ
• ធានាការអនុវត្តច្បាប់របស់ប្រទេស ឱ្យមានប្រសិទ្ធភាព
• តុលាការត្រូវឈរលើមូលដ្ធាន។
សេដ្ឋ កិច្ច
4 days ago
តើមីក្រូសេដ្ឋកិច្ចជាអ្វី?
○ មីក្រូសេដ្ឋកិច្ច គឺជា ការសិក្សាអំពីឥរិយាបទ និង ការធ្វើសេចក្តីសំរេចចិត្តរបស់បុគ្គលម្នាក់ៗ ឬ ក្រុមគ្រួសារនីមួយៗ។
ទីផ្សារ
4 days ago
តើអ្វីទៅជាយុទ្ធសាស្រ្ត Marketing?
○ យុទ្ធសាស្រ្ត Marketing គឺជា ការរៀបចំ ចំពោះទីផ្សារគោលដៅ។ ជាអ្វីដែល Marketing ត្រូវធ្វើនៅក្នុងទីផ្សារណានោះ។ Target Market ភាពប្រហាក់ប្រហែលគ្នានៃក្រុមអតិថិជន ដែលក្រុមហ៊ុនឆ្ពោះទៅរក។ ចាំបាច់ណាស់ចំពោះអ្នក Marketing គឺ ត្រូវវិភាគនូវសក្តានុពលទីផ្សារគោលដៅរបស់គេ ដោយប្រុងប្រយ័ត្នបំផុត។
ប្រវត្តិ វិទ្យា
5 days ago
តើសន្និសិទយ៉ាល់តាធ្វើឡើងនៅប្រទេសណា ក្នុងគោលបំណងអ្វី និង មានប្រទេសណាខ្លះចូលរួម?
○ សន្និសិទយ៉ាល់តាធ្វើនៅសហភាពសូវៀត (ឈូងសមុទ្រខ្មៅ) គោលបំណងដាក់ល័ក្ខខណ្ឌទៅលើប្រទេសអាឡឺម៉ង់ មិនឱ្យបង្កសង្គ្រាម។ ប្រទេសដែលចូលរួមមាន សហភាពសូវៀត សហរដ្ធអាមេរិក និង អង់គ្លេស។
សីល ធម៌
5 days ago
ចូរពណ៌នាពីខ្លឹមសារមូលដ្ឋាននៃសីលធម៌សកល។
○ ការយល់ស្របជាមូលដ្ឋាន គឺ តម្លៃគំរូ និង ឥរិយាបថដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែសំខាន់បំផុត ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តមកលើអ្នកវិញ។ នេះគេហៅថា ច្បាប់មាសនៃជីវិត ផ្តោតសំខាន់លើខ្លឹមសារនៃការយោគយល់ ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនា និង ប្រព័ន្ធជំនឿមិនមែនសាសនា នៅលើពិភពលោក ហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗ ដែលមិនជឿលើសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាព។ ដូចនេះ គេអាចចាត់ទុកថា ជាមាតានៃសីលធម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឺម៉ង់ អ៊ីម៉ាទុយអែលកាន្ត ហៅច្បាប់មាសនៃជីវិតថា ជា បញ្ជាដាច់ខាតនៃសហអត្តិភាពរបស់មនុស្សនៅលើភពផែនដី។ ច្បាប់នេះ ហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញ្ញរបស់់មនុស្សជាតិ។ ក្រៅពីនេះ ក៏នៅមានគំរូ និង តម្លៃសីលធម៌ជាច្រើនទៀត ដែលផ្សំពីជំនឿសាសនា និង ជំនឿផ្សេងៗទៀត មានដូចជា ការគោរពសិទ្ធិមនុស្ស ការស្រលាញ់អាណិតអាសូរ ការយកចិត្តទុកដាក់ ចែករំលែក ភាពអយុត្តិធម៌ ភាពស្មោះត្រង់ ការការពារបរិស្ថាន សេចក្តីសុចរិត គណនេយ្យភាព... ទាំងនេះបង្កើតបានជាសីលធម៌សកល។
វប្បធម៌​ ទូទៅ
5 days ago
តើគរុកោសល្យមានតួនាទីយ៉ាងណាខ្លះក្នុងការបង្រៀន និង ការអប់រំ?
○ ក្នុងការបង្រៀន និង ការអប់រំគរុកោសល្យ មានតួនាទីដូចតទៅ៖
• ស្រាយបំភ្លឺគោលការណ៍ និង ក្បួនច្បាប់ក្នុងការប្រតិបត្តិរបស់វិស័យអប់រំ។
• បន្សល់ទុកជាកេរ្ដិ៍មរត៌កនូវប្រពៃណី ដ៏ល្អរបស់សាលារៀនពីសម័យដើម។
• លើកឡើងជាគោលការណ៍ទិតៀនទៅលើចំណុចខ្វះខាត និង ធ្វើឲ្យលទ្ធកម្មថ្មីនៃចំណេះដឹងរបស់សិស្សឲ្យសម្បូរបែប។
• ប្រឆាំងជានិច្ចនូវភាពអន់ខ្សោយហួសសម័យ ក្នុងការផ្ដល់ចំណេះដឹងឲ្យដល់សិស្ស។
• ធ្វើតុល្យការ និង វាយតម្លៃ ទៅលើជោគជ័យដែលសម្រេចបានពីការបង្រៀនរបស់គ្រូ និង ការសិក្សារបស់សិស្ស។
• ធ្វើការវិភាគ ណែនាំ បង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេស ដល់គ្រូបង្រៀន និង សាស្រ្ដាចារ្យ។
គ្រូ មន្ត្រី​ រាជការ​
6 days ago
តើគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមានអ្វីខ្លះ? តើមានប្រទេសប៉ុន្មាន​នៅលើសកលលោកដែលសម្រេចបាននូវគោលដៅទាំងនេះ?
○ គោលដៅនៃការអប់រំ សម្រាប់ទាំងអស់គ្នាមាន៖
• គោលដៅទី ១ ការគាំពារនិងការអប់រំកុមារតូច
• គោលដៅទី ២ សកលកកម្មនៃការអប់រំបឋមសិក្សា​
• គោលដៅទី ៣ ជំនាញរបស់យុវជន និង មនុស្សពេញវ័យ​
• គោលដៅទី ៤ អក្ខរកម្មមនុស្សពេញវ័យ
• គោលដៅទី ៥ គុណភាពនៃការអប់រំ
✨​យោងតាមរបាយការណ ពិនិត្យជាសកលលើការអប់រំសម្រាប់ទាំងបអស់គ្នានាឆ្នាំ ២០១៣-២០១៤ បានបញ្ចាក់ថា៖ លើលោកមិនមានកំណត់ចំនួនប្រទេស ដែលសម្រេចបានតាមគោលដៅទាំងអស់នេះនៅត្រឹមឆ្នាំ ២០១៥ ទេ។ ប៉ុន្ដែមានអត្រាភាគរយនៃចំនួនប្រទេស ដែលនឹងអាចសម្រេចបាន ៥ គោលដៅ គឺ៖
• គោលដៅទី ៥៖ ៤៨
• គោលដៅទី ២៖ ៥៦​
• គោលដៅទី ៣៖ ៤៦
• គោលដៅទី ៤៖​ ២៩
• គោលដៅទី ៥៖ ៧០ (យុគភាពនៅកម្រិតមធ្យមសិក្សាបឋមភូមិ)។
នីតិ សាស្ត្រ
6 days ago
តើសមាជិករដ្ឋសភាមានវិសមិតភាពជាមួយគណៈរដ្ឋមន្ត្រីដែរឬទេ? ព្រោះអ្វី? ចូរបកស្រាយ។
○ ពុំមានទេ មានតែជាមួយមុខងារសាធារណៈ ជាសកម្ម និង សមាជិកស្ថាប័នដទៃទៀតប៉ុណ្ណោះ។
ក្រសួង​ ស្ថាប័ន
6 days ago
ហេតុអ្វីបានជាគេតែងនិយាយថា វប្បធម៌ អរិយធម៌ មិនដែលនិយាយថាសង្គមធម៌ អរិយធម៌?
○ បានជាគេនិយាយថា វប្បធម៌ អរិយធម៌ ព្រោះពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច គឺ វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថា មានកម្រិតវប្បធម៌ទាប ឬ អ្នកនេះមានកម្រិតវប្បធម៌ខ្ពស់។ ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់នឹងពាក្យអរិយធម៌ទេ ពីព្រោះសង្គមធម៌តែងតែសិ្ថតនៅជាប់ក្នុងសង្គមមនុស្ស ហើយសង្គមធម៌ក៏មិនស្ថិតជាប់នៅនឹងមនុស្សម្នាក់ៗដែរ។ គេអាចស្គាល់សង្គមធម៌នៃប្រជាជននៅក្នុងសង្គមនីមួយៗ បានលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវលើឯកសារ និង ពិនិត្យជាក់ស្តែងទៅលើសម្ភារ សង្គម និង ទម្រង់សង្គម។ ពោល គឺ សំដៅទៅលើចង្កោមមនុស្ស ដែលមានទីលំនៅ មានមុខរបររកស៊ី​ មានជីវភាពទាក់ទងគ្នាទៅវិញទៅមក ដែលមានការស្រាវជ្រាវ ត្រួតពិនិត្យទៅលើឯកសារផ្សេងៗនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ក្រុមហ៊ុននានា អង្គការផ្សេងៗ ទើបអាចវាយតម្លៃថា សង្គមនេះអន់ថយ ឬ សង្គមនោះជឿនលឿនបាន។ 
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
7 days ago
តើការកំណត់ហានិភ័យមានអ្វីខ្លះ?
○ ការកំណត់ហានិភ័យ (Determination Risk)  មានដូចខាងក្រោម៖
ក.  ហានិភ័យ Risk ជាលទ្ធផលបានពីសាច់ប្រាក់ ការធានាសំណង។ ប្រតិបត្តិការឥណទាន អ្នកទិញ ឬកូនបំណុលអាចមិនសងគ្រប់ចំនួននៅចុងបញ្ចប់។ ដូច្នេះ ការបាត់បង់នឹងកើតមានរាល់ពេលរួម និង ថ្លៃដើម ដែលត្រូវចំណាយបន្ថែម ដើម្បីទារបំណុលមកវិញ។ កត្តាចាំបាច់សំរាប់ទិដ្ឋការដំណើរការឥណទាន ត្រូវព្យាយាមបញ្ចូលចំនួនហានិភ័យចូលទៅក្នុង ឥណទានរបស់អតិថិជន។

ខ. ពេលវេលា (Time)  នៅក្នុងប្រតិបត្តិការឥណទាន អ្នកលក់ត្រូវរងចាំការសងត្រឡប់។ ប្រសិនបើ អ្នកលក់បានទទួលសាច់ប្រាក់ភ្លាម សាច់ប្រាក់នឹងត្រូវវិនិយោគទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូល។ ក្នុងករណីនេះអ្នកលក់អាចខាតបង់ចំណូល ដែលរកបានពីការវិនិយោគ និង អាចតំរូវខ្ចីមូលនិធិបន្ថែមសងវិក័យប័ត្ររបស់ខ្លួន។

គ. ធានា ឬ វត្ថុបញ្ចាំ (Security or Collateral)  អ្នកលក់ ឬ អ្នកឲ្យខ្ចី ត្រូវការការធានា ឬ វត្ថុបញ្ចាំ ជាផ្នែកមួយនៃប្រតិបត្តិការឥណទាន។ កូនបំណុលដាក់កម្មសិទ្ធផ្ទាល់ខ្លួននេះទៅអ្នកផ្តល់ឥណទាន រួមជាមួយការយល់ព្រមប្រគល់ឲ្យអ្នកផ្តល់ឥណទាននូវតំលៃមានក្នុងកម្មសិទ្ធ ដើម្បីធានានូវហេតុការណ៍មិនសង​។ អ្នកគ្រប់គ្រងឥណទាន ឬ អ្នកផ្តល់កំចី នឹងក្លាយជាអ្នកពាក់ព័ន្ធជាមួយតំលៃនៃវត្ថុបញ្ចាំ ដែលបានផ្តល់ដោយកូនបំណុល។

ឃ. ចំណាយប្រតិបត្តិការ (Operating Expense)  អ្នកលក់ និង កើនចំណាយបន្ថែមជាច្រើនបន្ទាប់ពី ទទួលការសន្យាសងរបស់កូនបំណុល។ ប្រាក់កំរៃត្រូវចំណាយដល់មន្រ្តីឥណទាន កើនឡើងការចំណាយលើសប្រតិបត្តិការ និង ចំណាយបោះពុម្ភក្រដាសបំពេញដែលចាំបាច់។  ចំណាយដែលមិនអាចជៀសវាងបាន គឺកំរៃលើផ្នែកច្បាប់ និង ចំណាយលើការទារប្រាក់ត្រឡប់។

ង. ការឯកភាពតាមច្បាប់ (Legal Considerations)  ប្រតិបត្តការឥណទានជះឥទ្ធិពលដោយច្បាប់។ ច្បាប់នេះឆ្លងដោយរដ្ឋ និង អង្គនីតិបញ្ញតិសហព័ន្ធ ដើម្បីការពារ ទាំងកូនបំណុល និង ម្ចាស់បំណុល។ ច្បាប់ទាំងនេះនឹងពន្យល់ អំពីវិធីជៀសវាងការផាកពិន័យ និង រាល់ចំណាយថ្លៃដើមបន្ថែមដែលពាក់ព័ន្ធទំនាស់។ ដូច្នេះ ការបណ្តុះបណ្តាលតំរូវឲ្យមាន ដើម្បីឲ្យអ្នកធ្វើការផ្នែកឥណទានយល់ច្បាស់ អំពីទំនាក់ទំនងប្រតិបត្តិការឥណទានប្រកបដោយគុណភាព។

ច. អតិផរណា (Inflation)  អតិផរណា ជាទូទៅកើតឡើងពីតំលៃទំនិញ និង សេវាកម្ម។ ប្រសិនបើរយៈពេលសងប្រាក់ពន្យាក្នុងកំឡុងពេលមួយហើយអតិផរណាកំពុងកើតមាន នោះអំណាចទិញនៃធនលាភដូល្លារមិនគ្រប់ចំនួន ដូចតំលៃដូល្លារដើមបានផ្តល់ទៅកូនបំណុល។ បើថ្លៃកើនឡើង តំលៃពិតនៃដូល្លារនិមួយៗ នឹងជួបបញ្ហានៅពេលការទិញទំនិញ និង សេវា។

ឆ. បន្ទុកហិរញ្ញវត្ថុ (Finance Charge)  ម្ចាស់បំណុលអាចត្រូវការ ឬ មិនត្រូវការបន្ទុកហិរញ្ញវត្ថុក្នុងផ្នែកប្រតិបត្តិការឥណទាន។ បន្ទុកហិរញ្ញវត្ថុជាចំនួនបន្ថែមកូនបំណុល ឬ អ្នកខ្ចីអាចបង់បន្ថែមលើតំលៃខ្លួនបានខ្ចី។ បើសិន បន្ទុកហិរញ្ញវត្ថុមិនបញ្ជាក់ច្បាស់លាស់នោះ គេនឹងបញ្វូលកំរៃទៅក្នុងទំនិញសេវាកម្មរបស់ក្រុមហ៊ុន។
ចំណេះដឹង ទូទៅ
7 days ago
តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក?
○ កម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការដាក់​បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖
· រក្សាបូរណភាពទឹកដី
· ពិភពលោកជួយការពារ
· ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍
អក្សរសាស្រ្ត ខ្មែរ
7 days ago
បច្ចុប្បន្នយើងសង្កេតឃើញថា “សីលធម៌របស់យុវវ័យមានការថយចុះយ៉ាងខ្លាំង”។ តើកត្តាអ្វីខ្លះដែលនាំឱ្យមានការថយចុះបែបនេះ?
○ កត្តាដែលនាំឱ្យមានការថយចុះនៃសីលធម៌របស់យុវវ័យ គឺ៖
ក. កត្តាផ្ទាល់ខ្លួន
• ចូលចិត្តសប្បាយភ្លើតភ្លើន ឆើតឆាយ សម្ភារៈ​ទំនើប
• ចូលចិត្តភាពអំណួតខុសទំនង ដើម្បីឱ្យយុវវ័យដទៃកោតសរសើរខ្លួន
• ខ្វះការយល់ដឹងអំពីគុណសម្បតិ្ត និង គុណវិបត្តិ

ខ. កត្តាគ្រួសារ
• ស្រលាញ់កូន ទំរើសកូនហួសហេតុ
• ម្តាយឪពុក បងប្អូន ខ្វះការអប់រំបន្ថែម និង ធ្វើការតាមដាន
• ការអប់រំរបស់ម្តាយឪពុក​ ឬ អាណាព្យាបាល ពុំសូវមានប្រសិទ្ធភាព

គ. កត្តាសហគមន៍
• កន្លែងអណា​ធិបតេយ្យ គ្មានការគ្រប់គ្រងត្រឹមត្រូវ
ហ្ម៉ត់ចត់​​
• មានល្បែងស៊ីសងស្រីស្រាគ្រប់ប្រភេទ
• ខ្វះយន្តការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព

ឃ. កត្តាសាលា​រៀន
• ការអប់រំមិនបាន​ដិតដល់ គ្រូគ្មានជំនាញត្រឹមត្រូវ ខ្វះបទពិសោធន៍សីលធម៌
• រដ្ធាភិបាលត្រូវយកចិត្តទុកដាក់ ដល់ប្រព័ន្ធអប់រំមុនគេ
• បន្ថែមយន្តការបន្តទៅទៀត
• បណ្តាលមកពីអំពើពុករលួយ តាមគ្រប់រូបភាព
• ការរត់ប្រណាំងតាមសេដ្ធកិច្ចសង្គម ធ្វើឱ្យបាត់បង់​សីលធម៌
• ការមិនសូវឱ្យតម្លៃលើបញ្ញាវ័ន្តរបស់សង្គមខ្មែរ​ និង ខ្វះទំនួលខុសត្រូវរបស់សង្គម គ្មានវិធានការទប់ស្កាត់ និង ផ្សព្វផ្សាយឱ្យបានប្រសើរ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
8 days ago
តើមហាសន្និបាតបានផ្តល់នូវបញ្ហាភាគច្រើ​នទៅឲ្យគណៈកម្មាធិការសំខាន់ៗមានប៉ុន្មាន? អ្វីខ្លះ?
○ មហាសន្និបាត បានផ្តល់នូវបញ្ហាភាគច្រើនទៅឲ្យគណៈកម្មាធិការសំខាន់ៗមាន ៦ គណៈកម្មាធិការ ទាំងនោះរួមមាន៖
• គណៈកម្មាធិការសន្តិសុខ និង ការកាត់បន្ថយកម្លាំងទ័ព (គណៈកម្មាធិការទី ១)
• គណៈកម្មាធិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២)
• គណៈកម្មាធិការសង្គមកិច្ច មនុស្សធម៌ និង វប្បធម៌ (គណៈកម្មាធិការទី ៣)
• គណៈកម្មាធិការពិសេសខាងនយោបាយ និង ការប្រគល់ឯករាជ្យ (គណៈកម្មាធិការទី ៤)
• គណៈគម្មាធិការរដ្ឋបាល និង ថវិកា (គណៈកម្មាធិការទី ៥)
• គណៈកម្មាធិការនីតិកម្ម (គណៈកម្មាធិការទី ៦)
អភិ វឌ្ឍន៍
8 days ago
តើយើងអាចអភិវឌ្ឍន៍វិស័យទេសចរណ៍បានដែររឺទេ?
○ យើងអាចអភិវឌ្ឍន៍វិស័យទេសចរណ៍បានដោយរៀបចំអោយមានសន្តិសុខ និង បរិស្ថានបានល្អ។​
ជីវៈ វិទ្យា
8 days ago
តើណឺរ៉ូនមួយភ្ជាប់នឹងណឺរ៉ូនមួយទៀតយ៉ាងដូចម្ដេច?
○ ណឺរ៉ូនមួយភ្ជាប់ទៅណឺរ៉ូនមួយទៀត ដោយអាំងភ្លុចប្រសាទធ្វើដំណើរ ពីដង់ឌ្រីតចុះតាមតួកោសិកា ហើយបន្តទៅអាក់សូន។ ដូចនេះ អាក់សូនរបស់ណឺរ៉ូនមួយអាចភ្ជាប់ទៅនឹងដង់ឌ្រីត ឬ តួកោសិការបស់ណឺរ៉ូនបន្ទាប់។ តែការតភ្ជាប់រវាងណឺរ៉ូនទាំងពីរ មិនប៉ះពាល់ជាមួយគ្នាទេ​។
ផែនដី វិទ្យា
9 days ago
តើអង្គដែលយើងមើលឃើញ​ប្រែប្រួលដូចម្តេចនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ?
○ នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ យើងនឹង​បានឃើញតារានិករថ្មីៗ រៈនៅលើមេឃខាងកើត ​ហើយតារានិករចាស់ៗលិចបាត់ពីជើងមេ​ឃខាងលិច។ ឧទាហរណ៍៖ នៅដើមខែកក្កដា​តំបន់ជាច្រើន នៅអាមេរិច អឺរ៉ុប និង អាស៊ី មើលឃើញតារានិករខ្យាដំរីនៅពាក់កណ្តាលមេឃខាងត្បូង។ នៅដើមខែធ្នូ តំបន់ទាំងនេះ មិនអាចមើលឃើញតារានិករខ្យា​ដំរីទៀតទេ ផ្ទុយទៅវិញ គេអាចមើលឃើញតារានិករព្រានប្រមាញ់វិញ។
ចំណេះដឹង រដ្ឋបាល
9 days ago
តើលិខិតឆ្លើយតបមានគំរូទម្រង់ដូចម្តេច?
○ លិខិតឆ្លើយតបមានគំរូទម្រង់ ដូចជា៖
                  ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង..................

លេខ:...................                                                                                         
រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ២០....
                                                               
រដ្ឋមន្រ្តីក្រសួង...................

ជម្រាបមក ឯកឧត្តម អភិបាលខេត្តកំពង់ចាម

កម្មវត្ថុ៖ ករណីសំណើ សុំម៉ូតូ ចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់ឃុំស្ថិតនៅដាច់ស្រយាល។

យោង៖ លិខិតលេខ.....ចុះថ្ងៃទី.....ខែ......ឆ្នាំ២០....របស់សាលាខេត្តកំពង់ចាម ។

              សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តម ជ្រាបថា ចំពោះសំណើសុំម៉ូតូចំនួន ១៨ គ្រឿង សម្រាប់ចែកជូនដល់សាលាឃុំ ដែលស្ថិតនៅចុងកាត់មាត់ញ៉ក ដាច់ស្រយាលឆ្ងាយពីសាលាស្រុក ដើម្បីជាមធ្យោបាយចុះបំពេញការងារតាមបណ្តាភូមិ ក៏ដូចជាការធ្វើដំណើរមកកាន់សាលាស្រុក ដើម្បីចូលរួមប្រជុំ និង ទំនាក់ទំនងការងារជាមួយសាលាស្រុកនោះ ក្រសួងកំពុងចាត់ឲ្យអង្គភាពជំនាញ ដើម្បីធ្វើការពិនិត្យ និង ដោះស្រាយជូនហើយ។ នៅពេលទទួលបានលទ្ធផល ខ្ញុំនឹងជម្រាបជូនឯកឧត្តមពេលក្រោយទៀត។

            អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាបតាមការគួរ។

            សូមឯកឧត្តមទទួលនូវការស្រឡាញ់ រាប់អាន ដ៏ស្មោះស័្មគ្រពីខ្ញុំ។

ហត្ថលេខា

ត្រា

ឈ្មោះ­
ដំបូន្មាន​ អប់រំ​
9 days ago
អ្វីជាការស្គាល់ខ្លួនឯង?
○ ការស្គាល់ខ្លួនឯង គឺជា៖
• ស្គាល់ពីអ្វីៗដែលខ្លួន មានដូចជា កម្លាំងកាយ ចំណេះដឹង សមត្ថភាពលទ្ធភាព ទ្រព្យធនធាន របៀបរស់នៅ គុណធម៌ សីលធម៌ ចិត្តគំនិតផ្ទាល់ខ្លួន។
• ស្វែងយល់ពីចំណុចខ្លាំង និង ខ្សោយ រាល់ចំណុចខ្សោយត្រូវចេះកែច្នែឱ្យបានល្អ។
​សាធារណៈ មតិ​
10 days ago
តើជនបរទេសអន្តោប្រវេសន៍ដែលជាអ្នកវិនិយោគឯកជនមានប៉ុន្មានប្រភេទ?
○ ជនបរទេសអន្តោប្រវេសន៍ដែលជាអ្នកវិនិយោគឯកជន ចែកចេញជាពីរប្ររភេទ គឺ៖
• ជនបរទេសដែលចូលមកកម្ពុជា ដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ។
• ជនបរទេសដែលទទួលបានលិខិតអនុញ្ញាត ឱ្យធ្វើវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួចជាស្រេចហើយ។
ទស្សនៈ វិជ្ជា
10 days ago
តើយុវជនជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ?
○ យុវជនជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិ ដូចជា៖
• យុវជនជាអ្នកដឹកនាំ ត្រូវមានសមត្ថភាព
• ចេះពិចារណាថ្លឹងថ្លែង រកហេតុផលឱ្យបានច្បាស់លាស់
• មានទំនួលខុសត្រូវ មានបទពិសោធន៍ក្នុងការងាររបស់ខ្លួន
• មានភាពហ្មត់ចត់ មានមនសិការក្នុងការងារ
• មានគំនិតរិះគិត អធ្យាស្រ័យ និង សណ្តោស
• មានសីលធម៌ គុណធម៌ដូចគ្នា
• ចេះចាត់ចែងការងារក្នុងក្រុមរបស់ខ្លួន
• ចេះដោះស្រាយទំនាស់ដោយសន្តិវិធី ឈ្នះ ឈ្នះ
• គោរពច្បាប់ មិនលំអៀង
• ផ្តល់បទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។